
Wow Cambodian
· 2022-10-13
៣ សន្លឹកបង្ហាញពីរូបសំណាកខ្មែរកាលពីជាង១សតវត្សមុន ដែលត្រូវភូមាដឹកយកទៅក្រោយវាយបែកអយុធ្យា
#ចំណេះដឹង# #ប្រវត្តិសាស្ត្រ# #រូបសំណាកខ្មែរ# #ភូមា#
4330
រូបសំណាកខ្មែរដ៏សំខាន់ៗចំនួន ៣ប្រភេទធ្វើពីសំរឹទ្ធដ៏ល្បីល្បាញ បានឃ្លាតឆ្ងាយពីប្រទេសកំណើតជាង ៥០០ឆ្នាំមកហើយ ដោយសារសង្គ្រាមឈ្លានពាន។

រម្លឹកទៅសម័យកាលខ្មៅងងឹត នគរខ្មែរត្រូវបានកងទ័ពសៀមចូលឈ្លានពាន លួចប្លន់ទ្រព្យសម្បត្តិអស់យ៉ាងច្រើនសន្ធឹក ហើយដឹកតាមរទេះយកទៅក្រុងអយុធ្យា ក្រោយទទួលជ័យជម្នះលើសឹក។ រូបសំណាកដ៏ល្បីល្បាញបំផុតក្នុងចំណោមនោះគឺរូបសំណាកតោជាឆ្មាំយាម រូបសំណាកព្រះសិវៈ(?) និងរូបដំរីក្បាល៣ ដែលសុទ្ធសឹងធ្វើពីសំរឹទ្ធ។
ត្បិតថាខ្មែរចាញ់ដៃសៀម ត្រូវសៀមកែនមនុស្ស និងទ្រព្យយកទៅ ប៉ុន្តែនគរស្រីអយុធ្យាក៏មិនបានរក្សាទុករបស់ទាំងនោះដែរ ពោលគឺរូបសំណាក និងទ្រព្យសម្បត្តិទាំងឡាយត្រូវកងទ័ពភូមាវាយបែក យកទៅបន្តហើយរក្សាទុកនៅទីនោះរហូតដល់សព្វថ្ងៃ។ អ្វីដែល WowCambodian ចង់បង្ហាញនៅក្នុងថ្ងៃនេះដែរ គឺរូបថតរូបសំណាកទាំងនេះ នៅហាលខ្យល់ហាលភ្លៀង ដែលត្រូវថតតាំងពីឆ្នាំ ១៩០៧ គិតមកទល់ពេលនេះជាង ១សតវត្សមកហើយ៕



សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ទស្សនៈដែលថា សត្វគ្រុឌគឺតំណាងអោយជាតិសាសន៍សៀម ហើយនាគគឺតំណាងជាតិសាសន៍ខ្មែរ គួរត្រូវលុបចោល
អាចទេ ថាទីតាំងដ៏អាថ៌កំបាំងក្នុងរាជធានីអង្គរធំ នេះគឺជាផ្នូររបស់ស្ដេចណាមួយ នាសម័យអង្គរ
ទិដ្ឋភាពដ៏មហស្ចារ្យរបស់ប្រាសាទដូនតាខ្មែរនៅតំបន់អង្គរ ផ្ដិតរូបភាពយកពីលើអាកាស
បន្ទូលរបស់ព្រះនាងឥន្ទ្រទេវី ដែលកុលបុត្រខ្មែរគួរយកទៅរក្សាទុកក្នុងប្រអប់បេះដូង
ការណែនាំពិសេស
បុរាណវិទូ បង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ
អ្នកជំនាញ ពន្យល់អត្ថន័យនៃឈ្មោះ «ប្រាសាទបន្ទាយស្រី» និងប្រភពថ្មពណ៌ផ្កាឈូក
ទស្សនៈដែលថា សត្វគ្រុឌគឺតំណាងអោយជាតិសាសន៍សៀម ហើយនាគគឺតំណាងជាតិសាសន៍ខ្មែរ គួរត្រូវលុបចោល
ការបាត់ខ្លួនដ៏អាថ៌កំបាំងនិងគួរឱ្យខ្លាចរបស់កប៉ាល់និងយន្តហោះនៅតំបន់ត្រីកោណមរណៈ (The Bermuda Triangle)
យោបល់ទាំងអស់ (0)