
Saron
· 2019-03-15
មនុស្សស្រីមានទំនុកចិត្តលើខ្លួនឯងពិតប្រាកដ តែងធ្វើរឿងទាំងនេះ
0
ភាពជឿទុកចិត្តលើខ្លួនឯង មានច្រើនរូបភាពផ្សេងៗគ្នា។ អ្នកខ្លះបញ្ចេញមកខាងក្រៅយ៉ាងក្រអឺតក្រទម តែមានមនុស្សមួយចំនួនវិញគេមិនសូវមាត់កច្រើនមែន ប៉ុន្តែមានភាពជឿជាក់និងទំនុកចិត្តខ្ពស់មិនគួរឲ្យជឿ ហើយពួកគេតែងប្រកាន់នូវទម្លាប់ទាំងនេះក្នុងខ្លួន។
១. រីករាយចេញពីក្នុងចិត្ត
សុភមង្គល គឺជាធាតុផ្សំសំខាន់នៃទំនុកចិត្ត។ ដោយសារតែអ្នកមានទំនុកចិត្តនូវអ្វីដែលខ្លួនកំពុងធ្វើ វានឹងអាចធ្វើឲ្យអ្នកសប្បាយរីករាយ ទោះមានគេនិយាយល្អឬអាក្រក់ក៏អ្នកមិនខ្វល់ ព្រោះទង្វើរបស់អ្នកមិនសំខាន់លើមាត់គេ។
២. មិនវាយតម្លៃ
មនុស្សស្រីដែលមានទំនុកចិត្តខ្ពស់ មិនវាយតម្លៃអ្នកដទៃផ្តេសផ្តាស ព្រោះនាងដឹងថា មនុស្សម្នាក់ៗមានចំណុចខុសគ្នារៀងៗខ្លួន។ ពេលធ្វើអ្វីមួយ វាការសម្រេចចិត្តនិងការជឿជាក់នឹងធ្វើបែបនោះ មិនមែនចាំបាច់ត្រូវផ្គាប់ចិត្តហើយប្រៀបធៀបទៅនរណានោះឡើយ។
៣. មិននិយាយថា OK ពេលមិនចង់
តាមការសិក្សាបានបង្ហាញថា ពេលអ្នកប្រកែកមិនព្រមធ្វើអ្វីមួយ វាបានដាក់សម្ពាធនិងស្ត្រេសដល់ ខួរក្បាលរបស់អ្នក ប៉ុន្តែសម្រាប់មនុស្សមានទំនុកចិត្តពិតប្រាកដ គេមិនខ្លាចនឹងប្រកែក មិននិយាយ OK ចំពោះរឿងណាដែលមិនចងធ្វើ ឬធ្វើមិនបាន ព្រោះវាអាចនាំទុក្ខដាក់ខ្លួន។
៤. ស្តាប់ច្រើនជាងនិយាយ
នាងស្តាប់គំនិតយោបល់ពីអ្នកដទៃ ដើម្បីស្វែងយល់លូតលាស់ទៅមុខបន្ថែម មិនមែនបានតែនិយាយគ្មានសកម្មភាព ហើយមិនស្តាប់ហេតុផលនោះទេ។
៥. និយាយជាមួយនឹងភាពជឿជាក់
មនុស្សស្រីដែលពោរពេញដោយទំនុកចិត្ត កម្រឃើញនាងនិយាយអីនៅស្ទាក់ស្ទើររដិបរដុបណាស់ ព្រោះនាងមានជំហររឹងមាំ មានភាពជឿជាក់ខ្លាំងមុនហាស្តី។
៦. មិនត្រូវការទាមទារចំណាប់អារម្មណ៍
ទំនុកចិត្តរបស់នាងបានប្រាប់នាងថា ធ្វើអ្វីដែលជាខ្លួនឯងគឺសំខាន់ជាងការព្យាយាមចង់បានចំណាប់អារម្មណ៍ពីអ្នកដទៃ។ នាងសុខចិត្តមានចំនួនមនុស្សតិចប៉ុន្តែអាចយល់ច្បាស់ពីចរិតពិតរបស់នាង មិនមែនធ្វើអ្វីដើម្បីឲ្យគេចូលចិត្តច្រើនតែជាចរិតក្លែងក្លាយ។
៧. មិនខ្លាចនឹងសាងកំហុស
ដោយសារតែនាងគិតថា កំហុសនឹងអាចប្រែក្លាយទៅជាមេរៀន និងបទពិសោធន៍ថ្មីស្រឡាង ដូច្នេះហេតុអីត្រូវខ្លាចនោះ។ នាងហ៊ានសាក និងហ៊ានប្រឈមព្រោះនាងដឹងច្បាស់ថា រាល់បញ្ហាតែងមានដំណោះស្រាយ។
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
យោបល់ទាំងអស់ (0)