Roumjong
· 2019-03-22
អាហារទាំងនេះ ជួយធ្វើឲ្យសក់របស់អ្នកប្រែទៅជាស្រស់ស្អាត និងសុខភាពល្អ
0
ក៏ដូចទៅនឹងស្បែកដែរ ស្ថានភាពនៃសក់របស់អ្នក គឺជាសញ្ញាមួយនៃសុខភាពល្អ។ កោសិកាដែលបង្កើតជាសសៃសក់នីមួយៗទាមទារឱ្យមានការផ្គត់ផ្គង់ជាប្រចាំនូវសារធាតុចិញ្ចឹមសំខាន់ៗដើម្បីរក្សាបាននូវភាពរឹងមាំស្រស់ស្អាត។ អ្វីដែលអ្នកទទួលទានក៏ជះឥទ្ធិពលលើស្ថានភាពនៃសក់គួរឱ្យកត់សម្គាល់ផងដែរ។ ដូច្នេះថ្ងៃនេះវេបសាយសុខភាពនឹងបង្ហាញឱ្យដឹងពីអ្វីដែលអ្នកគួរទទួលទានដើម្បីទទួលបានសក់ស្រស់ស្អាតមានសុខភាពល្អ ៖

១. ផ្លែបឺរ
ជាប្រភពដ៏ប្រសើរនៃវីតាមីន E ដែលជួយឱ្យឬសនៃសក់ធ្វើការកាន់តែមានប្រសិទ្ធិភាព និងបង្កើនចរន្តឈាមជម្រុញការលូតលាស់សក់។ វាក៏ជួយរក្សាកម្រិតតុល្យភាព PH និងជាតិប្រេងទប់ស្កាត់ភាពរាំងស្ទះដល់ការលូតលាស់នៃសក់ផងដែរ។
២. វីតាមីន C
ក្រូច, ត្របែក, គីវី, ស្ត្របឺរី, ល្ហុង, ប្រូខូលី ឬខាត់ណាខៀវ និងដំឡូងផ្អែម សុទ្ធតែជាអាហារដែលមានផ្ទុកសម្បូរទៅដោយវីតាមីន C ដែលជួយបង្កើនការផលិតកូឡាជែន ហើយពង្រឹងឬសសក់ឱ្យកាន់តែរឹងមាំ។
៣. ការ៉ុត
ជាប្រភពដ៏ល្អបំផុតមួយនៃវីតាមីន A ដែលចាំបាច់សម្រាប់ការផលិតជាតិប្រេងធម្មជាតិនៃសក់ ដើម្បីរក្សាបាននូវស្បែកក្បាលមានសុខភាពល្អ។ ប្រសិនបើគ្មានជាតិប្រេងគ្រប់គ្រាន់ទេនោះស្បែកក្បាលនឹងប្រែជាស្ងួត ហើយរមាស់។
៤. ស៊ុត
ជាប្រភពដ៏ប្រសើរនៃសារធាតុ Biotin និង Protein ដែលសំខាន់សម្រាប់សុខភាពស្បែកក្បាល ព្រមទាំងការលូតលាស់នៃសក់។
៥. ត្រីសម្បូរខ្លាញ់, គ្រាប់ពូជ និងគ្រាប់ធញ្ញជាតិ
មានផ្ទុកសម្បូរទៅដោយអាស៊ីតខ្លាញ់អូមេហ្គា ៣ ដែលជួយចិញ្ចឹមសក់ ហើយបង្កើនការលូតលាស់ធ្វើឱ្យសក់ដុះលឿនឆាប់ក្រាស់។
៦. បន្លែបៃតង
ជាប្រភពដ៏ប្រសើរនៃជាតិដែកដែលចាំបាច់ណាស់សម្រាប់រក្សាសុខភាពសក់រឹងមាំ។ កង្វះជាតិដែកអាចបង្កជំងឺខ្វះគ្រាប់ឈាមក្រហមដែលជាកត្តាចម្បងបំផុតមួយនៃបញ្ហាជ្រុះសក់ ក៏ព្រោះឬសនៃសក់ទទួលបានសារធាតុចិញ្ចឹមតាមរយៈការផ្គត់ផ្គង់របស់ឈាម៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (0)