TNAOT News

· 05-26

ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីតួកគីកំពុងទទួលបានការគាំទ្រខ្លាំងនៅតំបន់ធ្លាប់រញ្ជួយដី

#សង្គម# #ជ្រើសរើស# #ប្រធានាធិបតីតួកគី# #ការគាំទ្រខ្លាំងនៅ# #ព័ត៌មានសង្គម# #ការបោះឆ្នោត# #តំបន់ធ្លាប់រញ្ជួយដី#

7510

ប្រភពរូប៖ AP

តួកគី៖ តំបន់នៅភាគខាងត្បូង និងភាគអាគ្នេយ៍នៃប្រទេសតួកគី ជាកន្លែងដែលគ្រោះមហន្តរាយរញ្ជួយដីបានវាយប្រហារកាលពីខែកុម្ភៈជាថ្មីម្តងទៀត កំពុងឆ្ពោះទៅរកការបោះឆ្នោតជ្រើសរើសប្រធានាធិបតីនៅថ្ងៃអាទិត្យខាងមុខ រួមជាមួយប្រទេសដទៃទៀត។

ពួកគេនឹងបោះឆ្នោតជ្រើសរើសប្រធានាធិបតី បន្ទាប់ពី លោកប្រធានាធិបតី Recep Tayyip Erdogan យកឈ្នះគូប្រជែងរបស់គឺលោក លោក Kemal Kilicdaroglu ជាមួយសំឡេងភាគច្រើនសម្រាប់ជ័យជម្នះជុំទីមួយនៅថ្ងៃទី ១៤ ខែឧសភា។

នៅក្នុងខេត្ត Kahramanmaras ដែលជាចំណុចកណ្តាលនៃការរញ្ជួយដី លោក Erdogan និងសម្ព័ន្ធភាពរបស់លោកបានទទួលសំឡេងគាំទ្រលើសលប់ ៧១.៨៨% នៅក្នុងការបោះឆ្នោតជុំទីមួយ។

យុទ្ធនាការរបស់លោក Erdogan បានផ្តោតលើការកសាងឡើងវិញនូវតំបន់ដែលត្រូវបានបំផ្លិចបំផ្លាញដោយការរញ្ជួយដី និងមនុស្សស្លាប់ច្រើនជាង ៥ម៉ឺននាក់នៅក្នុងប្រទេសតួកគី។ លោកបានសន្យាថានឹងសាងសង់ផ្ទះចំនួន ៣១៩,០០០ក្នុងឆ្នាំនេះ។

នៅក្នុងការបោះឆ្នោតសភា សម្ព័ន្ធភាពរបស់លោក Erdogan បានឈ្នះខេត្តចំនួន ១០ ក្នុងចំណោមខេត្តចំនួន ១១ នៅក្នុងតំបន់ដែលរងផលប៉ះពាល់ដោយការរញ្ជួយដី បើទោះបីជាមានការរិះគន់ថា ការឆ្លើយតបគ្រោះមហន្តរាយដំបូងរបស់រដ្ឋាភិបាលរបស់លោកមានភាពយឺតយ៉ាវក៏ដោយ៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស