និទានរឿងខ្មែរ

· 2023-06-20

អត្ថបទអប់រំ៖ ការពិតទាំង ៧ ដែលអ្នកមិនដែលចាប់អារម្មណ៍អំពីសៀវភៅ

#អានសៀវភៅ# #ចំណេះដឹង# #អត្ថបទអប់រំ# #អប់រំ និងការងារ#

6369

១- ប្រសិនបើអ្នកចំណាយពេល ១ ម៉ោង អានសៀវភៅចប់ ៥០-៨០ ទំព័រ អ៊ីចឹងក្នុងរយៈពេល ៣-៤ ម៉ោងអ្នកអាចអានសៀវភៅដែលមានកម្រាស់មធ្យម ២០០ ទំព័រចបមួយក្បាល។ ក៏ប៉ុន្តែមនុស្សជាច្រើន ចំណាយពេល ៤ ម៉ោងនេះប្រើបណ្តាញសង្គម និងលេងហ្គេម រស់នៅក្នុងពិភពលោកនៃការឈ្លក់វង្វេង ហើយនេះជាមូលហេតុដែលមនុស្សជាង៩៥% មានជីវិត និងទម្លាប់ស្រដៀងគ្នា។ បើអ្នកយល់ថា ៩៥% ធ្វើខុស តើអ្នកគួរដើរតាមផ្លូវនេះទៀតដែរ ឬទេ?

រូបភាព៖ និទានរឿងខ្មែរ

២- បើអ្នកអានសៀវភៅចប់មួយក្បាល ក្នុងមួយថ្ងៃ មួយអាទិត្យអ្នកអានចប់ ៧ ក្បាល ជាចំនួនដែលមិនមែនមនុស្ស ៩៥% អាចធ្វើបាននោះទេ។ (ឬនិយាយថាយ៉ាងតិចបំផុត មួយអាទិត្យ អ្នកអានចប់ ១ ក្បាល មួយខែអ្នកអានចប់ ៤ ក្បាល ដែលជាទម្លាប់បុគ្គលជោគជ័យជាមធ្យមធ្វើ), អ្នកមានជីវិតខុសពីមនុស្ស ៩៥% រួចទៅហើយ។ នៅពេលដែលពួកគេកំពុងរស់នៅក្នុងពិភពលោកនៃការឈ្លក់វង្វេង, អ្នកបានរំដោះខ្លួនរួចផុតពីពិភពលោកទាំងនោះទៅហើយ។ រវាងមនុស្ស ៩៥% និងអ្នក, អ្នកជាមនុស្សដែលអាចមើលឃើញឱកាសបានទូលំទូលាយជាងគេ ព្រោះអ្នកបានឈរនៅទីខ្ពស់រួចទៅហើយ។

តាមច្បាប់ The Law of Frequency និង The Law of Attraction អ្នកនឹងរស់នៅលើហ្វ្រេកង់មួយ ដែលមានតែមនុស្សដែលមានបញ្ញា និងស្មារតីលើហ្វ្រេកង់តែមួយជាមួយនឹងអ្នកទេ ទើបអាចយល់ពីអ្នក និងអាចនៅក្បែរអ្នកបាន។

រូបភាព៖ Pixabay

៣- សៀវភៅមួយក្បាល តម្លៃ ៥ រហូតដល ២០ ដុល្លា និង ចំណាយពេលអានជាមធ្យមពី ២-៤ ម៉ោង, មានបញ្ញាច្រើនជាងសិក្ខាសាលាវគ្គខ្លី ដែលបង្រៀនដោយបុគ្គលដែលអានសៀវភៅទាំងនោះរាប់សិបដង។

៤- ពេលមិនទាន់អានសៀវភៅអ្នកនឹងមានអារម្មណ៍ថាខ្ចិលអាន ដោយគ្រាន់តែមើលកម្រាស់សៀវភៅ តែពេលដែលបានអានសៀវភៅ អ្នកនឹងស្រឡាញ់អក្សរក្នុងសៀវភៅ។

៥- មិនមែនសៀវភៅទាំងអស់ សុទ្ធតែត្រូវអាននោះទេ ក៏មិនមែនគ្រប់ជំពូកសុទ្ធតែត្រូវអានឱ្យចប់ដែរ។ អ្នកនិពន្ធមានកម្រិតការគិតត្រឹមណា សៀវភៅរបស់គាត់ក៏កាន់តែមានកម្រិតនៃការគិតតិចជាងនោះដែរ ម្ល៉ោះហើយ អ្នកអានក៏ទទួលបានការគិត និងបញ្ញាពីសៀភៅខុស ឬត្រូវទៅតាមនោះដែរ។

សៀវភៅខ្លះផ្តល់គុណតម្លៃល្អរកអ្វីប្រៀបពុំបាន។ សៀវភៅខ្លះគ្មានគុណតម្លៃអ្វីនឹងធ្វើឱ្យអ្នកអាចផ្លាស់ប្តូរជីវិតអ្នកបានឡើយ ផ្ទុយទៅវិញ បែរជាទាញអ្នកចូលទៅក្នុងភាពលន្លង់លន្លោច ដ្រាម៉ា គិតអវិជ្ជមាន និងភ្ជាប់ខ្លួនទៅនឹងពិភពលោកនៃសម្ភារៈនិយមដោយមិនដឹងខ្លួន។

៦- ចំនួនសៀវភៅដែលអ្នកអានមិនមែនជាបញ្ហានោះទេ ប្រភេទសៀវភៅដែលអ្នកអានទើបជាបញ្ហា។

៧- នៅពេលដែលអ្នកអានចំសៀវភៅល្អ អារម្មណ៍ទាំងនេះនឹងលេចឡើង៖

ក) មិនចង់ឱ្យអានឆាប់ចប់

ខ) អាហា៎! អត់ដែលដឹងសោះពីមុន

គ) អ្នកមានអារម្មណ៍ថាខ្លួនអ្នកនៅមានអ្វីជាច្រើនទៀតដែលត្រូវរៀន។ ពាក្យខ្មែរថា កាន់តែដឹង កាន់តែយល់ថាខ្លួនល្ងង់។

ឃ) អ្នកចង់អានសៀវភៅដែលមានបញ្ញាស្រដៀងគ្នានេះ។

អត្ថបទដោយ៖ ស្រេង បញ្ញា

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស