Bun

· 2019-03-15

អង់គ្លេសនឹងផលិត កំពូលកំព្យូទ័រ ដែលមានល្បឿនលឿន មិនធ្លាប់មាន

0

London: ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយ នៅថ្ងៃព្រហស្បតិ៍ទី១៤ខែមិនានេះ បានឲ្យដឹងថា សាកលវិទ្យាល័យ Edinburgh នៃចក្រភពអង់គ្លេសទើបតែ បានឈ្នះកញ្ចប់ទឹកប្រាក់ចំនួន ប្រមាណជា១០៤ លានដុល្លារអាមេរិកកាលពីថ្ងៃពុធ ដើម្បីស្ថាបនាកុំព្យូរទ័រទំនើបមួយ មានសមត្ថភាពអាចគណនារហូតទៅដល់ ១០០០០ កោដិដងក្នុងមួយវិនាទី។

លោក Philip Hammond អធិការបតីចក្រភពអង់គ្លេសបានប្រកាស អំពីការផ្តល់មូលនិធិនៅពេលគាត់បានប្រកាស បង្ហាញកញ្ចប់ថវិកាផែនការ សម្រាប់និទាឃរដូវរបស់គាត់ នៅលើកិច្ចប្រជុំស្តីពីសេដ្ឋកិច្ចរបស់អង់គ្លេស ទៅកាន់សភា។

ក្នុងសេចក្តីថ្លែងការណ៍ របស់លោក Hammond បានប្រកាសផ្តល់ជំនួយរហូតដល់ ២៦៤ លានដុល្លារអាមេរិកដោយ និយាយថា វានឹងជួយរក្សាកេរ្តិ៍ឈ្មោះ របស់ចក្រភពអង់គ្លេស ជាប្រទេស ឈានមុខគេ ក្នុងពិភពលោកខណៈប្រទេសកំពុងត្រៀមខ្លួន ចាកចេញពីសហភាពអឺរ៉ុប។

កុំព្យូទ័រយួរដៃថ្នាក់ជាតិ ប្រភេទថ្មីនេះនឹងលឿនជាង សមត្ថភាពបច្ចុប្បន្នរបស់កំព្យូទ័រចក្រភពអង់គ្លេស ប្រាំដងនិងលឿនជាងកុំព្យូទ័រ ប្រើកុំព្យូទ័រធម្មតារាប់ពាន់ដង៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)