Thavary

· 2019-03-20

ជនជាតិជប៉ុននៅខេត្តសៀមរាប សម្តែងនូវការសោកស្តាយចំពោះករណីអារកសម្លាប់អ្នកបើកតាក់ស៊ីប្លន់យករថយន្ត

0

ខេត្តសៀមរាប៖ លោកអាគិហ៊ិរ៉ូ កាតុ( Akihiro Kato) ដែលជាម្ចាស់ក្លិបបាល់ទាត់ អង្គរថាយហ្គឺ បានសម្តែងនូវការសោកស្តាយចំពោះហេតុការណ៍ ជនជាតិជប៉ុន២នាក់ដែលបានប្រព្រឹត្តអំពើប្លន់សម្លាប់អ្នកបើកបររថយន្តតាក់ស៊ីនៅស្រុកពួក ខេត្តសៀមរាប កាលពីរសៀលថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៩ កន្លងទៅ។

លោកអាគិហ៊ិរ៉ូ កាតុ បានសរសេរនៅក្នុងគណនីហ្វេសប៊ុករបស់លោក ដោយសម្តែងនូវការសោកស្តាយចំពោះហេតុការណ៍នេះ ហើយលោកនិងមិត្តភក្តិក៏បានជួយឧបត្ថម្ភគ្រួសារជនរងគ្រោះនូវទឹកប្រាក់ចំនួន៤០០០ដុល្លាអាមេរិក៕

សូមរំលឹកថា កាលពីរសៀលថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៩ នៅភូមិគោកដូង ឃុំពួក ស្រុកពួក ខេត្តសៀមរាប មានករណីប្លន់សម្លាប់អ្នកបើករថយន្ត ដែលបង្កឡើងដោយជនជាតិជប៉ុន២នាក់។ បន្ទាប់ពីធ្វើសកម្មភាព ជនដៃដល់ទាំងពីរនាក់ត្រូវបានកម្លាំងសមត្ថកិច្ចចាប់ខ្លួនបាន និងបញ្ជូនមកតុលាការ។

នៅរសៀលថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៩ ចៅក្រមសាលាដំបូង ខេត្តសៀមរាប បានសម្រេចចេញដីកាឃុំខ្លួនជនជាតិជប៉ុនទាំងពីរនាក់ ១ឈ្មោះ ISHIDA REIMON ភេទប្រុស អាយុ២៤ឆ្នាំ ២.ឈ្មោះ NAKA KUKI RYUJI ភេទប្រុស អាយុ២៤ឆ្នាំ បានចូលមកកម្ពុជានៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៩ ដាក់ពន្ធនាគារជាបណ្តោះអាសន្ន៕

ជា ស្រស់


សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)