
ថ្មីៗ-ThmeyThmey
· 2022-10-30
ទន្លេសេសាន មានទឹកថ្លាឈ្វេង ដែលទេសចរមិនគួររំលង
#ដើរលេង# #ទន្លេសេសាន# #ខេត្តរតនគិរី# #ដើរលេងស្រុកខ្មែរ# #តំបន់អេកូទេសចរណ៍ធម្មជាតិ#
11757

រតនគិរី៖ ទន្លេសេសាន ជាតំបន់អេកូទេសចរណ៍ធម្មជាតិមួយ ដែលទេសចរអាចងូតទឹកទន្លេត្រជាក់ ជិះទូកកម្សាន្ត ស្ទូចត្រីសម្រាប់អាំងបរិភោគ មានឆ្នេរខ្សាច់សក្បុសអាចឲ្យទេសចរលេងកីឡា និងអង្គុយសម្រាកលំហែរ ស្ដាប់សំឡេងខ្យល់ ដែលបក់ប៉ះធម្មជាតិដុះអមនៅមាត់ទន្លេ។
លោក ង៉ែត ពិទូ ប្រធានមន្ទីរទេសចរណ៍ខេត្តរតនគិរី បានប្រាប់ ThmeyThmey25 តាមទូរសព្ទថា៖ « ទេសចរដែលទៅលេងតាមបណ្តោយទន្លេសេសាន្ត ភាគច្រើនគឺពួកគាត់ចូលចិត្តជិះទូកមើលសត្វស្លាប និងមើលថ្ងៃលិច ព្រមទាំងទស្សនាជីវភាពរស់នៅរបស់បងប្អូនជនជាតិដើមភាគតិច ដែលរស់នៅតាមបណ្តោយទន្លេ»។

លោកបានបន្ថែមថា ទេសចរអាចស្នាក់នៅជាមួយអ្នកភូមិដើម្បីយល់ពីវប្បធម៌រស់នៅ និងដើរកម្សាន្តក្នុងព្រៃ ដោយចំណាយរយៈពេលត្រឹមតែ២យប់ ៣ថ្ងៃប៉ុណ្ណោះ។ ទេសចរ ទៅកម្សាន្តនៅទីនោះភាគច្រើនជាទេសចរអន្តរជាតិ ព្រោះពួកគេចូលចិត្តទៅកម្សាន្តនៅតំបន់អេកូទេសចរណ៍ធម្មជាតិ ជាងភ្ញៀវទេសចរជាតិ។
នៅក្នុងឆ្នាំ២០១៩ តំបន់អេកូទេសចរណ៍ទន្លេសេសាន្តទទួលបានភ្ញៀវទេសចរបានប្រហែល ៣ពាន់នាក់ប៉ុណ្ណោះ ដែលភ្ញៀវទេសចរសរុបក្នុងខេត្តរតនគិរីមានចំនួនជាង ២៣ម៉ឺននាក់។ តំបន់អេកូទេសចរណ៍ទន្លេសេសាន មានទីតាំងស្ថិតក្នុង ស្រុកអូរយ៉ាដាវ និងមានចម្ងាយប្រហែល៥០ គីឡូម៉ែតពីទីរួមខេត្តរតនគិរី៕


សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (0)