
Ratha
· 2019-03-13
ចូលចិត្តញ៉ាំឪឡឹក ដូចនេះគួរដឹងពីអត្ថប្រយោជន៍ទាំងនេះរបស់វា
0
ផ្លែឪឡឹក ជាផ្លែឈើមួយប្រភេទដែលមនុស្សភាគច្រើនចូលចិត្តញ៉ាំ ទាំងរស់ជាតិឆ្ងាញ់ ទាំងធូរថ្ងៃ ងាយស្រួលរកទិញ ហើយមានអត្ថប្រយោជន៍ច្រើនចំពោះសុខភាពទៀតផង។
១. គ្រប់គ្រងទម្ងន់
សម្រាប់អ្នកដែលកំពុងតែសម្រកទម្ងន់ ឪឡឹកគឺជាជម្រើសល្អបំផុត ព្រោះវាមិនបណ្តាលឲ្យឡើងគីឡូ និងអាចគ្រប់ទម្ងន់បានល្អបំផុត ព្រោះក្នុងឪឡឹកមួយផ្លែមានកាឡូរីប្រមាណ៣០តែប៉ុណ្ណោះ។
២. ជួយដល់ផ្នែកសម្រស់
វាផ្តល់ប្រយោជន៍ជាច្រើនដូចជា ធ្វើឲ្យស្បែកមានសំណើមភ្លឺថ្លា ជួយឲ្យសក់រឹងមាំ ព្រមទាំងមានផ្ទុកវីតាមីននិងជាតិរ៉ែជាច្រើនប្រភេទ ដើម្បីជួយទ្រទ្រង់ដល់រាងកាយ។
៣. ជំនួយដល់សុខភាព
ក្រៅពីជួយឲ្យអ្នកមានអារម្មណ៍ល្អស្រស់ស្រាយ រាងកាយមានកម្លាំង ឪឡឹកក៏មានតួនាទីជួយបណ្តេញជាតិពុលពីអាហារផ្សេងៗដែលអ្នកបានញ៉ាំ។
៤. ប្រើជាម៉ាស់ថែរក្សាស្បែក
ឪឡឹកមិនត្រឹមតែធ្វើឲ្យស្បែកទន់មានសំណើមនោះទេ អ្នកក៏អាចយកសាច់របស់វាមកធ្វើជាម៉ាស់បិទមុខ ដើម្បីព្យាបាលបញ្ហាស្បែកស្ងួត ស្រូបយកជាតិប្រេងពីមុខ និងកាត់បន្ថយស្នាមក្រហមបានយ៉ាងមានប្រសិទ្ធិភាព៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
កីឡាករ PL កំពុងប្រកបអាជីព ៥រូបដែលរកបានលើសពី ៥០គ្រាប់ និង ៥០ Assists
ដាច់ហ្វ្រាំង ក្រឡាប់ឡាន ច្រើនត្រឡប់ពីលើភ្នំ របួស៣នាក់
សាហាវហួស! ទំនាស់រឿងដីបន្តិចបន្តួច ប្អូនប្រុសលើកកាំបិតបុ័ងតោកាប់សម្លាប់បងស្រីបង្កើតស្លាប់ ២នាក់
ស្រវឹងកុំបើកបរ ! រថយន្ត RANGE ROVER ម្ចាស់វាធ្លាក់ភ្នែក ជ្រុលទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវបាក់អស់ពីកង់
ការណែនាំពិសេស
យោបល់ទាំងអស់ (0)