TNAOT News

· 05-22

សរុបព្រឹត្តិការណ៍ព័ត៌មានថ្មីៗប្រចាំថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣

#ឆ្នាំ២០២៣# #ព្រឹត្តិការណ៍សំខាន់ៗ# #សង្គម# #ព័ត៌មានសង្គម#

10368

 សម្រាប់ព្រឹត្តិការណ៍ព័ត៌មានថ្មីៗប្រចាំថ្ងៃនេះរួមមាន៖

១. កម្មការិនីរោងចក្រនឹងទទួលបានប្រាក់ឧបត្ថម្ភចាប់ពីពេលមានផ្ទៃពោះ រហូតដល់កូនអាយុ ២ឆ្នាំ

ភ្នំពេញ៖ កម្មការិនីរោងចក្រទាំងអស់នឹងទទួលបានប្រាក់ឧបត្ថម្ភពីរដ្ឋាភិបាលនៅក្នុងសេដ្ឋកិច្ចក្នុងប្រព័ន្ធដែលគ្រប់គ្រងដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នូវការអនុវត្តដូចគ្នាចាប់ពីពេលដឹងថាមានផ្ទៃពោះរហូតដល់កូនមានអាយុ ២ឆ្នាំ ពោលគឺនៅពេលទៅពិនិត្យផ្ទៃពោះរហូតដល់កូនអាយុ ២ឆ្នាំ ចំនួនសរុប ១០ដង នឹងទទួលបានប្រាក់ឧបត្ថម្ភពីរដ្ឋាភិបាល។

២. រដ្ឋមន្រ្ដីក្រសួងអប់រំ៖ ការសិក្សាគឺ មិនចេះចប់ត្រូវឱ្យតម្លៃនូវចំណេះដឹង បន្ដចែករំលែកជាមួយអ្នកនៅជុំវិញខ្លួន

ភ្នំពេញ៖ ពិធីអបអរការបញ្ចប់ការសិក្សា និងការស្វាគមន៍មកកាន់បណ្ដាញអតីតសិស្សសិក្សាភាសាបារាំង (Cérémonie de fin de formation et de bienvenue au réseau France Alumni) នៅឯនិវេសនដ្ឋានបារាំងប្រចាំនៅកម្ពុជា អញ្ជើញចូលរួមជាភ្ញៀវកិត្តិយសដោយ ឯកឧត្តម ហង់ជួន ណារ៉ុន រដ្ឋមន្រ្ដីក្រសួងអប់រំ យុវជន និងកីឡា។

៣. ស្នងការដ្ឋាននគរបាលខេត្តកណ្តាល បដិសេធព័ត៌មានការចាប់ក្មេងវះក្រលៀនលើបណ្តាញសង្គម

កណ្តាល៖ សេចក្តីបំភ្លឺរបស់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ពាក់ព័ន្ធនឹងការបង្ហោះផ្សព្វផ្សាយលើបណ្តាញសង្គម ដែលមានខ្លឹមសារថា «ក្រុមអាណាមិក(ដើរចាប់ក្មេងវះក្រលៀន) កំពុងស្ថិតក្នុងខេត្តកណ្ដាល និងខេត្តតាកែវ សមត្ថកិច្ចកំពុងស្រាវជ្រាវ សូមអាណាព្យាបាលរស់នៅក្នុងខេត្ត២​ នេះ សូមប្រុងប្រយ័ត្នឲ្យបានខ្ពស់បំផុត ព្រោះក្មេង ដែលបាត់រកមិនទាន់ឃើញទេ»។

៤. ថៃសុំឲ្យខ្មែរបើកឲ្យទេសចរពីខាងថៃបានចូលមកទស្សនាប្រាសាទព្រះវិហារឡើងវិញ

ថៃ៖ យោងតាមការបង្ហោះរបស់ ឯកឧត្តម ខៀវ កញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបង្ហោះថា «ថៃសុំឲ្យខ្មែរបើកឲ្យទេសចរពីខាងថៃបានចូលមកទស្សនាប្រាសាទព្រះវិហារឡើងវិញ» នេះផ្អែកតាមខ្លឹមសារដែលការសែតBangkok Post បានចុះផ្សាយនាថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣ នេះ។

៥. ហេតុការណ៍រត់ជាន់គ្នានៅកីឡដ្ឋាន ប្រទេស El Salvador បណ្តាល​ឲ្យ​មនុស្ស​យ៉ាង​ហោច​ណាស់ ១២​នាក់​ស្លាប់ គិតត្រឹមថ្ងៃច័ន្ទនេះ

