
ស៊ន សារ៉ុង
· 2023-04-21
ការគ្រប់គ្រងពេលវលា
#ចំណេះដឹង# #ចំណេះដឹងទូទៅ# #ការគ្រប់គ្រងពេលវលា#
1987

តើអ្នកគិតថា អ្នកមិនកំពុងធ្វើអ្វីមួយ សំរាប់ខ្លួនអ្នក ព្រោះអ្នកមិនបានកំណត់ គោលដៅរបស់អ្នក មែនឬទេ? ផ្នែកមួយដែលធ្វើឱ្យមនុស្សទទួលជោគជ័យ គឺ សមត្ថភាពអាចកំណត់នូវអ្វីដែលគេចង់សំរេចគោលបំណងហើយ និង គោលដៅដែល បានសរសេរទុក ដែលពួកគេអាចយកមកមើលឡើងវិញជាញឹកញាប់ គោលដៅ រយៈពេលវែងរបស់អ្នកគួរតែជះឥទ្ធិពលលើសកម្មភាពរាល់ ថ្ងៃរបស់អ្នក រួចហើយ សកម្មភាពនេះ ត្រូវបានដាក់បញ្ចូលទៅក្នុងតារាងត្រូវធ្វើរបស់អ្នក ។

ប្រសិនបើអ្នក នៅតែមានសំណួរចំពោះខ្លួនឯងថា "តើអ្វីទៅដែលសំខាន់សំរាប់ពេលវេលារបស់អ្នក ក្នុងពេលឥឡូវនេះ ?” វានឹងជួយអោយអ្នកផ្តោតការយកចិត្តទុកដាក់ទៅលើការងារ សំខាន់របស់អ្នក និងបញ្ចប់ប្រតិកម្មទៅលើការងារដែលហាក់បីដូចជាមានភាពត្រូវ ការជាបន្ទាន់ ប៉ុន្តែមិនមានសារៈសំខាន់ចំពោះគោលដៅទៅមុខរបស់អ្នកឡើយ... ។ មនុស្សជាច្រើនដឹងថាពួកគេចង់បានអ្វី ប៉ុន្តែគ្មានផែនការសំរាប់យកអោយបានទេ គ្រាន់តែធ្វើការងារអោយបានច្រើនតែប៉ុណ្ណោះ ។ ផែនការប្រចាំឆ្នាំរបស់អ្នកត្រូវយក មកពិនិត្យឡើងវិញរាល់ថ្ងៃ និង កំណត់សារជាថ្មី ពេលដែលអ្នកបានទទួលនូវអ្វីដែល អ្នកចង់បាន មនុស្សដែលទទួលជោគជ័យបន្តការធ្វើតារាងការងាររបស់គេគ្រប់ ពេល វាធ្វើអោយពួកគេអាចកំណត់អាទិភាព និង ងាយស្រួលក្នុងការផ្លាស់ប្តូរ អាទិភាពនៃការងារទាំងនោះ ។ អ្នកអាចអនុវត្តន៍ចំពោះ ការងារផ្ទាល់ខ្លួន ឬ គោលដៅ មុខជំនួញរបស់អ្នក ។ បញ្ហាតែងតែកើតឡើង ហើយតំលៃនៃផែនការល្អ គឺការកំណត់នូវបញ្ហាអោយបានឆាប់បំផុត និង ស្វែងរកដំណោះស្រាយ ។ គ្រប់គ្រងពេលវេលាល្អ អាចឱ្យអ្នកវាស់វែងការវិវឌ្ឍន៍ទៅកាន់គោលដៅរបស់អ្នក ពីព្រោះ "អ្វីដែលអ្នកអាច វាស់វែងបាន នោះអ្នកអាចគ្រប់គ្រងវាបាន” ។ ខិតខំចាប់ផ្ដើមអ្វីមួយគ្រប់ពេល ។

សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
ស៊យធំហើយប្រុសៗ! ស្រឡាញ់ រៀបការប៉ះមនុស្សស្រី ៣ ប្រភេទនេះ ជីវិតអ្នកមានតែធ្លាក់ចុះ រកលុយក៏មិនបានដែរ
កុំចង់ស្រណុកពេក! នេះជាគន្លឹះមួយចំនួន ដើម្បីចាកចេញពីតំបន់សុខស្រួល ពង្រឹងខ្លួនឯងកាន់តែរឹងមាំ និងឯករាជ្យ
តើប្រទេសចិនមកពីណា ធ្វើដំណើរនៅខេត្តHenan
ទារកអាយុ១ខែ បើមានសញ្ញាទាំង ៤ នេះបង្ហាញថាជាក្មេងមានប្រាជ្ញាឆ្លាតវ័យពីកំណើត
យោបល់ទាំងអស់ (0)