
ថ្មីៗ-ThmeyThmey
· 2022-11-27
ប្រភេទអាហារសម្រន់ពេលយប់ដែលល្អសម្រាប់សុខភាព
#អាហារសុខភាព# #អាហារសម្រន់# #សុខភាព# #របបអាហារ#
1738

ដោយ: សារព័ត៌មានថ្មីៗ
អាហារសម្រន់ដែលល្អសម្រាប់សុខភាពត្រូវតែបញ្ចូលទៅក្នុងរបបអាហារប្រចាំថ្ងៃរបស់អ្នក ប្រសិនបើអ្នកចង់រឹងបន្តឹងមានគម្រោងទម្លាប់ញ៉ាំអាហារល្អសម្រាប់សុខភាព។ អ្នកប្រហែលជាមិនចាប់អារម្មណ៍នោះទេ ប៉ុន្តែគម្រោងនៃទម្លាប់ការញ៉ាំដែលល្អដល់សុខភាពនឹងរងគ្រោះថ្នាក់នៅពេលដែលអ្នកធ្វើការសម្រេចចិត្តជ្រើសរើសអាហារសម្រន់នៅពេលយប់។
អ្នកប្រហែលជារវល់ធ្វើការដល់ពេលយប់ ឬជក់នឹងការអានសៀវភៅឬមើលទូរទស្សន៍។ ប៉ុន្តែមិនថាមូលហេតុមួយណានោះទេការនៅដល់យប់ជ្រៅក៏អាចមានន័យថាអ្នកនឹងឃ្លាននៅពេលយប់ដែរ។
មូលហេតុដែលអ្នកឃ្លាននៅពេលយប់
– បញ្ហាកង្វះជាតិទឹកក្នុងខ្លួនអាចជាកត្តាមួយដែលធ្វើឲ្យអ្នកឃ្លាននៅពេលយប់
– វាអាចកើតឡើងដោយសារភាពធុញទ្រាន់
– វាក៏អាចកើតឡើងដោយសារអ្នកទទួលទានពេលល្ងាចលឿនពេក
– អ្នកអាចមានកម្រិតជាតិផ្អែមឬប្រៃទាបពេក
– អ្នកមានបញ្ហាកង្វះជាតិប្រូតេអ៊ីន។
ជ្រើសរើសអាហារសម្រន់ដែលល្អចំពោះសុខភាព
ចូរព្យាយាមគិតពីអ្វីដែលអ្នកគួរទទួលទានមិនត្រូវគិតថាអ្នកចង់ទទួលទានអ្វីនោះទេ។ អ្នកមិនត្រូវទទួលទានអាហារសម្រន់កញ្ចប់នោះទេព្រោះវាអាចធ្វើឲ្យអ្នកឡើងទម្ងន់ និងធ្វើឲ្យអ្នកគេងមិនបានស្កប់ទៀតផង។
ដោយសារតែបញ្ហាកង្វះជាតិទឹកក្នុងរាង្គកាយគឺជាកត្តាចម្បងមួយដែលធ្វើឲ្យអ្នកឃ្លាន អ្នកអាចពិសារទឹកជាមុនសិននៅពេលដែលអ្នកឃ្លាននៅពាក់កណ្តាលយប់។ ប្រសិនបើអ្នកមានបញ្ហានេះមែនការពិសារទឹកនឹងធ្វើឲ្យអ្នកបាត់ឃ្លាន។ ចូរជៀសវាងការពិសារកាហ្វេ ឬភេសជ្ជះផ្សេងៗដែលមានជាតិកាហ្វេអ៊ីន។ ប្រសិនបើអ្នកពិសារទឹកហើយនៅតែឃ្លានអ្នកគួរអាហារសម្រន់ណាដែលល្អដល់សុខភាពមកទទួលទាន។
អាហារសម្រន់ពេលយប់ដែលសម្បូរប្រូតេអ៊ីន
ការជ្រើសរើសអាហារដែលសម្បូរទៅដោយប្រូតេអ៊ីនមកធ្វើជាអាហារសម្រន់ពេលយប់គឺជាជម្រើសដ៏ល្អសម្រាប់អ្នក។ ការញ៉ាំអាហារដែលសម្បូរប្រតេអ៊ីនតែបន្តិចបន្តួចអាចធ្វើឲ្យអ្នកឆ្អែតបានយូរ។ អាហារសម្រន់ដែលសម្បូរប្រូតេអ៊ីនមានដូចជា៖
– ស៊ុត
– ផ្លែឈើស្រស់
– ទឹកដោះគោជូរមួយពែង
– ឈីស
– សូកូឡាក្តៅ៕
ត្រួតពិនិត្យដោយ៖ www.health.com.kh
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (0)