Sakhena

· 2019-03-23

ត្រូវគេងយប់ឲ្យបានមុនម៉ោង១២អាធ្រាត្រ?

0

តើលោកអ្នកមានដឹងពីមូលហេតុអ្វីបានជាយើងត្រូវគេងយប់ឲ្យបានមុនម៉ោង១២:០០អាធាត្រ(12:00AM)ដែរទេ? បញ្ហាដែលយើងកំពុងចង់លើកយកមកនិយាយពេលនេះវាជារឿងសំខាន់ខ្លាំងណាស់សម្រាប់បងប្អូនត្រូវតែយល់ដឹង។

យើងបានដឹងពីការសិក្សាមកហើយថារាល់កោសិកានៃសារពាង្គកាយយើងទាំងអស់បើស្លាប់ហើយគឺអាចបណ្ដុះមកវិញបានដោយយើងគ្រាន់តែញ៉ាំចំណីអាហារបំប៉ននិងធ្វើលំហាត់ប្រាណ ប៉ុន្តែតើបងប្អូនបានដឹងហើយឬនៅថាក្នុងចំណោមកោសិកាទាំងនោះគឺមានតែកោសិកាខួរក្បាលមួយប៉ុណ្ណោះដែលស្លាប់ហើយមិនលូតលាស់ឡើងវិញបាន មិនថាយើងខំបំប៉នឬធ្វើយ៉ាងណាក៏ដោយ។ កោសិកាខួរក្បាលមានតែករណីមួយប៉ុណ្ណោះគឺកកើតថ្មី ហើយថែមទាំងមានពេលកំណត់នៃកកើតទៀតផង។ វាកកើតឡើងតែក្នុងកំឡុងពេលយើងគេងលក់ចន្លោះម៉ោង ១២អាធាត្រដល់ម៉ោង១យប់ ប៉ុណ្ណោះ ក្រៅពីម៉ោងនេះវានឹងមិនកើតថ្មីជាដាច់ខាត ដូច្នេះហើយទើបមនុស្សយើងត្រូវគេងមុនម៉ោង១២អាធាត្រ។

ខួរក្បាលមានសារៈសំខាន់ណាស់ វាជាសរីរាង្គមួយដែលគ្រប់គ្រងរាល់សកម្មភាពនៃសារពាង្គកាយមនុស្ស ដូច្នេះហើយបើស្រឡាញ់ខ្លួនឯងក៏ដូចជាស្រឡាញ់ខួរក្បាលអ្នក សូមកុំរំលងអាធាត្រដាច់យប់ព្រោះតែលេសថារវល់នេះរវល់នោះ ត្រូវបង្ហើយការងារនោះបន្តិចណេះបន្តិច ឬធ្វើអ្វីផ្សេងៗ អ្នកគួរទុកវាសិន ហើយចាំក្រោកហៀបភ្លឺធ្វើវាបន្តក៏មិនហួសពេលដែរ ត្រូវទេ? បើសិនជាអ្នកប្រញាប់ខ្លាំង។

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)