
Samuel
· 2019-03-20
វិធីបណ្តុះកូនអំពិលយកទៅដាំឆាប់ទទួលបានផល
0
-យកអំពិលទុំមកបកសំបកចេញ សំដិលថ្ងៃ រួចយកមកប្រលេះគ្រាប់ចេញឲ្យស្អាត
-យកគ្រាប់អំពិលទៅហាលសំដិលថ្ងៃ ១ ទៅ ២ថ្ងៃ បន្ទាប់មកយកគ្រាប់អំពិលមកផ្អាប់មួយ យប់ ទើបយកគ្រាប់អំពិលទៅបណ្ដុះ
-កាប់ដីហាលថ្ងៃរយៈពេល ២ទៅ៣ថ្ងៃ
-បន្ទាប់មកយកលាមកសត្វមកច្របល់ជាមួយដីឲ្យសព្វ ជ្រុំដីលើកជារងរួចយកគ្រាប់ទៅកប់ដាំ និងលុបដីស្ដើងៗពីលើ និងកុំឲ្យញឹកពេក បន្ទាប់គឺ យកដីលុបពីលើឲ្យជិត
-ស្រោចទឹកពីលើឲ្យជោគមួយថ្ងៃម្ដងទៅពីរដង តាមលក្ខណៈ អាកាសធាតុ ក្រោយពីបណ្ដុះកូនបានរយៈពេលពី ៤ទៅ៥ថ្ងៃគ្រាប់នឹងដុះពន្លកចេញសន្លឹក ២
-ក្រោយពីកូនអំពិលដុះបានអាយុ ១០ថ្ងៃឡើងទៅ គឺអាចចាប់ផ្ដើមកាត់ស្លឹកយកមកបរិភោគបាន
-ការប្រមូលផលត្រូវធ្វើឡើងដោយប្រើកន្ត្រៃ មិនត្រូវយកដៃបេះទេ ពីព្រោះកូនអំពិល នៅតូចងាយនឹងរលើងគល់ផុតពីដី និងអាចបណ្ដាលឲ្យងាប់ដើម និងអាចប្រឈមនឹងការកើត មេរោគផ្សិតក៏មាន
*ចំណាំបើសិនកូនអំពិលមានអាយុចាប់ពី ៣០ថ្ងៃឡើង គឺការប្រមូល ផលអាចប្រើដៃក៏បាន មិនមានបញ្ហាដល់ការលូតលាស់ឡើយ
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (0)