ស៊ន​ សារ៉ុង

· 2023-03-03

ក្ដីសង្ឃឹម

#ចំណេះដឹង# #ចំណេះដឹងទូទៅ# #ក្ដីសង្ឃឹម#

4389

ស្វែងរកក្តីសង្ឃឹមក្នុងថ្ងៃដែលពោរពេញដោយឧបសគ្គ ត្រូវផ្តោត ទៅលើពន្លឺ កុំផ្តោតលើទីងងឹត ហើយចូរកុំតិះដៀលទេវតានិងផលបុណ្យ ថាមិនបានអើពើជាមួយទុក្ខវេទនារបស់ខ្លួន ពេលខ្លះទេវតាបានដក ពិសោធជាមួយអ្នកទេ ថាតើអ្នកមានភាពរឹងមាំប៉ុណ្ណា ? បទពិសោធបាន បង្ហាញថា បើអ្នកស្រឡាញ់ជីវិត នោះជីវិតនឹងស្រឡាញ់អ្នកវិញ បើអ្នក មានក្តីស្រឡាញ់ដ៏ធំធេង បញ្ហានឹងក្លាយទៅជាតូចជាមិនខាន … រស់ ជាមួយជីវិតហើយជួយគ្នាទៅវិញទៅមក គឺសប្បាយអស្ចារ្យខ្លាំងណាស់ ហេតុអីអ្នកបែរទៅជាអស់សង្ឃឹមទៅវិញ ? អំណាចនៃជំនឿមានឥទ្ធិ ពលខ្លាំងក្លាណាស់ អ្នកត្រូវមានការប្រុងប្រយ័ត្នពីរឿងនេះ វាអាចជួយ អ្នកឲ្យមានក្តីសុខ ឲ្យមានការរីកចំរើន ឬ អាចបំផ្លាញអ្នកឲ្យវិនាសក៏បាន។

ត្រូវប្រាកដក្នុងចិត្ត ក្នុងការវិនិច្ឆ័យពីជំនឿដែលខ្លួនមាន តើវាមានភាព ជាក់លាក់ក្នុងកំរិតណា? ព្រះពុទ្ធលោកបានដាស់តឿនយើងថា សទ្ធគឺ ជាក្បាលធម៌តែជាសទ្ធាដែលគូនិងបញ្ញា ទើបអាចបែងចែកហេតុផល និងទំនុកចិត្តឲ្យគ្មានការមន្ទិលសង្ស័យបាន សទ្ធានិងក្តីសង្ឃឹមយ៉ាង មុតមាំលើសមត្ថភាពខ្លួនឯង ជាហេតុធ្វើឲ្យចិត្តពោរពេញដោយការជឿ ជាក់ ទើបធ្វើឲ្យឋាមពលចិត្តចេញមុខធ្វើការបានយ៉ាងពេញទំហឹង ពេល នោះហើយដែលមនុស្សអាចធ្វើការអ្វីបានសម្រេចគ្រប់យ៉ាង ព្រោះហេតុ នេះទើបគេត្រូវមានការប្រឹងប្រយ័ត្នក្នុងការបំពេញតាមសទ្ធារបស់ខ្លួន ។ ការតាំងចិត្តធ្វើយ៉ាងមុតមាំ ប្រកបដោយអាកប្បកិរិយាវិជ្ជមាន គិតផ្ដោត ទៅលើកិច្ចការដែលខ្លួនចង់ធ្វើតែប៉ុណ្ណឹង សូម្បីតែភ្នំក៏អាចរញ្ជួយបានដែរ នៅពេលមនុស្សមានបញ្ហាដោះស្រាយមិនចេញ គេតែងស្វែងរក ជំនួយពីអ្នកដទៃ តាមពិតគេមិនបានដឹងថា អ្នកដែលអាចជួយគេបានល្អ បំផុតនោះគឺខ្លួនឯងសោះ នោះគឺឋាមពលចិត្តដែលមាននៅក្នុង Subconscious របស់គេនោះឯង (Subconscious ឬ ចិត្តផ្ទៃបាត ឬ ភវង្គចិត្ត ឬផលបុណ្យដែលខ្លួនបានធ្វើទុកក្នុងកាលមុន) - វិបត្តិលុយកាក់ ការងារ មុខតំណែង បញ្ហាក្នុងគ្រួសារដ៏គួរឲ្យឈឺក្បាល បើអ្នកដឹងពីវិធីបើឋាម ពលចិត្ត អ្នកពិតជាអាចឆ្លងកាត់វិបត្តិធំៗទាំងនោះបានដោយងាយជាមិន ខាន ។ ចម្លើយគឺឋិតនៅលើការគិត (សម្បជ្ជញ្ញៈឬ Conscious) និងលើ កម្លាំងឋាមពលចិត្តនេះឯង សូមស្វែងរកវិធីសាងកម្លាំងចិត្តជាមុនសិនគឺ ចិត្តស្ងប់ ការយកអំណាចចិត្តយកមកប្រើ វានឹងធ្វើឲ្យអ្នកអាចទំលាយ រនាំងគុកនៃការភ័យខ្លាច ការមិនទុកចិត្តខ្លួនឯង អ្នកនឹងបោះជំហានទៅ កាន់ជ័យជំនះបានជាមិនខាន ។


ភ្ញាក់ពីដំណេកភ្លាម តូវញញឹមបន្ដិច បំភ្លេចចោលរឿងមិនល្អពី ម្សិលមិញ លើកលែងទោសឲ្យខ្លួនឯងនិងអ្នកដទៃ រួចបមូលចិត្តអង្គុយ ពិនិត្យខ្យល់ដង្ហើម ។ អ្នកមានគំនិតចាស់ទុំកាលណា អ្នកចូលចិត្តញញឹម និយាយតិច មិនបង្កើតសំពាធឲ្យខ្លួនឯង ចេះលះបង់ជួយអ្នកដទៃកាន់ត ច្រើន ចេះដេកលក់ស្រួលមិនយល់សប្តិច្រើន ចិត្តកាន់តែទូលាយ ចេះ គោរពការយល់ឃើញខុសគ្នា ស្នេហាមិនអាចជាសំពាធសម្រាប់ជីវិតអ្នក តទៅទៀតទេ ចេះទទួលការឈឺចាប់ដោយការអត់ធន់ មិនរិះគន់ប្រមាថ មើលងាយអ្នកដទៃងាយៗ ចូលចិត្តភាពស្ងប់ស្ងាត់ដើម្បីពិចារណាច្រើន គំនិតមានហេតុផល យល់ច្បាស់ពីសុភមង្គលដែលមិនទាក់ទងជាមួយវត្ថុ ខាងក្រៅ គឺទាក់ទងជាមួយគំនិតខ្លួនឯង នេះគឺជាលទ្ធផលដែលអ្នកទទួល បានពីការពិនិត្យខ្យល់ដង្ហើមរៀងរាល់ថ្ងៃ ។


សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)