Harbor Property

· 01-25

អ្នកជំនាញ៖ តើវិស័យអចលនទ្រព្យក្នុងឆ្នាំ២០២៣​ ប្រែប្រួលកម្រិតណា​ បើប្រៀបធៀបនឹងឆ្នាំ២០២២?

#សង្គម# #អចលនទ្រព្យ# #វិស័យអចលនទ្រព្យ# #អ្នកជំនាញ#

4655

អ្នកជំនាញបីរូប ព្យាករណ៍វិស័យអចលនទ្រព្យ ក្នុងឆ្នាំ ២០២៣នឹងប្រែប្រួលយ៉ាងដូចម្ដេច បើប្រៀបធៀបនឹងឆ្នាំ២០២២? វិស័យអចលនទ្រព្យនៅទូទាំងពិភពលោក ក៏ដូចជាប្រទេសកម្ពុជារងនូវផលប៉ះពាល់យ៉ាងធ្ងន់ធ្ងររយៈពេល ប៉ុន្មាន ០៣ឆ្នាំចុងក្រោយមកនេះ រួមមានជំងឺកូវីដ ១៩ ការអូសបន្លាយសង្គ្រាមរុស្សី-អ៊ុយក្រែន… វិបត្តិទាំងអស់នេះ ធ្វើឱ្យវិស័យអចលនទ្រព្យនៅកម្ពុជានឹងទ្រឹង យ៉ាងណាមិញ ឆ្នាំ ២០២៣ នេះ អ្នកជំនាញ អចលនទ្រព្យជាច្រើនហាក់មានសុទិដ្ឋិនិយមឡើងវិញផងដែរ។ 

ជុំវិញការលើកឡើងនេះ លោក ចេង វុទ្ធី​ អគ្គនាយកក្រុមហ៊ុន INVA Real Estate Investment and Valuation Co., Ltd ​​ បានបញ្ជាក់មកកាន់ Harbor property ថា៖ «សម្រាប់ឆ្នាំ២០២២ វិស័យអចលនទ្រព្យស្ថិតនៅក្នុងគំនាបមួយ អ្នកដែលមានតម្រូវការក្នុងការទិញអចលនវត្ថុ គឺគាត់មិនហ៊ានសម្រេចចិត្តក្នុងការទិញ ដែលជាកត្តាមួយជំរុញឲ្យការទិញមានការធ្លាក់ចុះ។ ប៉ុន្តែសម្រាប់ឆ្នាំ២០២៣ ​គឺជាឆ្នាំមួយដែលខ្ញុំជឿថា ក្នុងរយៈពេលមួយឆ្នាំដែលតឹងខ្លាំងក្នុងឆ្នាំ២០២២នេះ វាធ្វើឲ្យឆ្នាំ២០២៣ គឺជាឆ្នាំបើកទំព័រថ្មីសម្រាប់វិស័យអចលនទ្រព្យ ដែលអ្នកទិញគាត់នឹងចាប់ផ្ដើមគិតឡើងវិញ​ ក្នុងការវិនិយោគលើវិស័យអចលនទ្រព្យ ។»

អ្នកជំនាញរូបនេះ បានបន្ថែមទៀតថា៖ «ឆ្នាំ២០២៣ វិនិយោគិនបរទេសនឹងចូលប្រទេសយើង ហើយសម្លឹងក្នុងឱកាសវិនិយោគ ដ្បិតថាតម្លៃពលកម្មនៅប្រទេសកម្ពុជាមានតម្លៃទាប វាជាឱកាសក្នុងការទាក់ទាញវិនិយោគិនបរទេស មកវិនិយោគនៅកម្ពុជា។» 

