TNAOT News

· 2023-05-25

សរុបព្រឹត្តិការណ៍ព័ត៌មានថ្មីៗប្រចាំថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣

#ឆ្នាំ២០២៣# #ព្រឹត្តិការណ៍សំខាន់ៗ# #សង្គម# #ព័ត៌មានសង្គម#

10323

 សម្រាប់ព្រឹត្តិការណ៍ព័ត៌មានថ្មីៗប្រចាំថ្ងៃនេះរួមមាន៖

១. Cannes 2023៖ តារ៉ាម៉ូឌែលអ៊ុយក្រែនម្នាក់ ច្របាច់ឈាមក្លែងក្លាយលើខ្លួន ដើម្បីបង្ហាញពីស្ថានភាពសង្គ្រាមក្នុងប្រទេសរបស់នាង

បារាំង៖ តារាម៉ូឌែលអ៊ុយក្រែនម្នាក់បានច្របាច់ឈាមក្លែងក្លាយលើខ្លួន និងរ៉ូប ដែលបង្ហាញពីទង់ជាតិអ៊ុយក្រែន ពណ៌ខៀវ និងលឿង ក្នុងឱកាសដើរលើកម្រាលព្រំក្រហមចូលរួមជាភ្ញៀវកិត្តិយសសម្ពោធរឿង «Monster» នៅមហោស្រពភាពយន្ត Cannes ២០២៣ លើកទី៧៦ នៅប្រទេសបារាំង។

២. រុស្ស៊ីប្ដេជ្ញាធ្វើការជាមួយចិន ដើម្បីលើកកម្ពស់ពហុប៉ូលលើពិភពលោក និងពង្រឹងសណ្តាប់ធ្នាប់អន្តរជាតិ

ចិន៖ នាយករដ្ឋមន្រ្តីរុស្ស៊ី Mikhail Mishustin បានប្តេជ្ញាថានឹងធ្វើការជាមួយប្រទេសចិនដើម្បីលើកកម្ពស់ដំណើរការនៃពហុប៉ូលលើពិភពលោក និងពង្រឹងសណ្តាប់ធ្នាប់អន្តរជាតិដោយផ្អែកលើច្បាប់អន្តរជាតិ។ ការប្ដេជ្ញានេះ បានធ្វើឡើងនៅក្នុងជំនួបជាមួយប្រធានាធិបតីចិនលោក Xi Jinping កាលពីថ្ងៃទី២០ នៅទីក្រុងប៉េកាំង ហើយភាគីទាំងពីរបានប្តេជ្ញាថានឹងបង្កើនកិច្ចសហប្រតិបត្តិការជាក់ស្តែងគ្រប់ជ្រុងជ្រោយ។ នេះបើយោងតាមសារព័ត៌មាន CGTN។

៣. អង្គការសុខភាពពិភពលោក ប្រារព្ធទិវាពិភពលោកគ្មានថ្នាំជក់ ក្រោមប្រធានបទ៖ «ដាំដំណាំផ្តល់អាហារ កុំដាំថ្នាំជក់»

ភ្នំពេញ៖ ទិវាពិភពលោកគ្មានថ្នាំជក់ឆ្នាំនេះ ប្រព្រឹត្តទៅក្រោមប្រធានបទ “ដាំដំណាំផ្តល់អាហារ កុំដាំថ្នាំជក់” ។ប្រធានបទនេះ មានគោលបំណងលើកកម្ពស់ការយល់ដឹងបន្ថែមអំពីផលប៉ះពាល់នៃដំណាំថ្នាំជក់ និងលើកទឹកចិត្តដល់ការដាំដំណាំដែលផ្តល់អាហារ ដែលធ្វើឱ្យប្រសើរដល់សន្តិសុខស្បៀង។

៤. កម្ពុជា​កត់ត្រា​ចំនួន​សត្វ​ស្លាប​ទន្លេ​ដ៏​កម្រ​ចំនួន ៧១ក្បាល

ចិន៖ សេចក្តីថ្លែងការណ៍របស់អង្គការមូលនិធិពិភពលោកសម្រាប់ធម្មជាតិ (WWF) បានឱ្យដឹងថា ចំនួនសត្វស្លាបទន្លេនៅកម្ពុជាមានស្ថិរភាពក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ ជាមួយនឹងចំនួន ៧១ ក្បាល ដែលត្រូវបានកត់ត្រាក្នុងឆ្នាំ ២០២៣។

