Town News

· 01-25

បុរសម្នាក់ភ្ញាក់នឹងសម្លេងកាំជ្រួចផ្ទុះបានតទៅបុករបាំងថ្ម បណ្តាលឱ្យរថយន្តក្រឡាប់

#បុករបាំងថ្មពុះចែកទ្រូងផ្លូវ# #សង្គម# #គ្រោះថ្នាក់ចរាចរណ៍# #ព័ត៌មានសង្គម# #ខណ្ឌមានជ័យ#

1774

 បុរសម្នាក់បានបើករថយន្ត គ្រាន់តែឮសម្លេងកាំជ្រួចផ្ទុះ បានភ្ញាក់បួងចង្កូតរថយន្តជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវបណ្តាលឲ្យរថយន្តក្រឡាប់ផ្ងារជើងឡើងលើ សំណាងល្អមិនបណ្តាលឲ្យមានអ្នករងរបួស។ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើង កាលពីម៉ោង ១០និង ៣០ នាទីយប់ថ្ងៃទី ២៤ ខែមករា ឆ្នាំ២០២៣ស្ថិតនៅតាមបណ្តោយផ្លូវលេខ២១៧ ជាប់គល់ស្ពានអាកាសស្ទឹងមានជ័យខាងលិច ក្នុងសង្កាត់ស្ទឹងមានជ័យទី ២ ខណ្ឌមានជ័យ។

បើតាមការបញ្ជាក់ពីអ្នកបើករថយន្ត បានឲ្យដឹងថា មុនពេលកើតហេតុរូបគាត់បានបើករថយន្តម៉ាកតូយ៉ូតា តាកូម៉ាពណ៌ទឹកប្រាក់ពាក់ស្លាកលេខ ភ្នំពេញ 2BM-9813 បើកបរតាមបណ្ដោយផ្លូវលេខ ២១៧ ក្នុងទិសដៅពីលិចទៅកើត ខណៈមកដល់ចំណុចកើតហេតុក្បែរចុងស្ពានអាកាសស្ទឹងមានជ័យខាងលិច បានឮសំឡេងគេដុតកាំជ្រួចធ្វើឲ្យរូបគាត់ភ្ញាក់ក៏បានបួងចង្កូតជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវបណ្ដាលឱ្យរថយន្តក្រឡាប់ផ្ងារជើងឡើងលើ តែសំណាងល្អមិនបណ្តាលឲ្យមានអ្នករងរបួសនោះទេ។

បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់រួចពិនិត្យឃើញថា មិនប៉ះពាល់ដល់ទ្រព្យសម្បត្តិរដ្ឋបានឲ្យម្ចាស់រថយន្ត ស្ទូចរថយន្តយកទៅជួសជុលដោយខ្លួនឯង៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស