TNAOT News

· 01-25

ខេត្តសៀមរាប និងខេត្តបាត់ដំបងទទួលបានភ្ញៀវទេសចរជាង ១០ ម៉ឺននាក់ដូចគ្នាក្នុងរយៈពេលបីថ្ងៃ

#បុណ្យចូលឆ្នាំចិន# #ទទួលបានភ្ញៀវទេសចរ# #សង្គម# #ខេត្តសៀមរាប# #ព័ត៌មានសង្គម#

9277

ប្រភពរូប៖ Fresh News 

សៀមរាប៖ ក្នុងឱកាសបុណ្យចូលឆ្នាំចិនរយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃទី២១ ដល់ ២៤ ខែមករា ឆ្នាំ២០២៣ ខេត្តសៀមរាប និងខេត្តបាត់ដំបង ទទួលបានភ្ញៀវទេសចរណ៍ ជាង១០នាក់ដូចគ្នា។ នេះបើយោងតាមសារព័ត៌មាន Fresh News កាលពីថ្ងៃទី ២៤ មករា ឆ្នាំ ២០២៣។

លោក ង៉ូវ សេងកាក់ ប្រធានមន្ទីរទេសចរណ៍ខេត្តសៀមរាប បាននិយាយថា «ភ្ញៀវទេសចរ ដែលបានមកទស្សនាក្នុងខេត្តសៀមរាប នាឱកាសពិធីបុណ្យចូលឆ្នាំចិន រយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី២១-២៤ ខែមករា ឆ្នាំ២០២៣ មានចំនួនសរុប១០៥,៤៨១នាក់»

លោកបន្តថា ទេសចរជាតិ និងប្រជាពលរដ្ឋក្នុងខេត្តមានចំនួនប្រមាណ ៩០,០០០នាក់ ក្នុងនោះអ្នកចូលទស្សនារមណីយដ្ឋានអង្គរមានចំនួន ៥១,៩០០នាក់ រមណីយដ្ឋានឧទ្យានជាតិភ្នំគូលែនមានចំនួន១០,៦០០នាក់ តំបន់ទន្លេសាបមានចំនួន ៥,៣០០នាក់ សហគមន៍ទេសចរណ៍-អេកូទេសចរណ៍ និងតំបន់ផ្សេងៗមានចំនួន ២២,២០០នាក់។ ទន្ទឹមនឹងនេះ ភ្ញៀវទេសចរបរទេសផ្ទៃក្នុង និងភ្ញៀវទេសចរមកពីអន្តរជាតិមានចំនួន ១៥,៤៨១នាក់៕

ខណៈ ខេត្តបាត់ដំបង ទទួលបានភ្ញៀវទេសចរសរុបជាង១០ម៉ឺននាក់ ក្នុងនោះអត្រាភ្ញៀវជាតិធ្លាក់ចុះ ឯភ្ញៀវបរទេសកើនឡើង បើធៀបនឹងឱកាសចូលឆ្នាំចិនកាលពីឆ្នាំ២០២២។ បើតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តបាត់ដំបង បានបញ្ជាក់ថា «ក្នុងឱកាសបុណ្យប្រពៃណីចូលឆ្នាំចិន រយៈពេល៤ថ្ងៃ ខេត្តបាត់ដំបង ទទួលបានភ្ញៀវទេសចរសរុប ១០២,៧៧៨នាក់ ប្រៀបធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២២ ថយចុះ ៥២.៩៤%»។

របាយការណ៍បានបន្តថា ក្នុងចំណោមភ្ញៀវទេសចរសរុបជាង ១០ម៉ឺននោះ មានភ្ញៀវទេសចរជាតិចំនួន១០១,៦៩៥នាក់ ថយចុះ៥៣.៣៤% និងភ្ញៀវទេសចរអន្តរជាតិមានចំនួន ១,០៨៣នាក់ កើនឡើង១៣៤.៩២%៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)