របៀបធ្វើ : ភ្លាកំពឹស

SEM MELODY 2022-10-02 18:55:59
ទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មី

របៀបធ្វើ : ភ្លាកំពឹស 

រូបតំណាង : 

    គ្រឿងផ្សំ : 

  កំពឹស សណ្ដែកបណ្ដុះ សណ្ដែកដីលីង ជីគ្រប់មុខ ខ្ទឹមសរ-ក្រហម ទឹកត្រី ក្រូចឆ្មារ រំដេង ស្ករ អំបិល ប្រហុក ម្សៅស៊ុប។

     របៀបធ្វើ : 

  កំពឹសកាត់ពុកមាត់ចេញឲ្យស្អាត លាងទឹកទុកសិន បុករំដេង ដាក់ជាមួយកំពឹស ដាក់អំបិល ក្រូចឆ្មារ ច្របាច់ឲ្យចេញទឹក ពូតជាដុំៗ ទើបលីងសណ្ដែកដីបុកកុំឲ្យល្អិតពេក រួចលាងសណ្ដែកបណ្ដុះ ជីគ្រប់មុខលាងទឹកឱ្យស្អាត ដាក់លាយជាមួយគ្នា ប្រហុកអាំងឲ្យឆ្អិន យកទៅលេងជាមួយទឹក យកតែទឹកប្រហុក ទើបយកកំពឹសមកច្របាច់ឲ្យរាយៗ ដាក់ចូលលាយជាមួយជី រួចចាក់ទឹកប្រហុកចូល ទើបយកទឹកដែលពូតកំពឹសលាយទឹកត្រី ស្ករ អំបិល ម្សៅស៊ុប ភ្លក់មើលឱ្យល្មម លើកដាំមួយអំពុះ រៀបទទួលទាន ទើបចាក់ទៅលើគ្រឿងគ្រប់មុខ លាយអោយសព្វ រោយសណ្ដែកដី ភ្លក់មើលឱ្យល្មមតាមចំណង់ចំណូលចិត្ត ជាការស្រេច។

រូបតំណាង : 

    អត្ថបទ : Sem Melody

សេចក្តីថ្លែងការណន៍ដើម:

ស្នាដៃដើមរបស់wemedia TNAOT,ការចម្លងឡើងវីញសូមទំនាក់ទំនងទៅអ្នកនិពន្ធដើម្បីសុំការអនុញ្ញាត​ បើមិនទាន់អនុញ្ញាតក្នុងការចម្លងនោះទេ នឹងត្រូវបានចាត់ទុកថាជាការរំលោភបំពានក្នុងការលួចចម្លង។

ស្កេនQRកូដទាញយក រីករាយនឹងព័ត៌មានដ៏សម្បូរបែប