ប្រទេស El Salvador៖ យោងតាមប្រភពព័ត៌មាន BBC បានបង្ហាញថា យ៉ាងហោចណាស់មនុស្ស ១២ នាក់បានស្លាប់ និងជាង ១០០ នាក់របួសបញ្ជូនទៅមន្ទីរពេទ្យ បន្ទាប់ពីហេតុការណ៍ការរត់ជាន់គ្នានៅឯកីឡដ្ឋានបាល់ទាត់ក្នុងរដ្ឋធានី San Salvador របស់ប្រទេស El Salvador កាលពីថ្ងៃទី 21 ខែឧសភា ឆ្នាំ ២០២៣នេះ។

៦. សម្ដេច ហ៊ុន សែន បញ្ជាក់ពីមូលហេតុចំនួនបីដែលកម្ពុជាចូលរួមគំនិតផ្ដួចផ្ដើម «ខ្សែក្រវ៉ាត់ និងផ្លូវ»

ព្រះសីហនុ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងប្រាប់ពីមូលហេតុ ដែលធ្វើឲ្យកម្ពុជា ចូលរួមគំនិតផ្ដួចផ្ដើមខ្សែក្រវ៉ាត់ និងផ្លូវ។ ដោយកត់សម្គាល់ថា ឆ្នាំ ២០២៣នេះ ជាឆ្នាំដ៏ពិសេសរបស់កម្ពុជា-ចិន ដែលជាខួបលើកទី៦៥ នៃចំណងទំនាក់ទំនងរវាងចិន-កម្ពុជា និងជាខួប ១០ឆ្នាំនៃគំនិតផ្តួចផ្តើមខ្សែក្រវាត់មួយ និងផ្លូវមួយ ដែលផ្ដើមគំនិតដោយប្រធានាធិបតីចិន លោក ស៊ី ជីនភីង។

៧. កម្ពុជានឹងឆា្លក់ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ នៅវិមានឈ្នះឈ្នះ

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា រាជរដ្ឋាភិបាលនឹងឆ្លាក់ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ នៅវិមានឈ្នះឈ្នះ ដើម្បីទុកជាតឹកតាង អំណះអំណាងជាប្រវត្តិសាស្ត្រដ៏អស្ចារ្យរុងរឿងល្បីល្បាញរបស់កម្ពុជា សម្រាប់កូនចៅគ្រប់ជំនាន់ គ្រប់មជ្ឈដ្ឋាន ទាំងក្នុងនិងក្រៅប្រទេស បានឃើញបានដឹងពីព្រឹត្តិការណ៍កីឡាដ៏ធំមួយនេះ។

៨. ប្រទេសចិន និងម៉ាឡេស៊ីបានព្រមព្រៀងគ្នាក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការជាក់ស្តែង និងការផ្លាស់ប្តូរវប្បធម៌គ្នា

ប្រទេសចិន និងម៉ាឡេស៊ីបានព្រមព្រៀងគ្នាក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការជាក់ស្តែង និងការផ្លាស់ប្តូរវប្បធម៌រវាងប្រជាជន និងប្រទេសរបស់ប្រទេសទាំងពីរ។

៩. ចិនបានបាញ់បង្ហោះផ្កាយរណបរុករកអវកាស Macao Science 1 ចំនួនពីរដោយជោគជ័យ

ចិន៖ ប្រទេសចិនបានបញ្ជូនផ្កាយរណបរុករកអវកាស Macao Science 1 ចំនួនពីរទៅកាន់ទីអវកាសកាលពីថ្ងៃទី ២១ ​ឧសភា។ រដ្ឋបាលអវកាសជាតិចិន (CNSA) បាននិយាយថា ផ្កាយរណបនេះ ត្រូវបានបាញ់បង្ហោះនៅម៉ោង ៤៖០០ (ម៉ោងនៅទីក្រុងប៉េកាំង) ដោយរ៉ុក្កែតដឹកជញ្ជូន Long March-2C ពីមជ្ឈមណ្ឌលបាញ់បង្ហោះផ្កាយរណប Jiuquan នៅភាគពាយព្យប្រទេសចិន ហើយបានចូលទៅក្នុងគន្លងដែលបានកំណត់ ដោយជោគជ័យ។

១០. អ្នកជំនាញ៖ កិច្ចប្រជុំកំពូល G7 ឆ្លុះបញ្ចាំងពីការកើនឡើងនៃបញ្ហាភូមិសាស្ត្រនយោបាយ

ជប៉ុន៖ អ្នកជំនាញបាននិយាយថា កិច្ចប្រជុំកំពូល G7 របស់ប្រទេសជប៉ុនស្តី បានឆ្លុះបញ្ចាំងពីការកើនឡើងនៃនយោបាយប្លុក និងបញ្ហាភូមិសាស្រ្តនយោបាយ។ ហើយការវិធីសាស្រ្តប្រឈមមុខដាក់គ្នា និងបន្ទាត់បែងចែកដែលគូរដោយ G7 នឹងធ្វើឱ្យបរិយាកាសអន្តរជាតិកាន់តែស្មុគស្មាញ៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស