Antonio

· 2019-03-18

២៤ម៉ោង ហ្វេសប៊ុកលុប ១,៥លានវីដេអូ ស្តីពីភេរវកម្មនៅនូវែលសេឡង់

0

ក្នុងរយៈពេល២៤ម៉ោងប៉ុណ្ណោះ វីដេអូស្តីអំពីសកម្មភាពបាញ់ប្រហារភេរវកម្មក្នុងព្រះវិហារអ៊ីស្លាម ប្រទេសនូវែលសេឡង់ រហូតដល់១,៥លានវីដេអូ ត្រូវបានក្រុមហ៊ុនហ្វេសប៊ុកប្រកាសលុបចោលទាំងស្រុង ។

ក្រុមហ៊ុនហ្វេសប៊ុកបានបញ្ជាក់នៅលើប្រព័ន្ធ tweet https://bit.ly/2HDJtPM កាលពីរសៀលថ្ងៃទី១៦ ខែមីនាថា «ក្នុងអំឡុងពេល២៤ម៉ោងមុនដំបូង យើងបានលុប១,៥លានវីដេអូជាសកល ស្តីអំពីសកម្មភាពបាញ់ប្រហារ ។ ក្នុងនោះ១,២លានវីដេអូត្រូវយើងបិទ មិនឲ្យបង្ហោះបានឡើយ»។

ក្រុមហ៊ុនហ្វេសប៊ុកបញ្ជាក់ទៀតថា ការនិពន្ធ កែសម្រួល វីដេអូ អំពីការបាញ់ប្រហារ ដែលរំលោភទៅលើជនរងគ្រោះក្នុងហេតុការណ៍បាញ់ប្រហារ និងទាក់ទងអាជ្ញាធរក្នុងតំបន់នេះ ក៏ត្រូវបានលុបចោលផងដែរ ។

សូមបញ្ជាក់ថា អ្នកស្លាប់ក្នុងការបាញ់ប្រហារភេរវកម្ម នៅព្រះវិហារប្រទេសនូវែលសេឡង់ បានកើនឡើង៥០នាក់ មកដល់ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៩នេះ។ ខ្មាន់កាំភ្លើងដែលបាញ់ប្រហារភេរវកម្មក្នុងព្រះវិហារអ៊ីស្លាមចំនួន២ កាលពីថ្ងៃទី១៥ ខែមីនានោះ បានផ្សាយបន្តផ្ទាល់សកម្មភាពយង់ឃ្នងរបស់ខ្លួនមានរយៈពេល១៧នាទី ។ ភ្លាមៗនោះ វីដេអូនេះបានចែកចាយ ចម្លងពាសពេញពិភពលោក យ៉ាងឆាប់រហ័សបំផុត តែប៉ុន្មានម៉ោងប៉ុណ្ណោះ ។

នាយករដ្ឋមន្ត្រីនូវែលសេឡង់ លោកស្រី Jacinda Ardern លោកស្រីមានបំណងពិភាក្សាជាមួយក្រុមហ៊ុនហ្វេសប៊ុកស្តីអំពីវីដេអូផ្សាយបន្តផ្ទាល់ ដែលស្តែងអំពីការបាញ់ប្រហារភេរវកម្មនេះ ៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស