អត្ថបទជីវិត

· 2022-12-26

ទិន្នផល​ប្រេង​របស់​រុស្ស៊ី​នឹង​ឡើង​ដល់ ៤៩០-៥០០ លាន​តោន​ក្នុង​ឆ្នាំ ២០២៣

#ការផលិតប្រេង# #ប្រទេសរុស្ស៊ី# #ព័ត៌មាន# #ព័ត៍មានអន្តរជាតិ#

342

ឧបនាយករដ្ឋមន្ត្រីរុស្ស៊ី Alexander Novak បានប្រាប់ទីភ្នាក់ងារសារព័ត៌មានរដ្ឋ TASS ថា ប្រទេសរុស្ស៊ីនឹងអាចផលិតប្រេងបានយ៉ាងហោចណាស់ 490-500 លានតោននៅឆ្នាំ 2023 ។

( រុស្ស៊ីអាចផលិតប្រេងបានប្រមាណ 490-500 លានតោននៅឆ្នាំ 2023 )

យោងតាម ​​Novak បាននិយាយថា ប្រទេសរុស្ស៊ីនឹងផលិតបរិមាណប្រេងបនថែមទៀត ទោះបីពួកគេកំពុងស្ថិតនៅក្រោមការហាមឃាត់ប្រេងថ្មីរបស់សហភាពអឺរ៉ុបដែលបានដាក់នៅថ្ងៃទី 5 ខែធ្នូហើយក៏ដោយ បន្ទាប់ពីវិធានការស្រដៀងគ្នាលើផលិតផលប្រេងចាប់ផ្តើមដំណើរការនៅថ្ងៃទី 5 ខែកុម្ភៈ។

គាត់បានបន្ថែមថា ខ្ញុំមិនច្រានចោលថានៅឆ្នាំ 2023 នឹងមានហានិភ័យធ្លាក់ចុះចំពោះផលិតកម្មក្នុងរយៈពេលជាក់លាក់នោះទេ។ វាអាចទៅរួចដែលថា ការកាត់បន្ថយអតិបរមានឹងឈានដល់ 7-8 ភាគរយ។ តែទោះជាយ៉ាងណាក៏ដោយ សម្រាប់ឆ្នាំក្រោយ យើងនឹងផលិតបានយ៉ាងហោចណាស់ 490-500 លានតោនសម្រាប់ការនាំចេញ។

ឆែកមើលប្រភពដើម

អត្ថបទដោយ ៖ ឈុនឡេង

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)