
អប់រំជីវិត
· 2022-11-25
កុំទាន់មានស្នេហាបើអ្នកគ្មានចំណុចទាំង ៥ នេះ ...! | អត្ថបទជីវិត
#ចំណេះដឹង# #ទំនាក់ទំនងស្នេហា# #ការស្រលាញ់# #ស្នេហា#
2463
មិនមានអ្នកណាម្នាក់រស់នៅដោយគ្មានស្នេហា ឬគ្មានការស្រលាញ់នោះទេ ប៉ុន្តែការស្រលាញ់ចាំបាច់ណាស់ឱ្យអ្នកស្គាល់ពីចំណុចមួយចំនួនដែលអ្នកគួរតែមាន មុនចាប់ផ្ដើមស្នេហា៖
១.ស្គាល់អ្វីជាស្នេហា
ស្នេហាមិនមែនឱ្យមនុស្សគ្រប់គ្នាមានក្ដីសុខគ្រប់ពេលវេលានោះទេ ពេលខ្លះស្នេហាធ្វើឲ្យមនុស្សឈឺចាប់ជាងអ្វីៗទាំងអស់ អ្នកត្រូវដឹងថាស្នេហាដែលអ្នកកំពុងចាប់ផ្ដើមនេះវាជាស្នេហាពិតប្រាកដឬជាការកំដរអារម្មណ៍?

រូបតំណាង
២.ស្វែងយល់ពីលក្ខណៈដៃគូ
មនុស្សដែលចាប់ផ្ដើមស្នេហាពិតប្រាកដត្រូវការស្វែងយល់ពីដៃគូឲ្យបានច្រើនទាំងសកម្មភាព អត្តចរិត កាយវិការ ការនិយាយស្តី ជាដើម។
៣.មានទំនុកចិត្តខ្ពស់
បើអ្នកគ្រាន់តែស្រលាញ់ធម្មតាមិនចាំបាច់គិតគូរវែងឆ្ងាយនោះទេ តែបើអ្នកស្រលាញ់ចង់រស់នៅជាមួយគ្នារហូតអ្នកត្រូវដឹងថា ខ្លួនឯងមានសមត្ថភាពអាចរស់នៅជាមួយគ្នាបានឬអត់? មានការងារឬនៅ? មានទ្រព្យសម្បត្តិសមល្មមហើយឬនៅ?

រូបតំណាង
៤.អាយុឬវ័យរបស់អ្នក
ស្នេហាមិនប្រកាន់វ័យឬអាយុទេ ប៉ុន្តែវ័យដែលអ្នកគួរចាប់ផ្តើមមានស្នេហាគឺចាប់ពី ២៥ ទៅ ៣០ ទើបល្អសម្រាប់អ្នក ព្រោះវ័យនេះជាវ័យដែលអ្នកមានបេះដូងជាមនុស្សចាស់ហើយ។
៥.ច្បាស់អារម្មណ៍ខ្លួនឯង
អ្នកត្រូវច្បាស់ក្នុងចិត្តថា យកស្នេហាឱ្យបានគង់វង្សស្រលាញ់គ្នាជាដរាប ត្រូវច្បាស់លាស់ទាំងបេះដូងនិងអារម្មណ៍៕
អត្ថបទដើមដោយ ៖ ឈុនឡេង
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
មន្ទីរពេទ្យទីមួយនៃសាកលវិទ្យាល័យវេជ្ជសាស្ត្រ Harbin បានបញ្ចប់ដោយជោគជ័យនូវបេសកកម្មជំនួយផ្នែកវេជ្ជសាស្រ្តសម្រាប់ការជិះស្គីល្បឿនលឿនក្នុងព្រឹត្តិការណ៍កីឡាអាស៊ីរដូងរងា

ទោះជាបងប្អូនជិតស្និទ្ធប៉ុនណាក៏ដោយ ក៏មិនគួរជំពាក់គុណគ្នាក្នុងរឿង ៤ យ៉ាងនេះដែរ

អហោសិកម្មឱ្យគេទៅ! មនុស្សដែលធ្វើមិនល្អដាក់អ្នក ផលកម្មដែលគេសាងទាំងប៉ុន្មាន គង់តែវិលរកគេវិញ យើងមិនបាច់ដាក់បណ្ដាសាគេទេ

របបអាហារ ដែលមានប្រយោជន៏ ជំនួយឈាម ក្នុងសរាពាង្គកាយមនុស្ស

យោបល់ទាំងអស់ (1)
SB WB លេខកូដ53335628
· 2023-07-05
😊
- 1
ទៅកាន់