
TNAOT News
· 05-24
សរុបព្រឹត្តិការណ៍ព័ត៌មានថ្មីៗប្រចាំថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣
#ឆ្នាំ២០២៣# #ព្រឹត្តិការណ៍សំខាន់ៗ# #សង្គម# #ព័ត៌មានសង្គម#
9050
សម្រាប់ព្រឹត្តិការណ៍ព័ត៌មានថ្មីៗប្រចាំថ្ងៃនេះរួមមាន៖
១. ឯកឧត្តម ខៀវ កាញារីទ្ធ ចូលរួមកិច្ចប្រជុំពិនិត្យសេចក្តីព្រាងអនុស្សរណៈនៃការយោគយល់គ្នាបាលី
បាលី៖ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន អញ្ជើញដឹកនាំប្រតិភូក្រសួងព័ត៌មាន ចូលរួមកិច្ចប្រជុំពិនិត្យលើសេចក្តីព្រាងអនុស្សរណៈនៃការយោគយល់គ្នាបាលី ដើម្បីដោះស្រាយបញ្ហាប្រឈមដែលបង្កឡើងដោយព័ត៌មានមិនពិត ព័ត៌មានមិនល្អ និងការផ្សព្វផ្សាយព័ត៌មានមិនពិតនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម។
២. មន្ត្រីក្រសួងព័ត៌មានចំនួន ២រូប ទទួលបានពានរង្វាន់ពីវិទ្យាស្ថានអាស៊ីប៉ាស៊ីហ្វិក
បាលី៖ មន្ត្រីក្រសួងព័ត៌មានចំនួន ២រូប ទទួលបានពានរង្វាន់ពីរផ្សេងគ្នា ពីវិទ្យាស្ថានអាស៊ីប៉ាស៊ីហ្វិក ដើម្បីអភិវឌ្ឍន៍ប្រព័ន្ធផ្សព្វផ្សាយ (AIBD) កាលពីយប់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣ នៅកោះបាលី ប្រទេសឥណ្ឌូនេស៊ី ក្នុងឱកាសដែលប្រតិភូក្រសួងព័ត៌មាន ដឹកនាំដោយ ឯកឧត្តមរដ្ឋមន្ត្រី ខៀវ កាញារីទ្ធ ចូលរួមកិច្ចប្រជុំកំពូលប្រព័ន្ធផ្សព្វផ្សាយ អាស៊ីលើកទី១៨ ឆ្នាំ២០២៣។
៣. ព្រះនាង នរោត្តម ជេនណា អាចនឹងក្លាយជាខ្សែរាជវង្សដំបូង ដែលចូលប្រឡូកក្នុងវិស័យK-pop
កូរ៉េខាងត្បូង៖ ព្រះនាង នរោត្តម ជេនណា ត្រូវបានខាងសារព័ត៌មានដ៏ល្បីមួយរបស់កូរ៉េខាងត្បូង ដែលមានឈ្មោះថាKoreaboo ចុះផ្សាយថាព្រះនាង នរោត្តម ជេនណា នឹងត្រូវបានគេរំពឹងថានឹងចូលរួមក្នុងវិស័យK-pop ក្នុងពេលដ៏ឆាប់ខាងមុខនេះ។
៤. Dave Leduc ស្នើសុំឲ្យកម្ពុជា ជួយរៀបចំអង្គរក្សតាមការពារខ្លួន ពេលមកកម្ពុជានាចុងឆ្នាំនេះ
Dave Leduc ដែលគ្រប់គ្នាស្គាល់ថា ជាស្តេចប្រដាល់មីយ៉ាន់ម៉ា បានស្នើសុំឲ្យកម្ពុជា ជួយរៀបចំអង្គរក្សតាមការពារខ្លួន និងរថយន្តសម្រាប់ធ្វើដំណើរពេល ដែលរូបលោកចូលមកកម្ពុជានាចុងឆ្នាំនេះ។
៥. រដ្ឋមន្ត្រីក្រសួងកសិកម្ម ស្នើឱ្យឆ្នាំទន្លេការពារ និងអភិរក្សផ្សោតបន្ថែម ធ្វើយ៉ាងណាកុំឱ្យមានផ្សោតងាប់បន្តទៀត
ស្ទឹងត្រែង៖ រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានកោតសរសើរឆ្នាំទន្លេចំពោះកិច្ចខិតខំការពារសត្វផ្សោត ដែលជារតនសម្បត្តិជាតិ និងបានស្នើឱ្យបន្តយកចិត្តទុកដាក់លើការការពារ និងអភិរក្សផ្សោតឱ្យមានប្រសិទ្ធភាព ធ្វើយ៉ាងណាមិនឱ្យមានផ្សោតងាប់បន្តទៀត។
