
ប្រជុំអត្ថបទកម្សាន្ដ
· 2022-10-29
គុណប្រយោជន៍នៃការផឹកតែ : សក់ដុះលឿន
#គន្លឹះថែទាំសុខភាព# #គុណប្រយោជន៍# #សុខភាព# #ការផឹកតែ#
3178
ការផឹកតែអាចជួយអ្នក សម្រកខ្លាញ់ក្បាលពោះ បង្កើនការចងចាំរបស់អ្នក និងផ្តល់ឱ្យស្បែករបស់អ្នកឱ្យមានសុខភាពល្អ ខណៈពេលដែលមនុស្សជាច្រើនចូលចិត្តចាប់ផ្តើមថ្ងៃរបស់ពួកគេជាមួយនឹងកាហ្វេក្តៅមួយពែង ដែលមានជាតិកាហ្វេអ៊ីនខ្ពស់។ តើអ្នកដឹងទេ ការផឹកតែជារៀងរាល់ថ្ងៃមានអត្ថប្រយោជន៍ជាច្រើនចំពោះសុខភាព ដែលអ្នកអាចពិចារណាផ្លាស់ប្តូរគំនិត ពីការផឹកកាហ្វេរបស់អ្នកជំនួសជាផឹកតែវិញ។
គុណប្រយោជន៍មួយគឺ វាអាចជួយឱ្យសក់របស់អ្នកដុះលឿន។

ខណៈពេលដែលការប្រើសាប៊ូកក់សក់ និងក្រែមបន្ទន់សក់ត្រឹមត្រូវអាចជួយអ្នកឱ្យទទួលបានសក់ក្នុងក្តីស្រមៃរបស់អ្នក ការផឹកតែជារៀងរាល់ថ្ងៃ ប្រហែលជាមានប្រយោជន៍ផងដែរ ក្នុងការពន្លឿននៃការដុះសក់របស់អ្នក។ ដោយសារ ការផឹកតែ អាចជួយកាត់បន្ថយហានិភ័យនៃការកើតជំងឺទឹកនោមផ្អែម វាក៏អាចជួយឱ្យសក់របស់អ្នកមានសុខភាពល្អ និងភ្លឺរលោង ព្រោះអ្នកដឹងទេ នៅពេលអ្នកកើតជំងឺទឹកនោមផ្អែម វានឹងធ្វើឱ្យខូចសរសៃឈាម ហើយរាងកាយរបស់អ្នកមិនអាចដឹកជញ្ជូនសារធាតុចិញ្ចឹមសំខាន់ៗទៅកាន់ឫសសក់របស់អ្នកបានត្រឹមត្រូវទេ ដែលជាហេតុនាំឱ្យ ប៉ះពាល់ដល់ ការលូតលាស់សក់។
កែសម្រួល: រ៉ាហ្ស៊ី
ប្រភព : https://brightside.me/inspiration-health/what-might-happen-if-you-drink-4-cups-of-tea-every-day-809568/
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (0)