
Patrick
· 2019-03-20
ឥឡូវនេះអាចថែម RAM ទំហំ ២៥៦ GB លើ iMac Pro បាន ប៉ុន្តែត្រូវចាយ ៥ ពាន់ដុល្លារ
10
Apple បានបន្ថែមនូវជម្រើសថ្មីជាមួយម៉ាស៊ីន iMac Pro ដោយមានផ្ដល់ជម្រើសបន្ថែម RAM ទំហំ ២៥៦ GB។ RAM ដ៏ធំនេះអាចថែមបាន ដោយត្រូវចំណាយ ៥ ២០០ ដុល្លារឯណោះ។
គួរដឹងថា RAM ទំហំ ២៥៦ GB គឺថ្លៃជាងម៉ាស៊ីន iMac Pro ទៅទៀត ដោយ iMac Pro មានតម្លៃចាប់ផ្ដើមពី ៤ ៩៩៩ ដុល្លារតែប៉ុណ្ណោះ។ iMac Pro មានបំពាក់មកស្រាប់នូវ RAM ទំហំ ៣២ GB។ ចង់ដំឡើងទៅទំហំ ៦៤ GB ត្រូវថែម ៤០០ ដុល្លារ ហើយទំហំ ១២៨ GB ត្រូវថែម ២ ០០០ ដុល្លារ។ ពេលនេះមានជម្រើស ២៥៦ GB ត្រូវចាយរឹតតែច្រើន។
បន្ថែមពីនេះ iMac Pro ក៏មានបន្ថែមនូវ Option ដំឡើង GPU ប្រភេទ Radeon Pro Vega 64X ទំហំ ១៦ GB ដែលមានតម្លៃ ៧០០ ដុល្លារ។ បើដំឡើងឲ្យផុតលេខទៅ iMac Pro មួយគ្រឿងមានតម្លៃ ១៥ ៦៩៩ ដុល្លារ ដោយមាន CPU Intel Xeon W 18-Core ល្បឿន ២,៣ GHz, RAM ទំហំ ២៥៦ GB, អង្គផ្ទុក SSD ទំហំ ៤ TB និង GPU Vega 64X៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
ទន្លេលឿងសម្រេចបាននូវការមិនដាច់លំហូរទឹករយៈពេល២៥ឆ្នាំជាប់ៗគ្នា
ហេតុអ្វី ឱ្យតែពេលផឹកត្រូវជល់កែវសិន? តស់! មកដឹងអត្ថន័យលម្អិតទាំងអស់គ្នា
មានទឹកចិត្តគឺល្អ! តែជាមួយនឹងមនុស្ស ៥ ប្រភេទនេះ ដាច់ខាតកុំចំណាយទឹកចិត្តទៅជួយឱ្យសោះ
បើប្ដីរបស់អ្នកបង្ហាញសញ្ញាទាំងនេះ បញ្ជាក់ថាអ្នកពិតជាសំខាន់ណាស់ ប្តីរបស់អ្នកមិនអាចរស់ ដោយគ្មានអ្នកបានឡើយ
យោបល់ទាំងអស់ (0)