ស៊ន​ សារ៉ុង

· 2023-03-28

ជ្រើសរើសគោលការណ៍របស់អ្នក

#គោលការណ៍# #ពេលវេលា# #ចំណេះដឹង# #គោលដៅ# #ចំណេះដឹងទូទៅ#

5635

គោលការណ៍របស់ ម៉ីរ៉ហ្វី បាននិយាយថា «មុននឹងអ្នកធ្វើអ្វីមួយ អ្នកត្រូវតែធ្វើអ្វីផ្សេងមុននេះជានិច្ច» ហើយមុននឹងអ្នកអាចគ្រប់គ្រងពេលវេលាបាន អ្នកក៏ត្រូវសម្រេចចិត្តជាមុនសិនដែរថា តើអ្វីដែលសំខាន់បំផុត នៅក្នុងជីវិតរបស់អ្នក។ ការគ្រប់គ្រងពេលវេលាដ៏ល្អគឺការរៀងលំដាប់នៃ ហេតុការណ៍ឱ្យសមស្របទៅនឹងគោលការណ៍របស់អ្នក។


សុំឱ្យអ្នកសួរនិងឆ្លើយនូវសំណួរជាបន្តទៅនេះ


តើអ្វីដែលមានតម្លៃបំផុតនៅក្នុងជីវិតរបស់អ្នក?


ហេតុអ្វីបានជាអ្នកធ្វើនូវរឿងដែលអ្នកកំពុងធ្វើ មិនទៅធ្វើរឿងផ្សេង ជំនួសវិញ?


តើអ្នកមានមូលហេតុអ្វី ដែលត្រូវមកធ្វើការងារនៅក្នុងក្រុមហ៊ុននេះ ក្នុងតំណែងនេះ?


តើអ្វីគឺជាគោលដៅនៅក្នុងឆាកជីវិតរបស់អ្នក? តើអ្នកចង់ធ្វើអ្វីឱ្យពិតប្រាកដនៅក្នុងជីវិត?


បើអ្នកមានសេរីភាពផ្នែកហិរញ្ញវត្ថុ មានពេលវេលា តើអ្នកនឹងប្រើពេលវេលាធ្វើអ្វី?


បើអាចធានាបានថា វាប្រាកដជាសម្រេច តើគោលដៅតែមួយគត់ នៅក្នុងជីវិតរបស់អ្នកគឺអ្វី?


បេនចាមិន ត្រេកូ (Benjamin Tregoe) ធ្លាប់បាននិយាយថា “ការ ប្រើពេលវេលាដែលអាក្រក់បំផុត គឺជាការធ្វើនូវរឿងដែលមិនចាំបាច់ត្រូវធ្វើ ទាល់តែសោះ ។ គោលដៅដ៏សំខាន់មួយរបស់អ្នកគឺ ការស្វែងរកមើលថា តើអ្នកមានសេចក្តីសុខក្នុងការធ្វើការងារអ្វី ហើយលះបង់ទៅលើការងារ នោះទាំងអស់ដើម្បីធ្វើការងារនោះឱ្យបានល្អ។ ទោះបីជាអ្នកពូកែលើសគេនៅក្នុងរឿងអ្វីក៏ដោយ បើវាជាការងារដែលអ្នកមិនចូលចិត្តទេ អ្នកនឹងមិន បានទទួលនូវការពេញចិត្តពីវាឡើយ។


ត្រួតពិនិត្យគោលការណ៍ និងគោលដៅនៅក្នុងជីវិតរបស់អ្នក ហើយ សួរខ្លួនឯងថា តើអ្នកនឹងផ្លាស់ប្ដូរអ្វីក្នុងការប្រើពេលវេលារបស់ខ្លួនឯង ដើម្បី ឱ្យលំដាប់នៃការងារផ្សេងៗស្របទៅនឹងគោលការណ៍ និងគោលដៅនៅក្នុង ជីវិត។


សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)