ដោយឡែក លោក កង​ សុវណ្ណថា ប្រធានសមាគមន៍អ្នកជំនាញអចលនទ្រព្យកម្ពុជា បានបញ្ជាក់មកកាន់ Harbor property ថា៖ «មកដល់ឆ្នាំ២០២៣ យើងឃើញថា មានអ្នកវិនិយោគិនបានចូលមកបណ្ដើរ មានការបង្កើតក្រុងថ្មីចំនួនបី ប៉ុន្តែការបង្កើតទាំងអស់នេះមិនទាន់ចេញជាលទ្ធផល​ ហេដ្ឋារចនាសម្ព័ន្ធ មិនទាន់ចេញជាកិច្ចការងាររដ្ឋបាលនៅឡើយទេ ចឹងធ្វើឲ្យវិស័យអចលនទ្រព្យនៅឆ្នាំ២០២៣ កំពុងមានដំណើរការ ប៉ុន្តែមិនដំណើរការលឿនប៉ុន្មានទេបើប្រៀបធៀបទៅនឹងឆ្នាំ២០២២»។ 

ពាក់ព័ន្ធនឹងវិស័យអចលនទ្រព្យ លោក អាន រដ្ឋា អនុប្រធានសមាគមន៍សហព័ន្ធអភិវឌ្ឍន៍ដីធ្លី និងសំណង់កម្ពុជា ប្រចាំខេត្តសៀមរាប បានប្រាប់’ Harbor Property ថា៖ « វិស័យអចលនទ្រព្យនៅសៀមរាប អាចកើនឡើងបាន លុះត្រាណាតែវិស័យទេសចរណ៍អាចកើនឡើងសិនដែរ តាមរយៈការបង្កើនជើងហោះហើរត្រង់ (Direct Flight) ពីបណ្ដាប្រទេសនានា មកប្រទេសកម្ពុជាឱ្យបានច្រើន ដ្បិតថាសេដ្ឋកិច្ចខេត្តសៀមរាបស្ទើរតែ ៨០ ទៅ ៩០ភាគរយរួចទៅហើយ ដែលពឹងផ្អែកលើវិស័យទេសចរណ៍។»។ 

លោកបានសង្កត់ធ្ងន់បន្ថែមថា៖«ប្រាកដណាស់ បើខេត្តសៀមរាបមានការកើនឡើងខ្ពស់នូវភ្ញៀវទេសចរណ៍ ការទិញលក់ ក៏ដូចជាមានការរីកចម្រើនកក្រើកឡើងវិញនូវ វិស័យអចលនទ្រព្យ ជាពិសេសគឺវិស័យលំនៅឋាន អគារពាណិជ្ជកម្មដែលអ្នកវិនិយោគទាំងក្នុងស្រុក និងក្រៅស្រុក គាត់នឹងមកវិនិយោគផ្ទាល់តែម្ដង»។ 

គួរបញ្ជាក់ថា បើតាមទស្សនវិស័យរបស់ធនាគារជាតិនៃកម្ពុជា កំណើនចំពោះសេដ្ឋកិច្ចកម្ពុជា ត្រូវបានរំពឹងដោយសុទិដ្ឋិនិយមថានឹងបន្តសម្រេចបានក្នុងរង្វង់ ៦% នៅឆ្នាំ២០២៣ ។ ក្នុងនោះ វិស័យសំណង់និងអចលនទ្រព្យត្រូវបានរំពឹងថា នៅឆ្នាំ២០២៣ នឹងបន្តងើបឡើងជាសន្សឹមៗក្នុងអត្រា 1,7% និង1,2 រៀងគ្នា។

លោកអ្នកអាចស្វែងទិញ លក់ ជួលអចលនទ្រព្យ​ជាង៦មុឺន តាមរយៈគេហទំព័រ កម្មវិធីក្នុងទូរស័ព្ទ របស់ Harbor Property​ ដោយសេរីនិងឥតគិតថ្លៃ៕

អំពីសេវាកម្ម ឬចម្ងល់ផ្សេងៗសូមទំនាក់ទំនងយើងខ្ញុំតាមរយៈ៖

Hotline: 096 7876 902 (Telegram)/ 066 886 633

WeChat: HB066886633

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស