Champey

· 2019-03-13

កំពង់ផែកំពតថ្មីនឹងក្លាយច្រកទ្វារដ៏សំខាន់សម្រាប់អ្នកវិនិយោគ ខណៈនឹងបញ្ចប់គម្រោងនៅចុងឆ្នាំនេះ

0

កំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពតត្រូវបានកសាងឡើងក្រោមគម្រោងរបស់ធនាគាអភិវឌ្ឍន៍អាស៊ី ដែលជាផ្នែកមួយនៃគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ពន្ធ័ទេសចរណ៍ សម្រាប់កំណើន ប្រកបដោយ បរិយាប័ន្នក្នុងមហាអនុតំបន់មេគង្គ (GMS TIIG No. 3194) នៅលើផ្ទៃដីទំហំ៤ហិកតា។

ក្នុងគម្រោងនោះផងដែរមានការងារសំខាន់ៗចំនួន១២ គឺ៖

១.អាគារអ្នកដំណើរមានកំពស់ពីរជាន់

២.ផែចតកាណូត ៣.កំពង់សាឡង់

៤.ម៉ារីនា

៥.អាងប្រព្រឹត្តកម្មទឹកកខ្វក់

៦.បញ្ជរព័ត៌មានទេសចរណ៍

៧.ផ្លូវជុំវិញកំពង់ផែ និងផ្លូវតភ្ជាប់ជាមួយផ្លូវខេត្ត

៨.បង្គន់អនាម័យសាធារណៈ

៩.ចំណតទោចក្រយានយន្ត ចំណតរថយន្ត ចំណតរថយន្តក្រុង

១០.អាគារស្នាក់នៅ អគារសន្តិសុខ ១

១.កន្លែងទុកដាក់សម្រាម

១២.សួនច្បារ។

បច្ចុប្បន្នខេត្តកំពតមានកំពង់ផែចំនួនបី ក្នុងនោះមានពីរជាកំពង់ផែទឹកជ្រៅសម្រាប់ការដឹកជញ្ជូនលក្ខណៈពាណិជ្ជកម្ម ហើយមួយទៀតជាកំពង់ផែទេសចរណ៍អន្តរជាតិ ដែលកំពុងសាងសង់ហើយគ្រោងនឹងបញ្ចប់នៅឆ្នាំ២០១៩ ។

បើយោងតាមបណ្តាញ ទំនាក់ទំនងសង្គមហ្វេសប៊ុករបស់ ក្រសួងទេសចរណ៍បានឲ្យដឹងថាកំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត នឹងក្លាយជាច្រកទ្វារអន្តរជាតិផ្លូវសមុទ្រដ៏សំខាន់ក្នុងការសម្រួលដល់ប្រព័ន្ធគមនាគមន៍ជាតិ។

តាមរយៈឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ប្រធានគណៈកម្មការជាតិគ្រប់គ្រងគម្រោង និងជាប្រធានគណៈកម្មការជាតិអភិវឌ្ឍន៍ទេសចរណ៍ បានលើកឡើងថា កំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត នឹងក្លាយជាច្រកទ្វារអន្តរជាតិផ្លូវសមុទ្រដ៏សំខាន់ក្នុងការធានារ៉ាប់រង និងសម្រួលដល់ប្រព័ន្ធគមនាគមន៍ជាតិ។

កំពង់ផែនេះ គឺជាកំពង់ផែទេសចរណ៍អន្តរជាតិ ដែលគ្រោងនឹងអាចផ្ទុកទេសចរ និងអ្នកដំណើរប្រមាណ ១លាននាក់។ កំពង់ផែនេះ មានរចនាសម្ព័ន្ធតាមស្តង់ដារអន្តរជាតិ និងជាកំពង់ផែសម្រាប់អ្នកដំណើរ (មិនមែនជាកំពង់ផែទំនិញឡើយ)។

សូមបញ្ជាក់ផងដែរថា កំពង់ផែនេះនឹងក្លាយជាច្រកទ្វារអន្តរជាតិផ្លូវសមុទ្រយ៉ាងសំខាន់ តភ្ជាប់ការដឹកជញ្ជូនភ្ញៀវទេសចរទៅកាន់បណ្តាកោះនានានៅភាគខាងត្បូង និងតភ្ជាប់ខេត្តកំពត នៃប្រទេសកម្ពុជា ទៅកាន់ពិភពលោក ដែលជាច្រកទ្វារដ៏សំខាន់សម្រាប់អ្នកវិនិយោគតាមរយៈកំពង់ផែនេះ ហើយនឹងជួយជំរុញបន្ថែមការអភិវឌ្ឍទេសចរណ៍ និងផ្នែកពាក់ព័ន្ធនានានៅខេត្តកំពត រមណីយដ្ឋានភ្នំបូកគោ និងគោលដៅទេសចរណ៍តំបន់ឆ្នេរសមុទ្ររបស់កម្ពុជា។

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស