Cambo-China

· 2023-07-14

ចិន និងអាស៊ានអះអាងជាថ្មីនូវការប្តេជ្ញាចិត្ត ដើម្បីជំរុញភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ

#ចិន និងអាស៊ាន# #ដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ# #សង្គម# #ព័ត៌មានសង្គម# #CAMBO-CHINA#

6168

រូបថតជុំគ្នានៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសចិន-អាស៊ាន ប្រភពរូប៖ ស៊ីនហួរ

ចិន៖ ប្រទេសចិន និងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) បានប្តេជ្ញាជំរុញភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរបស់ពួកគេនៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសចិន-អាស៊ាន (អាស៊ាន+ចិន) ដែលធ្វើឡើងនៅថ្ងៃទី ១៣ កក្កដា ឆ្នាំ ២០២៣ នៅទីក្រុងហ្សាកាតា។ នេះបើយោងតាមសារព័ត៌មានស៊ីនហួរ។

ប្រទេសចិន និងអាស៊ាន បានអនុវត្តយ៉ាងសកម្មនូវគោលបំណង និងគោលការណ៍នៃសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍ (TAC) ហើយបានពង្រីកកិច្ចសហប្រតិបត្តិការដែលមានផលប្រយោជន៍ទៅវិញទៅមកលើគ្រប់វិស័យ ដោយបានបង្ហាញនូវមាគ៌ាត្រឹមត្រូវនៃការបង្កើតភាពជាអ្នកជិតខាងល្អយូរអង្វែង ដោយសម្រេចបាននូវការអភិវឌ្ឍន៍រួម។

ប្រធាន​ការិយាល័យ​គណៈកម្មាធិការ​មជ្ឈិម​ទទួល​បន្ទុក​កិច្ចការ​បរទេស​លោក Wang Yi បាននិយាយថានៅ​ក្នុង​កិច្ច​ប្រជុំ​នេះថា  ភាគីទាំងពីរបានធ្វើការរួមគ្នាលើការកសាងសហគមន៍មួយដែលមានអនាគតរួមគ្នា និងខ្សែក្រវ៉ាត់ និងផ្លូវ ដោយការការធ្វើការរួមគ្នានេះ បានលើកកម្ពស់សមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់ និងការពង្រឹងមូលដ្ឋានគ្រឹះនៃសន្តិភាព និងស្ថិរភាព។

ប្រទេសចិននឹងប្តេជ្ញាចិត្តចំពោះការអភិវឌ្ឍន៍ប្រកបដោយគុណភាពខ្ពស់ និងផ្តល់ឱកាសថ្មីៗសម្រាប់ប្រទេសទាំងអស់ជាមួយនឹងការធ្វើទំនើបកម្មតាមបែបចិន។ ចិនត្រៀមខ្លួនជាស្រេចក្នុងការពង្រឹងសាមគ្គីភាព និងការសម្របសម្រួលជាមួយអាស៊ាន ដើម្បីជំរុញដំណើរការទំនើបភាវូបនីយកម្មនៅក្នុងតំបន់អាស៊ី ហើយប្រទេសចិននឹងធ្វើការរួមគ្នាជាមួយអាស៊ាន ដើម្បីជំរុញភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយចិន-អាស៊ាន និងធ្វើការរួមចំណែកថ្មីដល់សន្តិភាព និងវិបុលភាពក្នុងតំបន់។

ភាគី​អាស៊ាន​បាន​ថ្លែងអំណរគុណ​ចំពោះ​ប្រទេស​ចិន​ ដែល​បាន​គាំទ្រ​ដល់​ភាពជា​កណ្តាល​របស់​អាស៊ាន​និង​ការកសាង​សហគមន៍​។ ពួកគេបានកោតសរសើរប្រទេសចិនចំពោះការនាំមុខក្នុងការបង្ហាញឆន្ទៈក្នុងការចុះហត្ថលេខាលើពិធីសារនៃសន្ធិសញ្ញាស្តីពីតំបន់គ្មានអាវុធនុយក្លេអ៊ែរអាស៊ីអាគ្នេយ៍។ លើសពីនេះ ពួកគេទន្ទឹងរង់ចាំមើលភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយអាស៊ាន-ចិន ឈានទៅកម្រិតថ្មីមួយ និងសម្រេចបានសមិទ្ធផលថ្មីៗ៕សម្រួលអត្ថបទដោយ៖ Li Xiaoling

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស