TNAOT News

· 01-25

ចូលឆ្នាំចិន ៣ថ្ងៃខេត្តព្រះសីហនុទទួលបានភ្ញៀវទេសចរជាង ២០ម៉ឺននាក់

#ភ្ញៀវទេសចរ# #ខេត្តព្រះសីហនុ# #សង្គម# #ព័ត៌មានសង្គម# #ចូលឆ្នាំចិន#

9260

ប្រភពរូប៖ Fresh News

ព្រះសីហនុ៖ ក្នុងឱកាសបុណ្យចូលឆ្នាំចិនរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៣ ខេត្តព្រះសីហនុទទួលបានភ្ញៀវទេសចរជាតិ និងអន្តរជាតិជាង ២០ម៉ឺននាក់ ខណៈភ្ញៀវក្នុងស្រុកភាគច្រើនមកលេងហើយ វិលត្រឡប់ទៅផ្ទះវិញតាមផ្លូវល្បឿនលឿន។ នេះបើតាមលោក តាំង សុចិត្រគ្រឹស្នា ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ ដែលដកស្រ់ដោយសារព័ត៌មាន Fresh News កាលពីថ្ងៃទី ២៤ មករា ឆ្នាំ ២០២៤។ ​​​

លោក តាំង សុចិត្រគ្រឹស្នា បាននិយាយថា «ក្នុងឱកាសបុណ្យចូលឆ្នាំចិនរយៈពេល៣ថ្ងៃ នៅខេត្តព្រះសីហនុទទួលបានភ្ញៀវទេសចរសរុបជាង ២០ម៉ឺននាក់ ក្នុងនោះមានភ្ញៀវបរទេសផ្ទៃក្នុងប្រមាណ ៣ពាន់នាក់ ហើយនៅមានបន្តក្នុងថ្ងៃទី៤ នេះទៀត»។

លោកបានបន្តថា ថ្ងៃដែលមានភ្ញៀវទេសចរច្រើន គឺនៅថ្ងៃអាទិត្យ និងថ្ងៃចន្ទ ហើយភាគច្រើន គឺទៅលេងកម្សាន្តនៅតាមឆ្នេរ ប៉ុន្តែ ៧០% ទៅ៨០% គឺត្រឡប់ទៅផ្ទះវិញ ព្រោះបច្ចុប្បន្នមានផ្លូវល្បឿនលឿនងាយស្រួលក្នុងការធ្វើដំណើរ ដូច្នេះភ្ញៀវមកលេងវិលទៅវិញល្ងាចបាន។

គួរបញ្ជាក់ថា​ ក្នុងរយៈពេល៣ថ្ងៃនៃឱកាសនេះដែរ ក៏មានជើងហោះហើរចុះចតនៅអាកាសយានដ្ឋានកងកេង ខេត្តព្រះសីហនុ ក្នុង១ថ្ងៃ១ជើងផងដែរ ពោល៣ថ្ងៃគឺមាន៣ជើង ក្នុងនោះក៏បាននាំអ្នកដំណើរសរុបជាង ១០០នាក់មកផងដែរ៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)