
TNAOT News
· 05-26
លោកបណ្ឌិត ហាក់ ម៉ៅ៖ សុខសន្តិភាពបានផ្តល់កាលានុវត្តភាពដល់ប្រទេសកម្ពុជាក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងបរិស្ថាននៅក្នុងកិច្ចប្រជុំលើកទី៣ ស្តីពីភាពជាដៃគូរបស់អាស៊ាន
#លោកបណ្ឌិត ហាក់ ម៉ៅ# #ដៃគូរបស់អាស៊ាន# #សង្គម# #កិច្ចប្រជុំលើកទី៣# #ក្រសួងបរិស្ថាន# #ព័ត៌មានសង្គម#
8279
ក្រសួងបរិស្ថានក្រោមកិច្ចសហការជាមួយលេខាធិការអាស៊ាននិង អង្គការអភិវឌ្ឍន៍អន្តរជាតិអាល្លឺម៉ង់ បានរៀបចំកិច្ចប្រជុំលើកទី៣ ស្តីពីភាពជាដៃគូរបស់អាស៊ានសម្រាប់ដំណើរឆ្ពោះទៅកាន់កិច្ចសន្និសីទ្ធទី២៨ នៃបណ្តាភាគីអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ ។ នៅក្នុងកិច្ចប្រជុំនេះដឹកនាំនិងសម្របសម្រួល ដោយលោកបណ្ឌិត ហាក់ ម៉ៅ ប្រធាននាយកដ្ឋានប្រែប្រួលអាកាសធាតុ និងជាជនបង្គោលក្រុមការងារអាស៊ានស្តីពីការប្រែប្រួលអាកាសធាតុ (AWGCC) ក្នុងនាមជាម្ចាស់ផ្ទះ លោក Ahmad Farid Mohammed ប្រធានប្តូរវេន AWGCC និងដោយមានការចូលរួមពីថ្នាក់ដឹកនាំ-មន្រ្តីក្រសួងបរិស្ថាន លេខាធិការដ្ឋានអាស៊ាន តំណាងរដ្ឋសមាជិកអាស៊ាន សមាជិក សមាជិកា AWGCC មន្រ្តីអង្គការ GIZ និងដៃគូអភិវឌ្ឍន៍ សរុបចំនួន ៦០រូប ។
នៅក្នុងឱកាសបើកកិច្ចប្រជុំលោកបណ្ឌិត ហាក់ ម៉ៅ បានសង្កត់ធ្ងន់ថា សុខសន្តិភាព បានផ្តល់កាលានុវត្តភាពដល់ប្រទេសកម្ពុជាក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងបរិស្ថាន ជាពិសេសការគិតគូរលើការងារប្រែប្រួលអាកាសធាតុ។ បន្ថែមលើសពីនេះទៅទៀតមកពីប្រទេសជាតិមានសន្តិភាពអាចធ្វើឱ្យកម្ពុជាអាចរៀបចំ SEA Game លើកទី៣២ប្រកបដោយរលូននិងជោគជ័យដែលប្រជាជនកម្ពុជាបានរងចាំអស់រយៈពេល៦៤ឆ្នាំ។ ក្រសួងបរិស្ថានក្នុងនាមជាម្ចាស់ផ្ទះ មានមោទកភាពក្នុងកិច្ចសហការរៀបចំកិច្ចប្រជុំថ្នាក់តំបន់នេះឡើង ដើម្បីបង្ហាញពីជំហររបស់កម្ពុជានិងប្រទេសសមាជិកអាស៊ានក្នុងការចែករំលែកគោលនយោបាយ និងផែនការសកម្មភាពអាទិភាព ជាមួយស្ថាប័នពាក់ព័ន្ធ និងដៃគូរអភិវឌ្ឍ សំដៅទៅលើការដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុប្រកបដោយប្រសិទ្ធភាពនិងប្រសិទ្ធផល ជាពិសេសសម្រាប់កិច្ចប្រជុំ COP28 នាពេលខាងមុខ។ កម្ពុជាក្នុងនាមជាប្រទេសដែលងាយរងគ្រោះខ្លាំងពីផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុបានត្រៀមខ្លួនរួចរាល់ សម្រាប់ចូលរួមជាមួយសហគមន៍អន្តរជាតិដើម្បីដោះស្រាយបញ្ហាសកលនេះ តាមរយៈរបាយការណ៍បច្ចុប្បន្នភាពការចូលរួមចំណែករបស់ជាតិដើម្បីអនុវត្តអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ យុទ្ធសាស្ត្រអភិវឌ្ឍន៍រយៈពេលវែងប្រកបដោយអព្យាក្រឹតកាបូន និងយុទ្ធសាស្រ្តពាក់ព័ន្ធផ្សេងទៀត។
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (0)