Harbor Property

· 02-02

ឆ្នាំ២០២២ ពន្ធដារប្រមូលពន្ធប្រថាប់ត្រា កើន១២.៧០%

#ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ# #សង្គម# #ព័ត៌មានសង្គម# #ពន្ធប្រថាប់ត្រា#

4780

នៅក្នុងរយៈពេល១២ខែនៃឆ្នាំ២០២២ អគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ប្រមូលពន្ធប្រថាប់ត្រា លើការផ្ទេរកម្មសិទ្ធិ និងសិទ្ធិកាន់កាប់អចលនទ្រព្យកើន ១២.៧០%។ នេះបើយោងតាមរបាយការណ៍សង្ខេប​ ស្តីពីវឌ្ឍនភាពការងារគ្រប់គ្រងការប្រមូលចំណូលពន្ធ ប្រចាំឆ្នាំ២០២២របស់អគ្គនាយកដ្ឋានពន្ធដារ នៅថ្ងៃទី៣១ខែមករា ឆ្នាំ២០២៣។

បើតាមរបាយការណ៍ដដែល នៅឆ្នាំ២០២២ អគ្គនាយកដ្ឋានពន្ធដារប្រមូលចំណូលពន្ធបានចំនួន ១៣ ៩៩៣.២០ប៊ីលានរៀល (ប្រមាណជា ៣ ៤៥៥.១១លានដុល្លារ) ស្មើនឹង១២២.៥៤% នៃផែនការច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងប្រចាំឆ្នាំ២០២២ ធៀបនឹងចំណូលពន្ធ-អាករ ក្នុងរយៈពេលដូចគ្នា ឆ្នាំ២០២១ ឃើញថាកើនឡើងចំនួន ២ ៧០២.៧៣ ប៊ីលានរៀល (ប្រមាណជា ៦៦៧.៣៤លានដុល្លារ) ស្មើនឹង ២៣.៩៦%។

គួរជម្រាបថា ចំណូលពីប្រភេទពន្ធសំខាន់ៗ សម្រាប់រយៈពេល១២ខែ ក្នុងឆ្នាំ២០២២ បានរក្សាកំណើនធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១ ក្នុងនោះ ពន្ធលើប្រាក់ចំណូល ២៣.៧៣%, អាករលើតម្លៃបន្ថែម ៣៤.១០%, ពន្ធលើប្រាក់បៀវត្ស ២២.៤៥%, អាករពិសេស ២៥.៧០%, និង ពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិ និងសិទ្ធិកាន់កាប់អចលនទ្រព្យ ១២.៧០%។

សូមបញ្ជាក់ថា ពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិអចលនទ្រព្យសំដៅលើការផ្ទេរសិទ្ធិកាន់កាប់អចលនទ្រព្យ ដូចជា​ ៖ អគារ ផ្ទះ

ដី និងសំ​ណង់ផ្សេងៗ ដែលស្ថិតនៅទីតាំងភូមិសាស្ត្រនៃរាជធានី និងបណ្ដាលខេត្តក្នុងប្រទេសកម្ពុជា ដោយផ្ទេរកម្មសិទ្ធិកាន់កាប់ពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត។ ចំពោះអ្នកដែលទទួលបានសិទ្ធិកាន់កាប់អចលនទ្រព្យ​ បន្ទាប់ពីផ្ទេរកម្មសិទ្ធិរួចរាល់​ នឹងទទួលខុសត្រូវលើការបង់ពន្ធនេះ។

លោកអ្នកអាចស្វែងទិញ លក់ ជួលអចលនទ្រព្យ​ជាង៦មុឺន តាមរយៈគេហទំព័រ កម្មវិធីក្នុងទូរស័ព្ទ របស់ Harbor Property​ ដោយសេរីនិងឥតគិតថ្លៃ៕

អំពីសេវាកម្ម ឬចម្ងល់ផ្សេងៗសូមទំនាក់ទំនងយើងខ្ញុំតាមរយៈ៖

Hotline: 096 7876 902 (Telegram)/ 066 886 633

WeChat: HB066886633

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)