
Harbor Property
· 2023-05-08
តើអ្វីជាសេវាកម្មគ្រប់គ្រងអចលនវត្ថុ?
#ហុង ម៉េងហៀង# #ចំណេះដឹង# #ចំណេះដឹងទូទៅ# #សេវាកម្មអចលនវត្ថុ#
8532
ការគ្រប់គ្រងអចលនទ្រព្យគឺជាសេវាកម្មមួយដែលហាក់បីដូចជាថ្មីសម្រាប់ទីផ្សារកម្ពុជាតាមពិតទៅក្រុមហ៊ុនគ្រប់គ្រងអចលនទ្រព្យ ប្រៀបបានទៅនឹងម្ចាស់ទី២របស់អចលនទ្រព្យរបស់លោកអ្នកដូច្នេះ ដែរ។ ទីផ្សារបច្ចុប្បន្នប្រភេទគម្រោងអភិវឌ្ឍន៍ខុនដូ គឺមានតម្រូវការលើការគ្រប់គ្រងអចលនទ្រព្យ នេះជាងគេក្នុងចំណោមការគ្រប់គ្រងអភិវឌ្ឍន៍ផ្សេងៗ។

នៅក្នុងកិច្ចសន្ទនារបស់សមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា CVEA លោក ប៉ូ អ៊ាវគង់ នាយកប្រតិបត្តិ និងជាស្ថាបនិកក្រុមហ៊ុនអចលនទ្រព្យ Advance Real Estate បានឲ្យដឹងថា “សេវាគ្រប់គ្រងអចលនវត្ថុត្រូវបានចាប់រីកដុះដាល់កាលពីឆ្នាំ២០០៩ ដោយសារមានកំណើនគម្រោងអភិវឌ្ឍន៍ ជាច្រើនបានកើនឡើងនៅក្នុងប្រទេសកម្ពុជា។ ហើយវាគឺជាសេវាកម្មមួយក្នុងចំណោមសេវា កម្មផ្សេងទៀតដែលស្ថិតនៅក្នុងវិស័យអចលនវត្ថុ ។ និន្នាការនៃសេវាកម្មប្រភេទនេះគឺមានការពេញ និយមនៅក្នុងប្រភេទគម្រោងអភិវឌ្ឍន៍ខុនដូ ។ ហើយសម្រាប់គម្រោងអភិវឌ្ឍន៍ផ្សេងទៀតតួយ៉ាង គម្រោងបុរី ក៏មានការផ្តល់សេវាកម្មប្រភេទនេះជូនដល់អ្នកទិញផងដែរ ហើយភាគច្រើនម្ចាស់គម្រោងបុរីបានបង្កើតក្រុមការងារដោយខ្លួនឯង។”

ចំណែកឯ លោក ហុង ម៉េងហៀង អនុប្រធានសមាគម អ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា ក៏មានមតិស្រដៀងគ្នានេះដែរ លោកបានបញ្ជាក់ថា “ការផ្តល់សេវាកម្មគ្រប់គ្រងអចលនវត្ថុគឺមិនសូវមានច្រើនទេ។ ហើយម្ចាស់គម្រោងគឺបានបង្កើតក្រុមការងារគ្រប់គ្រងដោយខ្លួនឯង ចាប់តាំងមានគម្រោងអភិវឌ្ឍន៍ ជាច្រើននៅប្រទេសកម្ពុជាមក ច្បាប់ក៏បានតម្រូវឲ្យម្ចាស់គម្រោងអភិវឌ្ឍន៍ទាំងនោះត្រូវតែមានក្រុមការងារគ្រប់គ្រង ឬស្វែងរកក្រុមហ៊ុនឯកជនណាមកគ្រប់គ្រង។ តួយ៉ាងគម្រោងបុរី ដែលរួមមានការថែទាំអនាម័យ សន្តិសុខ ជាដើម។”
ម្ចាស់ទ្រព្យនៅមិនទាន់សូវបានយល់ដឹងអំពីសេវាកម្មគ្រប់គ្រងអចលនទ្រព្យបានទូលំទូលាយប៉ុន្មានទេ ។ ដោយផ្អែកលើការកើនឡើងគម្រោងអភិវឌ្ឍន៍ចម្រុះ ជាច្រើនបានកើនឡើងនៅក្នុងប្រទេសកម្ពុជា មានការរំពឹងទុកថារយៈពេល២ឆ្នាំខាងមុខសេវាកម្មប្រភេទនេះនឹងមានតម្រូវការខ្ពស់ជាងមុន។និយាយជារួមសេវាកម្មគ្រប់គ្រងអចលនវត្ថុគឺសំដៅទៅលើសេវាកម្មដែលធ្វើការគ្រប់គ្រងត្រួតពិនិត្យ និងធ្វើប្រតិបត្តិការផ្សេងទៅលើគម្រោងអគារស្នាក់ រាប់ទាំង បុរី ខុនដូ ឬមជ្ឈមណ្ឌលពាណិជ្ជ កម្ម ជាដើម។
ជាក់ស្តែងការគ្រប់គ្រងអចលនវត្ថុប្រភេទខុនដូ ដែលរួមមាន សន្តិសុខ ថែទាំសម្អាត (ចំណែករួម ជណ្តើរយន្ត កន្លែងហាត់ប្រាណ អាងហែលទឹកជាដើម។) ក៏ដូចជាមានតួនាទីប្រមូលថ្លៃឈ្នួល ជួលប្រចាំខែផងដែរ៕
លោកអ្នកអាចស្វែងរកផ្ទះលក់ ឬជួល តាមរយៈគេហទំព័រ ឬកម្មវិធីក្នុងទូរស័ព្ទរបស់ Harbor Property ដោយសេរីនិងឥតគិតថ្លៃ!
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (0)