TNAOT News

· 05-20

មហាជនទប់ទឹកភ្នែកស្ទើរមិនបាន ក្រោយឃើញអ្នកចាំទីឥណ្ឌូនេស៊ី Ernando Ari យកមេដាយមាសទៅបំពាក់មុខផ្នូរឪពុក

#កីឡា# #ក្រុមជម្រើសជាតិឥណ្ឌូនេស៊ី# #បាល់ទាត់អន្តរជាតិ#

10262

ឥណ្ឌូនេស៊ី៖ ក្រោយពីបានចេញផ្សាយនូវព័ត៍មានជុំវិញរឿងប្រជាពលរដ្ឋឥណ្ឌូនេស៊ី បានរៀបចំក្បួនដង្ហែយ៉ាងអធឹកអធមនៅក្នុងទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី ដើម្បីស្វាគមន៍ក្រុមបាល់ទាត់ជម្រើសជាតិឥណ្ឌូនេស៊ី ដែលត្រលប់មកមាតុប្រទេសវិញ និងបានយកឈ្នះមេដាយមាសក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២រួចមកដែលកម្ពុជាធ្វើម្ចាស់ផ្ទះ ក៏ស្រាប់តែទទួលដំណឹងថ្មីមួយទៀតដោយអ្នកចាំទី Ernando Ari បានធ្វើរឿងមួយនៅមុខផ្នូរឪពុករបស់ខ្លួនដែលបានចែកឋានទៅហើយនោះ។ 

អ្វីដែលមហាជនកម្ពុជា និងលើពិភពលោកទប់ទឹកភ្នែកស្ទើរមិនចង់បាន ដោយសារតែអ្នកចាំទី Ernando Ari បានទៅហ្សៀរ៉ាស់ផ្នូរ និងថតរូបជាមួយគ្រួសារដោយយកមេដាយមាសទៅបំពាក់មុខផ្នូរឪពុករបស់ខ្លួនដែលបានចែកឋានក្រោយពីការវិលត្រលប់ចូលមាតុប្រទេសវិញ។ ទង្វើបែបនេះគឺចង់សបញ្ជាក់ឲ្យឪពុករបស់ខ្លួន និងក្រុមគ្រួសារឃើញថា រូបគេគឺជាចំណែកនៃភាពជោគជ័យដ៏ធំធេងក្នុងការដណ្តើមបានមេដាយមាសជូនគ្រួសារ និងប្រទេសជាតិរបស់ខ្លួនលើប្រភេទវិញ្ញាសារបាល់ទាត់បុរសនេះក្រោយខកខានអស់រយៈពេល ៣២ឆ្នាំ គិតចាប់តាំងពីឆ្នាំ១៩៩១ មក។

គួរបញ្ជាក់ផងដែរថា ក្រុមបាល់ទាត់ជម្រើសជាតិឥណ្ឌូនេស៊ីបានក្លាយជាម្ចាស់មេដាយមាស ដោយយកឈ្នះក្រុមបាល់ទាត់ជម្រើសជាតិថៃក្នុងលទ្ធផល ៥ទល់នឹង២ កាលពីថ្ងៃទី១៦ ខែឧសភាពក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣នៅលើទឹកដីកម្ពុជា៕

ប្រភព៖ ព្រឹត្តិការណ៍ស៊ីហ្គេមកម្ពុជា 2023

សម្រួលដោយ៖ Puthseyha

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)