Town News

· 05-26

ម្ចាស់កសិដ្ឋានចិញ្ចឹមសត្វក្រពើស្លាប់យ៉ាងអាណោចអាធម៍​ ខណៈរអិលជើងធ្លាក់ចូលអាងក្រពើរបស់ខ្លួន

#ទទួលមរណភាព# #សង្គម# #ព័ត៌មានសង្គម# #កសិដ្ឋានចិញ្ចឹមសត្វក្រពើ#

2487

គួរឱ្យរន្ធត់ណាស់លោក អេីយ ! ម្ចាស់ កសិដ្ឋាន ចិញ្ចឹម សត្វ ក្រពើ ត្រូវ ក្រពើ ខាំហែកស៉ី ស្លាប់ យ៉ាងអាណោចអាធម៍ ខណៈ រូបគាត់ដេីរហាត់ប្រាណរអិល ជើង ធ្លាក់ចូលអាងក្រពើរបស់ខ្លួន បង្កការ ភ្ញាក់ផ្អើល ដល់ ក្រុម គ្រួសារ សាច់ញាតិ និង សមត្ថកិច្ច មូលដ្ឋាន ចុះ មក ត្រួត ពិនិត្យ មើល ជាក់ស្ដែង ។  ហេតុការណ៍ ខាងលេីនេះ បានកេីតឡេីង នៅ ៥ជាងព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ ២០២៣នេះ ស្ថិត នៅ ទល់មុខ ផ្សារវត្តពោធិ៍ ភូមិពោធិ៍បន្ទាយជ័យ សង្កាត់សៀមរាប ក្រុងសៀមរាប។ 

សពជន រង គ្រោះ ឈ្មោះ លូន ណាំ ភេទ ប្រុស អាយុ ៧០ ឆ្នាំ មុខរបរ ម្ចាស់ កសិដ្ឋាន ចិញ្ចឹម ក្រពើ និង ជា គណ : ក ម្មា វត្ត ពោធិ បន្ទាយ ជ័យ រស់នៅ ភូមិ ពោធិ៍ បន្ទាយ ជ័យ សង្កាត់ សៀមរាប ។ យោងតាម សេចក្តីរាយការណ៍ពីប្រជាពលរដ្ឋ នៅកន្លែងកើតហេតុ បានឱ្យដឹងថា មុន ពេល កើតហេតុ ជនរងគ្រោះ  ២ នាក់ ប្តី ប្រពន្ធ នាំ គ្នា ដើរ ហាត់ប្រាណ នៅ លើ អាង ចិញ្ចឹម ក្រពើ ដូច សព្វមួយដង ខណៈ ពេល នោះ ប្រពន្ធ របស់ គាត់ ចុះ ទៅ មុន នៅ សល់ តែ គាត់ ( បុរស រង គ្រោះ ) បាន យក ឬ ស្សី មក ចាក់ ទៅ លើ សត្វ ក្រពើ ( ប្រហែល វា កំពុង ពង ) ស្រាប់តែ បាក់ដង ឬ ស្សី នោះ ហាក់ដូចជា វា ខឹង ( ក្រពើ ) ក៏ ខាំ រលាស់ ឬ ស្សី តែ ម្តង បណ្តាល ឱ្យ ជនរងគ្រោះ រអិល ជើង ធ្លាក់ ចូល ក្នុង អាង ហើយ ត្រូវ សត្វ ក្រពើ ទាំងអស់ នាំ គ្នា ស្ទុះ មក ខាំ បោ ក ធ្វើ ឱ្យ បាក់ដៃ ទាំង សងខាង , ធ្លាយ ពោះ និង ខ្ទេច ក្បាល ស្លា ប់ ភ្លាម ៗ តែម្តង ។

ប្រភព ដដែល បន្ត ថា បន្ទាប់ ពី សត្វ ក្រពើ ខាំ បោ . ក បណ្តាល ឱ្យ ស្លា . ប់ ភ្លាម នោះ ពួក គាត់ នៅ ជិតខាង បាន ស្រែក ឆោឡោ ទើប ប្រពន្ធ កូន ជន រង គ្រោះ នាំ គ្នា យក ដំបង មក វា . យ ដេញ សត្វ ក្រពើ នោះ ចេញ ដើម្បី រំដោះ យក សាកស . ព ជន រង គ្រោះ មក ដាក់ មុខ ផ្ទះ រួច រៀបចំ ធ្វើបុណ្យ តាម ប្រពៃណី ។ ក្រោយ កេីត ហេតុ កម្លាំងនគរបាល ជំនាញ ខេត្ត បានចុះទៅពិនិត្យជាក់ស្ដែង រួចបានបញ្ជាក់ថា ជនរងគ្រោះ ស្លាប់ ដោយ សារ សត្វ ក្រពើ ខាំ ពិតប្រាកដមែន ព្រោះតែ ជន រង គ្រោះ យក ឬ ស្សី ទៅ ចាក់ វា ( ក្រពើ ) ខណៈ កំពុង តែ ពងទេីបធ្វើ ឱ្យ សត្វ ក្រពើ ខាំ បោ ក បណ្តាល ឱ្យ ជន រង គ្រោះ រអិល ជើង ធ្លាក់ ចូល ក្នុង អាង ហើយ ហ្វូង ក្រពើ ក៏ នាំ គ្នា ខំ បោ . ក ស្លា . ប់ ភ្លាម ៗ តែ ម្តង ។ ចំណែក សពដែលមាន សភាព ដាច់ សាច់ជា បំណែក ត្រូវបានឱ្យក្រុម គ្រួសារ សាច់ញាតិ ដេីម្បី ធ្វេីបុណ្យតាម ប្រពៃណី ៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស