Cambo-China

· 2023-06-26

សិក្ខាសាលាស្តីពីការតម្រង់ទិស និងផ្សព្វផ្សាយអាហារូបករណ៍ទៅបន្តការសិក្សានៅចិន

#ការសិក្សានៅចិន# #សង្គម# #ការតម្រង់ទិស# #ផ្សព្វផ្សាយអាហារូបករណ៍# #សិក្ខាសាលា# #ការចែករំលែកបទពិសោធន៍# #ព័ត៌មានសង្គម#

4846

ប្រភពរូប៖ Cri ccfr

ភ្នំពេញ៖ កាលពីពេលថ្មីៗនេះ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា និងសមាគមនិស្សិតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិន គាំទ្រដោយក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំសិក្ខាសាលាស្តីពីការតម្រង់ទិស និងផ្សព្វផ្សាយអាហារូបករណ៍ទៅបន្តការសិក្សានៅសាធារណរដ្ឋប្រជាមានិតចិន នៅវិទ្យាល័យប៉ុនរ៉ានី ហ៊ុនសែន កោះដាច់ ស្ថិតក្នុងភូមិល្វា សង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

សិក្ខាសាលានេះ បានធ្វើបទបង្ហាញស្តីពីការចែករំលែកបទពិសោធន៍ការរៀបចំឯកសារអាហារូបករណ៍និងការប្រលងប្រជែងទទួលអាហារូបការសិក្សា នៅក្រសួងអប់រំ យុវជន និងកីឡា ដោយវាគ្មិនកិត្តិយសលោក ស៉ី្រម ភារុណ សមាជិកគណៈកម្មការអាហារូបករណ៍ ស.ន.ក.ច។ 

បទបង្ហាញស្តីពីការចែករំលែកបទពិសោធន៍ អំពីការសិក្សា និងការរស់នៅខេត្តយូនណាន ប្រទេសចិន ដោយវាគ្មិនកិត្តិយសបេក្ខភាពបណ្ឌិតឯកឧត្តម ញិល សូវៀត អនុប្រធានសមាជិកក្រុមប្រឹក្សាភិបាល និងជាជំនួយការសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា។

សិក្ខាសាលានេះ នេះក៏បង្រៀនអំពីមូលដ្ឋានគ្រឹះភាសាចិន ដោយអ្នកគ្រូ LIXUE LIN ទីប្រឹក្សា ស.ន.ក.ច ​និងបទបង្ហាញអំពីនិតីវិធីស្នើសុំអាហារូបករណ៍ទៅបន្តសិក្សានៅប្រទេសចិន ដោយវាគ្មិនកិត្តិយស កញ្ញា ហោ រស្មី អនុប្រធានក្រុមប្រឹក្សាភិបាលសមាគម និងជាប្រធាន ស.ន.ក.ច ផងដែរ៕ ប្រភព៖ វិទ្យុមិត្តភាពកម្ពុជា-ចិន។

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស