
ថ្មីៗ-ThmeyThmey
· 01-25
អាជ្ញាធររៀបចំផ្លូវដើរក្នុងបរិវេណអង្គរវត្ត ដើម្បីគ្រប់គ្រងលំហូរដើរទស្សនារបស់ទេសច
#អាជ្ញាធរជាតិអប្សរា# #សង្គម# #សេង សុធារ៉ា# #ព័ត៌មានសង្គម# #បរិវេណអង្គរវត្ត#
5663
ផ្លូវដើរក្នុងបរិវេណអង្គរវត្ត ដែលអាជ្ញាធរជាតិអប្សរារៀបចំដើម្បីឲ្យភ្ញៀវដើរទស្សនាអង្គរវត្ត។ រូបដោយ កញ្ញា អ៊ូ សុខមាន
ដោយ: ឡាយ សុភាវតី
សៀមរាប៖ អាជ្ញាធរជាតិអប្សរា បានរៀបចំផ្លូវដើរនៅបរិវេណអង្គរវត្ត ដើម្បីគ្រប់គ្រងលំហូរផ្លូវដើររបស់អ្នកទេសចរ និងបញ្ចៀសការដើរទស្សនាខ្វាត់ខ្វែងគ្មានសណ្តាប់ធ្នាប់ ក្នុងបរិវេណអង្គរវត្ត។ លោក សេង សុធារ៉ា ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងវប្បធម៌ នៃអាជ្ញាធរជាតិអប្សរា បានពន្យល់បន្ថែមទៀតថា ការសង់ផ្លូវដើរក្នុងបរិវេណអង្គរនេះ ក៏ដើម្បីការពារស្មៅ ថ្មប្រាសាទ និងរួមចំណែកលើកសោភ័ណភាពអង្គរវត្ត ឱ្យមានភាពបៃតងគ្រប់រដូវផងដែរ។ បើតាមលោក សេង សុធារ៉ា គម្រោងសង់ផ្លូវដើរក្នុងបរិវេណប្រាសាទអង្គរវត្តនេះ មានប្រវែងសរុប ១ ៣៧៦ម៉ែត្រ ដោយត្រូវសង់ជា៣ដំណាក់កាល។ ដំណាក់កាលទី១ មានប្រវែង៤៧៦ម៉ែត្រ។ ដំណាក់កាលទី២ប្រវែង ២៥០ម៉ែត្រ និងដំណាក់កាលទី៣ ប្រវែង៦៥០ម៉ែត្រ។
សូមអញ្ជើញលោក លោកស្រី អ្នកនាងកញ្ញា ទស្សនាកិច្ចសម្ភាសរវាង កញ្ញា ឡាយ សុភាវតី អ្នកសារព័ត៌មានឌីជីថលថ្មីៗ និងលោកសេង សុធារ៉ា ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងវប្បធម៌ ដូចខាងក្រោម៖
ប្រភពដើម៖ ThmeyThmey
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (0)