
Harbor Property
· 2022-09-29
កន្លែងទាំង១០ មានភ្ញៀវទេសចរណ៍ច្រើនជាងគេ
#តំបន់រមណីយដ្ឋាន # #ដើរលេង# #Harbor Property # #ភ្ញៀវទេសចរណ៍# #ដើរលេងស្រុកខ្មែរ#
11493
នៅក្នុងរយៈពេល៣ថ្ងៃនៃពិធីបុណ្យភ្ជុំបិណ្ឌ ដែលបានប្រារព្ធឡើងចាប់ពីថ្ងៃទី២៤-២៦ កញ្ញាឆ្នាំ២០២២ ភ្ញៀវទេសចរណ៍បានសម្រុកចាកចេញពីភ្នំពេញ ទៅកាន់ស្រុកកំណើតនិងទៅកម្សាន្តនៅតាម តំបន់រមណីយដ្ឋាន នានានៅទូទាំងប្រទេស ខណៈពេលដែលខេត្តទាំង ១០ នេះមានភ្ញៀវទេសចរណ៍ទៅលេងកម្សាន្តច្រើនជាងគេ។
ខេត្តដែលទទួលបានភ្ញៀវទេសចរច្រើនជាងគេទាំង១០សម្រាប់រយៈពេល៣ថ្ងៃនេះ រួមមាន៖
* ខេត្តបាត់ដំបង ២១០,១២២នាក់
* ខេត្តសៀមរាប ១៤៣,៤៧០នាក់
* ខេត្តកែប ១១៦,៧៧៦នាក់
* ខេត្តពោធិ៍សាត់ ៩៦,៤៥២នាក់
* ខេត្តព្រះសីហនុ ៨៤,៥៥៧នាក់
* ខេត្តកំពង់ចាម ៧៩,៥៧៤នាក់
* ខេត្តកំពត ៧៧,៥៤៨នាក់
* ខេត្តកណ្តាល ៥៤,៥៤៦នាក់
* ខេត្តកំពង់ឆ្នាំង ៥៤,០២៦នាក់
* ខេត្តប៉ៃលិន ៤៩,៧៤៨នាក់

យោងតាមរបាយការណ៍របស់ក្រសួងទេសចរណ៍ បានបង្ហាញថា កម្ពុជាទទួលបានភ្ញៀវទេសចរសរុបទូទាំងប្រទេសនៃពិធីបុណ្យភ្ជុំបិណ្ឌចំនួន ១,២៥៩,១២១នាក់ ក្នុងនោះភ្ញៀវជាតិមានចំនួន១,២៤៤,៦៤២នាក់ និងភ្ញៀវបរទេសផ្ទៃក្នុងមានចំនួន១៤,៤៧៩នាក់។តួលេខនេះមានកំណើន៨៩.៤៣% ធៀបនឹងរយៈពេល៣ថ្ងៃនៃពិធីភ្ជុំបិណ្ឌកាលពីឆ្នាំ២០២១។ ចរន្តភ្ញៀវនាឱកាសពិធីបុណ្យភ្ជុំបិណ្ឌឆ្នាំនេះ មានសភាពផុសផុលខ្លាំងធៀបនឹងឆ្នាំ២០២១កន្លងទៅ ដែលប្រជាពលរដ្ឋបានត្រឹមយកចង្ហាន់ទៅប្រគេនព្រះសង្ឃនៅត្រឹមមុខខ្លោងទ្វារចូលវត្ត ដោយសារវិបត្តិជំងឺកូវីដ-១៩។
យើងសង្កេតឃើញថា នៅឆ្នាំនេះ ខេត្តបាត់ដំបង ទទួលបានភ្ញៀវទេសចរណ៍ច្រើនជាងគេ បើប្រៀបធៀបនឹងខេត្តទេសចរណ៍ដែលពេញនិយមដូចជាសៀមរាប កែប កំពត និងខេត្តព្រះសីហនុ។ បើនិយាយពីតំបន់កម្សាន្ត និងរមណីយដ្ឋាន នៅខេត្តបាត់ដំបង មានច្រើនគួរឱ្យកត់សម្គាល់រួមមាន៖ រមណីយដ្ឋានភ្នំសំពៅ ការទស្សនាសត្វប្រចៀវរាប់លានក្បាល រមណីយដ្ឋានភ្នំបាណន់ និងការជិះឡូរីនៅជើងភ្នំសំពៅជាដើម។

ក្រៅពីនេះ ភ្ញៀវទេសចរណ៍អាច ភ្ញៀវទេសចរណ៍អាចទស្សនា សំណង់អគារផ្ទះល្វែងបានបន្សល់ ទុកតាំងពីសម័យអាណានិគមបារាំង ដែលជាសំណង់អភិរក្សដែលមានក្នុងក្រុងបាត់ដំបង មានចំនួនប្រហែល៨០០អគារ ក្នុងការអភិរក្សឲ្យក្លាយទៅជាតំបន់ការពារបេតិកភណ្ឌជាតិនិងមាន តម្លៃប្រវត្តិសាស្ត្ររបស់ក្រុងបាត់ដំបង។

ដោយឡែក ក្រុងព្រះសីហនុ ហាក់មានសន្ទុះភ្ញៀវទេសចរណ៍តិចនៅឡើយ ដោយសារកត្តាមួយចំនួនដូចជា ស្ថានភាពផ្លូវដែលរងការខូចខាតនៅក្នុងរដូវវស្សា មិនទាន់បានជួសជុលឡើងវិញ បញ្ហាការស្នាក់នៅសណ្ឋាគារ នៅទីនោះមានតម្លៃថ្លៃ រីឯផ្ទះសំណាក់ឡើងតម្លៃថ្លៃក្នុងខែបុណ្យទាន ចំណែកឯម្ហូបអាហារក៏មានតម្លៃថ្លៃដូចគ្នា រួមផ្សំជាមួយនឹងអាកាសធាតុនារដូវវស្សាផង ដែលជាហេតុធ្វើប្រពលរដ្ឋមិនចង់ទៅលេងខេត្តមួយនេះ បើទោះបីជាមានឆ្នេរស្អាតក៏ដោយ។
សម្រាប់រយៈពេល៣ថ្ងៃនេះ និងការដើរកម្សាន្តរបស់ភ្ញៀវទេសចរមានភាពល្អប្រសើរធម្មតា រាប់តាំងពីសន្តិសុខសណ្តាប់ធ្នាប់ជាដើម ដោយមិនមានបញ្ហាធំដុំណាមួយកើតឡើងទេ បើទោះបីបណ្តារាជធានី/ខេត្តភាគច្រើនមានភ្លៀងធ្លាក់ខ្លាំង និងបណ្តាលឱ្យមានជំនន់ទឹកភ្លៀង និងការកកស្ទះនៅតាមតំបន់ និងផ្លូវជាតិសំខាន់ៗមួយចំនួនក៏ដោយ៕
លោកអ្នកអាចស្វែងទិញ លក់ ជួលអចលនទ្រព្យជាង៥មុឺន តាមរយៈគេហទំព័រ ឬកម្មវិធីក្នុងទូរស័ព្ទ របស់ Harbor Property ដោយសេរីនិងឥតគិតថ្លៃ៕ អំពីសេវាកម្ម ឬចម្ងល់ផ្សេងៗសូមទំនាក់ទំនងយើងខ្ញុំតាមរយៈ៖ Hotline: 096 7876 902 (Telegram)/ 066 886 633, WeChat: HB06688663
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (0)