Chhaiya

· 2019-03-13

Man Utd គ្រោង​ប្រកាស​តែងតាំង Solskjaer ជា​គ្រូបង្វឹក​អចិ​ន្រៃ្ត​យ៍​ឆាប់ៗ​នេះ​

0

កីឡា ៖ ក្រុមបិសាចក្រហម Manchester United គ្រោងប្រកាសតែងតាំង លោក Ole Gunnar Solskjaer ជាគ្រូបង្វឹកអចិន្រៃ្តយ៍ថ្មីរបស់ក្លឹប នៅចុងខែមីនានេះ ក្រោយលោករួមចំណែកធ្វើឲ្យមានរឿងមិនគួរជឿផងដែរ ពេលប្រកួតទល់នឹង Paris Saint-Germain ដើម្បីឈានទៅវគ្គ៨ក្រុមចុងក្រោយ ១/៤ ផ្តាច់ព្រ័ត្រ នៅក្នុងក្របខ័ណ្ឌ Champions League ។

យោងតាមរបាយការណ៍បានឱ្យដឹងថា Man Utd បានត្រៀមខ្លួនរួចជាស្រេចដើម្បីប្រកាសតែងតាំង Solskjaer ជាគ្រូបង្វឹកអចិន្រៃ្តយ៍ថ្មីរបស់ក្លឹប បន្ទាប់ពីបង្ហាញការដឹកនាំដ៏គួរឱ្យកត់សម្គាល់ជាមួយនឹងការឈ្នះ ១៤លើក ស្មើ២ និងចាញ់តែ ២ដងប៉ុណ្ណោះ ។

គួរបញ្ជាក់ថា បុរសសញ្ជាតិន័រវែស វ័យ៤៦ឆ្នាំរូបនេះត្រូវបានគេតែងតាំងជាគ្រូបង្វឹកបណ្តោះអាសន្នកាលពីថ្ងៃទី១៩ ខែធ្នូ បន្ទាប់ពីការបណ្តេញ លោក Jose Mourinho ក្រោយដឹកនាំក្រុមមិនសូវជោគជ័យ៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)