៦. វៀតណាមស្ថិតក្នុងចំណោមប្រទេសទាំង១៥លើពិភពលោកដែលមានអត្រាអ្នកជក់បារីខ្ពស់ជាងគេ
វៀតណាម៖ កាសែត Vietnam News បានរាយការណ៍ថា ប្រទេសវៀតណាមជាប់ចំណាត់ថ្នាក់ក្នុងចំណោមប្រទេសចំនួន ១៥ នៅលើពិភពលោក ដែលមានចំនួនអ្នកជក់បារីបុរសពេញវ័យច្រើនជាងគេ។
៧. នាយករដ្ឋមន្ត្រីចិនស្វាគមន៍នាយករដ្ឋមន្ត្រីរុស្ស៊ីមុនកិច្ចពិភាក្សាទំនាក់ទំនងទេ្វភាគី
ចិន៖ នាយករដ្ឋមន្ត្រីរុស្ស៊ីលោក Mikhail Mishustin នៅទីក្រុងប៉េកាំង សម្រាប់កិច្ចពិភាក្សាផ្លូវការជាមួយនាយករដ្ឋមន្ត្រីចិនលោក Li Qiang ។
៨. លម្អិតពីករណីអគ្គិភ័យឆាបឆេះភូមិគ្រឹះដ៏ធំស្កឹមស្កៃ នៅខណ្ឌពោធិ៍សែនជ័យ
ភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ផេកផ្លូវការ នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ បានបញ្ជាក់លម្អិតពីករណីអគ្គិភ័យនៅវេលាម៉ោង ០៩:២០ នាទីព្រឹក ថ្ងៃពុធ ទី២៤ ខែឧសភា ឆ្នាំ២០២៣ មានករណីនេះបានកើតឡើងនៅចំណុចផ្ទះវីឡា ផ្លូវបេតុង ភូមិកាកាប សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ម្ចាស់ទីតាំងឈ្មោះ សុខ សារ៉ាន ភេទ ប្រុស អាយុ ៤១ ឆ្នាំ មុខរបរ អ្នកគ្រប់គ្រងទូទៅ ។
៩. កម្ពុជាទទួលបានភ្ញៀវទេសចរបរទេសជិត ១,៣លាននាក់ក្នុងត្រីមាសទី១
ភ្នំពេញ៖ យោងតាមរបាយការណ៍របស់ក្រសួងទេសចរណ៍ បានចេញផ្សាយកាលពីថ្ងៃទី២៤ ថា ប្រទេសកម្ពុជាបានទាក់ទាញភ្ញៀវអន្តរជាតិចំនួន ១,២៩លាននាក់នៅក្នុងត្រីមាសទី ១ ឆ្នាំ ២០២៣ កើនឡើង ៧០៩% ពីត្រឹមតែ ១៥៩,៥៤៦ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
១០. ក្រុមអ្នកវិទ្យាសាស្រ្តចិនបានឡើងទៅដល់កំពូលភ្នំខ្ពស់បំផុតរបស់ពិភពលោក
ចិន៖ ក្រុមអ្នកវិទ្យាសាស្រ្តនៃបេសកកម្មចិន កាលពីថ្ងៃទី២៤ បានទៅដល់កំពូលភ្នំ Qomolangma ដែលជាកំពូលភ្នំខ្ពស់បំផុតរបស់ពិភពលោក ដើម្បីធ្វើការស្រាវជ្រាវវិទ្យាសាស្ត្រ។ ភាពអស្ចារ្យនេះបានកើតឡើងជិត ៧០ឆ្នាំ បន្ទាប់ពីបេសកកម្មជោគជ័យលើកដំបូងរបស់មនុស្សជាតិ ដែលបានឡើងទៅកាន់កំពូលភ្នំខ្ពស់បំផុតរបស់ពិភពលោក ដោយជនជាតិនូវែលសេឡង់ Edmund Hillary និង Tenzing Norgay មកពីប្រទេសនេប៉ាល់បានឡើងកំពូលភ្នំ Qomolangma ពីជួរភ្នំភាគខាងត្បូងនៅថ្ងៃទី ២៩ ខែឧសភា ឆ្នាំ ១៩៥៣៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (0)