៥. UN បានបែងចែកប្រាក់ ៨.៥ លានដុល្លារអាមេរិកសម្រាប់ជនរងគ្រោះដោយសារព្យុះស៊ីក្លូននៅប្រទេស Madagascar

កាលពីថ្ងៃពុធ អង្គការសហប្រជាជាតិបានបែងចែកប្រាក់ចំនួន ៨.៥ លានដុល្លារដើម្បីជួយសង្គ្រោះប្រជាជនចំនួន ៣៣៥.០០០ នាក់នៅតំបន់ដែលទទួលរងការបោកបក់នៃខ្យល់ព្យុះនៅប្រទេស Madagascar ។ 

៦. សកម្មភាពហ្វឹកហាត់យន្តហោះចម្បាំង F-16 ជាចេតនារបស់ NATO ប្រឆាំងនឹងរុស្ស៊ី

សកម្មភាពយន្តហោះចម្បាំងរ៉ូម៉ានីនិងព័រទុយហ្គាល់ បានចូលរួមក្នុងបេសកកម្មរបស់អង្គការណាតូ ដែលធ្វើឡើងនៅក្នុងដែនអាកាសប្រទេសលីទុយអានី កាលពីថ្ងៃចន្ទ និងថ្ងៃអង្គារនេះ។

៧. សម្តេចក្រឡាហោម ស ខេង ថ្លែងអំណរគុណ ដល់អង្គការUNICEF ដែលបានជួយគាំទ្រដល់កម្ពុជា

សម្ដេចក្រឡាហោម ស ខេង បានសម្ដែងការស្វាគមន៍ចំពោះ លោក Will Parks ដែលត្រូវបានចាត់តាំងជានាយកអង្គការយូនីសេហ្វ (UNICEF)ថ្មីប្រចាំនៅកម្ពុជា។ សម្ដេចក្រឡាហោម ក៏បានយកឱកាសនេះចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ថ្លែងអំណរគុណដល់អង្គការយូនីសេហ្វដែលបានជួយគាំទ្រដល់កម្ពុជា ជាយូរឆ្នាំកន្លងមក។

៨. ចិនប្តេជ្ញាបន្តជំរុញកិច្ចសហប្រតិបត្តិការ«ខ្សែក្រវាត់ និងផ្លូវ»ជាមួយកម្ពុជា

ចិន៖ អ្នកនាំពាក្យក្រសួងការបរទេសចិនលោកស្រី Mao Ning បានធ្វើការកត់សម្គាល់នៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃថា ប្រទេសចិនប្តេជ្ញាជំរុញការតភ្ជាប់ និងការអភិវឌ្ឍន៍រួមជាមួយប្រទេសទាំងអស់ ហើយចិន នឹងបន្តជំរុញកិច្ចសហប្រតិបត្តិការខ្សែក្រវាត់ និងផ្លូវជាមួយកម្ពុជា ដោយផ្តល់ផលប្រយោជន៍កាន់តែច្រើនដល់ប្រជាជនទាំងពីរ។ 

៩. ប្រធានគណបក្សរួបរួមរុស្ស៊ី លោក Dmitry Medvedev ជួបពិភាក្សាជាមួយនឹងប្រធានាធិបតីឡាវ លោក Thongloun Sisoulith

ប្រធានគណបក្សរួបរួមរុស្ស៊ី និងជាអនុប្រធានក្រុមប្រឹក្សាសន្តិសុខរុស្ស៊ី លោក Dmitry Medvedevបានជួបពិភាក្សាជាមួយលោក Thongloun Sisoulith ប្រធានាធិបតីឡាវ និងជាអគ្គលេខាធិការគណៈកម្មាធិការមជ្ឈិមបក្សប្រជាជនបដិវត្តន៍ឡាវ នៅក្នុងដំណើរទស្សនកិច្ចការងារនៅក្នុងប្រទេសឡាវតបតាមការអញ្ជើញរបស់មេដឹកនាំប្រទេសនេះ។

១០. ព័ត៌មានរូបភាព៖ទិដ្ឋភាពពិធីហែ«ព្រលឹង​អ្នកតា» ដើម្បីសុំទឹកភ្លៀងបានប្រារព្ធធ្វើឡើងនៅជាយក្រុងភ្នំពេញ

ភ្នំពេញ៖ កាលពីថ្ងៃទី២៤ អ្នកភូមិរាប់សិបនាក់ នៅជាយក្រុងភ្នំពេញ ភាគពាយ័ព្យនៃប្រទេសកម្ពុជា បានលាបពណ៌មុខ និងដងខ្លួន ព្រមទាំងពាក់សំពត់ស្មៅ នៅក្នុងការប្រារព្ធពិធីប្រពៃណីប្រចាំឆ្នាំហែ«ព្រលឹង​អ្នកតា» ដើម្បីសុំព្រលឹងអ្នកតា នាំលាភសំណាង និងទឹកភ្លៀង សម្រាប់ដំណាំស្រូវរបស់ពួកគេ៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស