
ស៊ន សារ៉ុង
· 2023-04-13
គួរយល់ពីសេចក្តីក្លាហានអោយបានច្បាស់
#ចំណេះដឹង# #សេចក្ដីក្លាហាន# #Inspiration Stories#
1997

មានចំនុចខុសប្លែកពីគ្នាម្យ៉ាងពីសេចក្ដីក្លាហានខាងរាងកាយ និង សេចក្ដីក្លាហានខាងផ្លូវចិត្ត ។ ប្រសិនបើអ្នកទទួលបានខ្សែក្រវាត់ខ្មៅខាងផ្នែកតារាំត អ្នកអាចទទួលបានការស្ងើចសរសើរថា មានសេចក្ដីក្លាហានខាងផ្នែករាងកាយ ហើយការស្ងើចសរសើរនោះអាចមានតែម្តងគត់ គឺនៅពេលដែល គេប្រគល់ខ្សែក្រវាត់នោះឯង ។

មន្ត្រីនគរបាល មន្ត្រីពន្លត់អគ្គីភ័យ រឺ ក៏នាយទាហ៊ានអាចតំរូវអោយមាន សេចក្ដីក្លាហាន ប៉ុន្តែសេចក្ដីក្លាហាននោះមិនតំរូវអោយប្រើប្រាស់ជារៀងរាល់ថ្ងៃនោះឡើយ ។សេចក្ដីក្លាហានផ្លូវចិត្តចាំបាច់ត្រូវមានស្ទើរគ្រប់ពេលវេលាទាំងអស់ ។ សេចក្តីក្លាហានផ្លូវចិត្ត គឺ មានន័យថា ជាការពុះពារនឹងកិច្ចការដ៏លំបាកៗប្រកបដោយជំនឿ ហើយវាកើតមានចំពោះគ្រប់ៗគ្នាទាំង អស់មិនចាំបាច់តបុគ្គលដែលមានឈ្មោះល្បីល្បាញអ្វីឡើយ ។

សេចក្ដីក្លាហានផ្លូវចិត្តអាចជាការអត់ធ្មត់ ទល់នឹងចិត្តចង្អៀតចង្អល់ ការរើសអើង ភាពអយុត្តិធម៌ និង ការគំរាមគំហែងដោយប្រើអំណាចជាដើម ។ សេចក្តីក្លាហានផ្លូវចិត្ត គឺជាការប្រកាន់ខ្ជាប់នូវភារកិច្ចដែលតំរូវអោយប្រឹងប្រែងអស់ពីសមត្ថភាពមួយ ដើម្បីភាពត្រឹមត្រូវ បើទោះជាត្រូវប្រឈមមុខនឹងការលំបាកយ៉ាងណាក៏ដោយ។ សេចក្ដីក្លាហានផ្លូវចិត្ត អាចបង្កប់នូវសណ្ដានចិត្តសណ្តោសប្រណីផងដែរ ។ចូរពិនិត្យតាមដានមើលអ្នកដែលមានជំងឺធ្ងន់ធ្ងរផ្នែករាងកាយ រឺ ក៏វិបត្តិផ្លូវចិត្តជាទំងន់អ្នកពិត ជាមើលឃើញនូវសេចក្ដីក្លហានទាំងពីរប្រភេទនេះជាប្រចាំថ្ងៃជាពុំខានឡើយ ។

សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
យោបល់ទាំងអស់ (2)
Piano YeayNa
· 2023-11-18
😁😁😁😁
លេខណែនាំមិត្ត62959396
· 2023-04-14
👍👍
- 1
ទៅកាន់