
ដើមអម្ពិល-DAP News
· 2023-06-12
ក្រសួងសុខាភិបាល ណែនាំវិធានការសុខាភិបាលបន្ដ សម្រាប់ឆ្លើយតបវិបត្តិការកូវីដ និងជំងឺឆ្លងថ្មីៗ
#វិបត្តិរាតត្បាតនៃវីរុសកូវីដ-១៩# #ក្រសួងសុខាភិបាល# #សង្គម# #ព័ត៌មានសង្គម# #អង្គការសុខភាពពិភពលោក#
2100
ភ្នំពេញ៖ ក្រសួងសុខាភិបាល បានធ្វើណែនាំពីវិធានការសុខាភិបាលបន្ដ សម្រាប់ការឆ្លើយតបវិបត្តិកូវីដ-១៩ និងការត្រៀមលក្ខណៈ សម្រាប់បង្ការការផ្ទុះឡើងនូវជំងឺឆ្លងថ្មីៗ ដែលអាចកើតមាននាពេលខាងមុខ។
បើតាមសេចក្ដីណែនាំ របស់ក្រសួងសុខាភិបាល នាថ្ងៃ១២ មិថុនា គូសបញ្ជាក់ឲ្យសាធារណជនបន្តវិធានការ ៣ការពារ និង៣កុំ និងបន្ដចាក់វ៉ាក់សាំងកូវីដ-១៩ ។
ការចេញមកជាថ្មីអំពីការណែនាំ របស់ក្រសួងសុខាភិបាលខ្មែរនេះ បន្ទាប់ពីអង្គការសុខភាពពិភពលោក (WHO) បានសម្រេចប្រកាសនៅថ្ងៃ៥ ឧសភាកន្លងមកថា «កូវីដ-១៩ គឺបច្ចុប្បន្ននេះ នៅជាបញ្ហាសុខភាពដែលបានកើតឡើងហើយ និងនៅជាបន្តទៀត តែលែងបង្កើតជាភាពអាសន្នសុខភាពសាធារណៈ ដែលជាកង្វល់អន្តរជាតិទៀតហើយ» ។
WHO ក៏បានផ្ដល់អនុសាសន៍ ណែនាំមួយចំនួនជាបណ្ដោះអាសន្ន ដល់បណ្តាប្រទេសជាសមាជិកទាំងអស់ សម្រាប់ការគ្រប់គ្រងរយៈពេលវែង នៃវិបត្តិរាតត្បាតនៃវីរុសកូវីដ-១៩នេះផងដែរ ដោយត្រូវគិតគូរពីផែនការ យុទ្ធសាស្ត្រត្រៀមលក្ខណៈ និងឆ្លើយតបវិបត្តិកូវីដ ពីឆ្នាំ២០២៣-២០២៥ ចាប់ពីក្នុងដំណាក់កាលអន្តរកាលនេះ៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ឃុំខ្លួនថៅកែ ស្ថានីយប្រេងឥន្ធនៈ ២នាក់ និង អ្នកចាត់ការម្នាក់ ពាក់ព័ន្ធនឹងការលក់ប្រេងមិនគ្រប់លីត្រ និងរឹងរូសចំពោះចំណាត់ការ របស់សមត្ថកិច្ចជំនាញ!

ពួកតាលីបង់ នឹងបង្ហាញទម្រង់រដ្ឋាភិបាល អាហ្វហ្គានីស្ថានថ្មី ក្នុងពេលប៉ុន្មាន សប្ដាហ៍ខាងមុខ

ពួកតាលីបង់ ព្រមានអាមេរិកនិងអឺរ៉ុប ស្តីពីជនភៀសខ្លួន ប្រសិនបើបន្តដាក់ទណ្ឌកម្ម លើអាហ្វហ្គានិស្ថាន

មន្រ្តីស្ថានទូតអាមេរិក នៅទីក្រុងកាប៊ុល ដុតលិខិតឆ្លងដែន របស់ជនភៀសខ្លួន អាហ្វហ្គានីស្ថាន នៅមុនពេលពួកតាលីបង់ ចូលកាន់កាប់

ការណែនាំពិសេស
នាយករដ្ឋមន្រ្តីកម្ពុជា-ថៃ អញ្ជើញចូលរួមជាសហអធិបតីភាព ក្នុងពិធីចុះហត្ថលេខាលើឯកសារចំនួន០៧

សញ្ញាព្រមានទាំង ៦ ដែលបង្ហាញថាក្រពះរបស់អ្នកមានបញ្ហា

ខែថ្មីពោរពេញដោយក្ដីស្រឡាញ់ សម្រាប់អ្នកឆ្នាំទាំង ៣ នេះ នឹងមានដំណឹងល្អក្នុងរឿងស្នេហា នៅខែកក្កដានេះ

សញ្ញាល្អ! បើមានក្លិនទាំង៣នេះក្នុងផ្ទះ ត្រៀមទទួលលាភសំណាង និងទ្រព្យសម្បត្តិទ្វេដងទៅ

យោបល់ទាំងអស់ (0)