
ដើមអម្ពិល-DAP News
· 01-25
យោធាកម្ពុជា-ថៃ ប្តេជ្ញារួមគ្នាទប់ស្កាត់បទល្មើស គ្រប់ប្រភេទតាមព្រំដែន
#កងទ័ពជើងគោក# #សេង ធារិន# #សង្គម# #ព័ត៌មានសង្គម# #បទល្មើសតាមព្រំដែន#
1071
ភ្នំពេញ៖ នៅក្នុងជំនួប ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ ទប់ស្កាត់និងបង្ក្រាបបទល្មើសតាមព្រំដែន នៅក្នុងទឹកដីខេត្តបន្ទាយមានជ័យ រវាងយោធា កម្ពុជា-ថៃ ភាគីទាំងពីរ បានប្ដេជ្ញារួមគ្នា ទប់ស្កាត់បទល្មើស គ្រប់ប្រភេទតាមព្រំដែន។
ជំនួបនេះធ្វើឡើង នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣ ដោយភាគីកម្ពុជា ដឹកនាំដោយឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង នាយសេនាធិការ យោធភូមិភាគទី៥ រីឯភាគីថៃ ដឹកនាំដោយឧត្តមសេនីយ៍ទោ ផាក់ណា ខ្លែវផ្លតធុក មេបញ្ជាការកងទ័ពភូមិភាគទី១ថៃ។
ជំនួបទ្វេភាគីកម្ពុជា-ថៃ ត្រូវបានធ្វើឡើងនៅបរិវេណស្ពានមិត្តភាពកម្ពុជា-ថៃ ច្រកទ្វារព្រំដែនអន្តរជាតិ “ប៉ោយប៉ែត- ខ្លងលឹក”។ គោលបំណងនៃកិច្ចជំនួបនេះ គឺដើម្បីសំណេះសំណាលពិភាក្សាការងារ ក្នុងន័យ រឹតចំណងសម្ព័ន្ធមេត្រីភាព និងកិច្ចសហប្រតិបត្តិការ រវាងកងទ័ពទាំងពីរ យោធភូមិភាគទី៥កម្ពុជា-កងទ័ពភូមិភាគទី១ថៃ រួមមាន:
១-ការដោះស្រាយបញ្ហា តាមតំបន់ព្រំដែនបានកាន់តែល្អប្រសើរ ឡើង។
២-បន្តអនុវត្តន៍យន្តការ នៃជំនួបពិភាក្សា រវាងមេបញ្ជាការ កងទ័ពជើងគោកនៃប្រទេសទាំងពីរ ។
៣-គាំទ្រសកម្មភាពការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ រវាងប្រជាពលរដ្ឋនៃប្រទេសទាំងពីរ។
៤-បន្តកិច្ចសហប្រតិបត្តការទប់ស្កាត់ បញ្ហាគ្រឿងញៀន ចោរកម្មឆ្លងដែន ការកាប់បំផ្លាញព្រៃឈើ បទល្មើសផ្សេងៗ និងទប់ស្កាត់អំពើរភេរវកម្ម ឧក្រិដកម្មតាមបណ្តោយព្រំដែន៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
អាមេរិក ត្រៀមផ្ដល់កញ្ចប់ជំនួយអាវុធតម្លៃជាង ២ពាន់លានដុល្លារ បន្ថែមទៀតដល់អ៊ុយក្រែន
ក្រសួងពាណិជ្ជកម្មចិនថ្លែងថា ប្រទេសចិន នឹងជំរុញការបើកចំហកម្រិតខ្ពស់ ដើម្បីធ្វើឱ្យការធ្វើពាណិជ្ជកម្ម បរទេស កាន់តែងាយស្រួល កាន់តែរលូន និងទទួលបានផល ប្រយោជន៍កាន់តែច្រើន
លោក ឡុង ឌីម៉ង ៖ ករណីធ្វើរបងលើឆ្នេរអូឈើទាល គឺធ្វើនៅលើទីតាំងចាស់ដដែល
រដ្ឋមន្ត្រីការបរទេសរុស្សី ព្រមានថា នឹងកើតមានអ៊ុយក្រែនថ្មីមួយទៀត
យោបល់ទាំងអស់ (0)