Lenglan

· 2022-12-16

លោកអាជ្ញាកណ្ដាល Marciniak នឹងកាត់សេចក្តី World Cup វគ្គផ្តាច់ព្រ័ត្រ

#កីឡា# #World Cup 2022# #បាល់ទាត់អន្តរជាតិ# #Szymon Marciniak#

552

អាជ្ញាកណ្ដាលជនជាតិប៉ូឡូញលោក Szymon Marciniak ត្រូវបានតែងតាំងសម្រាប់ការប្រកួតវគ្គផ្ដាច់ព្រ័ត្រក្នុងព្រឹត្តិការណ៍ពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup ២០២២ នៅក្នុងប្រទេសកាតា ក្នុងថ្ងៃអាទិត្យនេះជំនួបរវាងក្រុមអាហ្សង់ទីនប្រកួតជាមួយក្រុមបារាំង។

(លោកអាជ្ញាកណ្តាលSzymon Marciniak ជនជាតិប៉ូឡូញ)

បុរសវ័យ ៤០ ឆ្មាំរូបនេះ បានប្រកបអាជីពជាអាជ្ញាកណ្ដាលរបស់ FIFA តាំងពីឆ្នាំ ២០១១ ហើយក្នុងការកាត់សេចក្ដីនៅក្នុងវគ្គផ្ដាច់ព្រ័ត្រនេះគឺជាលើកទី ៣ របស់គាត់ហើយក្នុងប្រទេសកាតាដោយកាត់សេចក្ដីលើកទីមួយក្នុងវគ្គចែកពូលជំនួបរវាងបារាំងបានយកឈ្នះលើដាណាម៉ាក ២-១ ហើយការកាត់សេចក្ដីលើកទីពីរនៅក្នុងវគ្គ ១៦ ក្រុមចុងក្រោយជំនួបរវាងក្រុមអាហ្សង់ទីនបានយកឈ្នះអូស្ត្រាលី ២-១ ។

លោកអាជ្ញាកណ្ដាល Marciniak បាននិយាយថា"ការធ្វើជាអាជ្ញាកណ្ដាលក្នុងការប្រកួត World Cup វគ្គផ្ដាច់ព្រ័ត្រនេះ ខ្ញុំពិតជាមានមោទនភាពចំពោះខ្លួនខ្ញុំនិងក្រុមការងាររបស់ខ្ញុំហើយវាពិតជាអស្ចារ្យណាស់ យើងបានធ្វើការជាមួយគ្នាជាច្រើនមកហើយដូចជាគ្រួសារ ពេលខ្លះយើងឈ្នះជាមួយគ្នាជួនកាលយើងចាញ់ជាមួយគ្នា"។

លោក Marciniak ក៏បានបន្ថែមទៀតថា"ខ្ញុំមានពេលវេលាដែលលំបាកមួយសម្រាប់ឆ្នាំមុន ខ្ញុំមាន tachycardia វាជាជំម្ងឺបេះដូង។កាលពីដំបូង វាពិបាកណាស់សម្រាប់ខ្ញុំ ខ្ញុំស្ទើរតែបាត់បង់ឱកាសធ្វើជាអាជ្ញាកណ្ដាលទៅហើយ។ ហើយខ្ញុំបានខកខានការប្រកួត UEFA European Championship ដែលសម្រាប់អាជ្ញាកណ្ដាលនៅក្នុងវ័យល្អបំផុតរបស់ពួកយើងវាជាអារម្មណ៍ដ៏អាក្រក់មួយ។មានតែខ្ញុំនិងក្រុមការងាររបស់ខ្ញុំទេដែលដឹងថាវាលំបាកប៉ុណ្ណាសម្រាប់ខ្ញុំ។ ពេលនេះខ្ញុំមិនអាចឈប់ញញឹមបានទេព្រោះវាជាអារម្មណ៍ដ៏អស្ចារ្យមួយពេលដែលបានកាត់សេចក្ដីក្នុងវគ្គផ្ដាច់ព្រ័ត្រ "។

សម្រួលអត្ថបទ: Lenglan

https://www.skysports.com/football/live-blog/12098/12717259/world-cup-2022-news-and-latest-updates

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)