អត្ថបទជីវិត

· 2022-11-27

រឿងអប់រំខ្លី៖ ស្ដេចចង់បានសេះរត់លឿន

#រឿងនិទាន និងប្រលោមលោក# #រឿងនិទាន# #កម្សាន្ត#

3731

នៅក្នុងនគរមួយមានព្រះរាជាមួយព្រះអង្គចង់បានសេះមួយដែលរត់លឿនជាងគេបំផុតសម្រាប់យកទៅច្បាំងនឹងសត្រូវ។ព្រះអង្គបានឲ្យអាមាត្យដើររកសេះនៅតាមភូមិនិងក្នុងនគរជាច្រើនកន្លែងរហូតបានសេះពីរក្បាលដែលរត់លឿនជាងគេបំផុតនៅក្នុងនគរ។ប៉ុន្តែម្ចាស់សេះទាំងពីរនាក់នោះមិនចង់ប្រគល់សេះឲ្យទៅព្រះរាជានោះទេ ដូច្នេះម្ចាស់សេះទាំងពីរបានគិតរៀងៗខ្លួនថា នៅពេលប្រណាំងសេះដើម្បីជ្រើសរើសថាមួយណាដែលរត់លឿនជាងគេ ប្រសិនបើគេទាញសេះរបស់ខ្លួនឲ្យរត់យឺតនោះគេនឹងមិនបាត់បង់សេះនោះទេ។

រូបតំណាង

គិតដូច្នេះហើយ ម្ចាស់សេះទាំងពីរក៏បានទៅគាល់ព្រះរាជា។ព្រះរាជាបានដឹងថា ម្ចាស់សេះទាំងពីរនេះមិនចង់ប្រគល់សេះមកឲ្យព្រះអង្គទេ ដូច្នេះព្រះអង្គបានឱ្យម្ចាស់សេះទាំងពីរធ្វើការប្ដូរសេះគ្នាដើម្បីរត់ប្រណាំង។

រូបតំណាង

ម្ចាស់សេះទាំងពីរទាល់គំនិតក៏ព្រមប្ដូរសេះគ្នាដើម្បីរត់ប្រណាំង។ ពួកគេទាំងពីរបានបំបោលសេះឲ្យរត់លឿនតែរៀងៗខ្លួនរហូតដឹងថាសេះមួយណាដែលរត់លឿនជាងគេ។ ព្រះរាជាក៏យកសេះមួយនោះសម្រាប់ព្រះអង្គទៅ។តម្លៃអប់រំនៃរឿងនេះចង់បង្ហាញថា ការប្រើប្រាស់ចំណេះដឹងបន្តិចបន្តួចមួយ យើងនឹងអាចទទួលបាននូវលទ្ធផលមួយដែលល្អប្រសើរបំផុត យើងត្រូវឧស្សាហ៍ព្យាយាមប្រើប្រាស់ចំណេះដឹងរបស់យើងឲ្យបានច្រើនបំផុតព្រោះថាពេលជួបបញ្ហាយើងនឹងអាចដោះស្រាយនូវបញ្ហានោះបានយ៉ាងឆាប់រហ័ស៕

អត្ថបទដើមដោយ ៖ ឈុនឡេង

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)