
TNAOT News
· 05-23
ជាការពិតទេ! ស៊ីហ្គេមនៅប្រទេសថៃមិនមានភូមិកីឡាសម្រាប់អត្តពលិកស្នាក់នៅដូចកម្ពុជា?
#ថៃ# #ព្រឹត្តិការណ៍ស៊ីហ្គេម# #កីឡា# #កីឡាជាតិ#
10118
ថ្មីៗនេះមានលេចលឺព័ត៍មានមួយស្តីអំពីថៃផ្តល់កន្លែងស្នាក់នៅសម្រាប់អត្តពលិក និងប្រតិភូកីឡាទាំងអស់ដែលចូលរួម ស៊ីហ្គេមលើកទី33 ឆ្នាំ2025នៅប្រទេសថៃ គឺនៅតាមសណ្តាគារ និង សកលវិទ្យាល័យ ប៉ុន្តែពួកគេមិនមានការសាងសង់ភូមិកីឡាដូចកម្ពុជាកាលធ្វើជាម្ចាស់ផ្ទះស៊ីហ្គេមឆ្នាំ2023នោះទេ (នេះបើយោងតាមហ្វេសបុកផេករបស់ 31 Sport)។
ទាក់ទងទៅនឹងបញ្ហានេះដែរ យើងរង់ចំាមើលថា វាជាការពិតដូចការលើកឡើងឬអត់? ព្រោះកន្លងទៅមិនដល់មួយសប្តាហ៍ផង ក្រោយពីបិទបញ្ចប់ព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំព្រឹត្តិការណ៍កីឡាដ៏ធំមួយនេះគឺធ្វើឲ្យកក្រើកពិភពថាក្នុងនាមជាម្ចាស់ផ្ទះស៊ីហ្គេមកម្ពុជាមិនគិតលើថ្លៃចំណាយផ្សេងៗដូចជា ការស្នាក់នៅ ការការបរិភោគ ការធ្វើដំណើររបស់អត្តពលិក និងប្រតិភូផ្សេងទៀតដែលបានមកចូលរួមប្រកួត។ ការចូលរួមទស្សនាក្នុងពិធីបើក និងបិទព្រឹត្តិការណ៍ស៊ីហ្គេម, ការទស្សនាគ្រប់ប្រភេទកីឡា និងសិទ្ធផ្សព្វផ្សាយព័ត៍មានជាតិ និងអន្តរជាតិ ក៏កម្ពុជាមិនយកប្រាក់កម្រៃដែរ នេះបើយោងតាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
បន្ថែមពីលើនេះចំពោះការស្នាក់នៅវិញកម្ពុជាក៏បានសាងសង់អគារជាភូមិកីឡា មួយដ៏ស្គឹមស្គៃ ដើម្បីអនុញ្ញាតឲ្យអត្តពលិកទាំងអស់មកពីបណ្តាលប្រទេសក្នុងតំបន់អាស៊ានទាំង ១១ប្រទេសបានស្នាក់នៅ និងហាត់សមមុនពេលចេញប្រកួតថែមទៀតផង។ ទង្វើដ៏ប្រពៃទាំងអស់នេះហើយដែលប្រទេសកម្ពុជា ជាប្រទេសទីមួយក្នុងតំបន់អាស៊ានបានរៀបចំភូមិកីឡា និងបានត្រិះរិះពិចារណាយ៉ាងល្អិតល្អន់ក្នុងការមិនយកប្រាក់កម្រៃលើការចំណាយនានារបស់អត្តពលិកកីឡា។ មិនត្រឹមតែប៉ុណ្ណោះនេះគឺជាភាពវិជ្ជមានមួយធ្វើឲ្យគេប្រសិទ្ធិនាមកម្ពុជាថាជាប្រទេសតូចតែមានបេះដូចធំទូលាយ ធ្វើឲ្យកក្រើកពិភពលោកថែមទៀតផង៕
ប្រភព៖ 31 Sport
ប្រែសម្រួល៖ Puthseyha
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
ព្រឹត្តិការណ៍ស៊ីហ្គេមលេីកទី៣២ ថ្ងៃបេីក 🇰🇭🇰🇭
ពត៌មានជាតិ🔔📣កម្រងរូបភាពរំជួលចិត្តរបស់អត្តពលិកចម្រុះជាតិសាសន៍ក្នុងព្រឹត្ដការណ៍កីឡាស៊ីហ្គេមកម្ពុជាធ្វើជាម្ចាស់ផ្ទះ
ពត៌មានសង្គម🔔📣ប្រាប់យុទ្ធសាស្រ្ដល្អមួយ កីឡាហែលទឹក ពេជ្ជរ៉ា សម្រាប់ប៉ាម៉ាក់ ដែលចង់ឲ្យកូនៗ ចូលប្រកួតស៊ីហ្គេម
២៤ឆ្នាំមុនកម្ពុជាមិនទទួលបានមេដៃសូម្បីតែ១
យោបល់ទាំងអស់ (0)