
TNAOT News
· 2023-08-24
ព័ត៌មានសង្ខេបស្តីពីព្រឹត្តិការណ៍និងពិព័រណ៍កម្ពុជាក្នុងខែសីហា!
#សង្គម# #Event Collection# #ព័ត៌មានសង្គម#
10266
ការតាំងពិព័រណ៍ដ៏សម្បូរបែប និងច្រើនជម្រើសនៅក្នុងប្រទេសកម្ពុជាក្នុងខែសីហា ឆ្នាំ ២០២៣ ដើម្បីផ្តល់ភាពងាយស្រួលដល់ពុកម៉ែ បងប្អូន ដែលស្វែងរកសេវាកម្ម ផលិតផល ការប្រម៉ូសិន តាមទីតាំងផ្សេងៗឲ្យកាន់តែងាយស្រួលតាមរយៈ TNAOT_APP ។
តោះមកតាមដានទាំងអស់គ្នាដូចខាងក្រោម៖
១. ការប្រកួតប្រជែងរ៉ូបូតថ្នាក់អន្តរជាតិជាលើកដំបូងនៅប្រទេសកម្ពុជា
ការប្រកួតប្រជែងរ៉ូបូតថ្នាក់អន្តរជាតិ នឹងមកដល់ទឹកដីព្រះរាជាណាចក្រកម្ពុជា ជាលើកដំបូង ក្នុងឆ្នាំ២០២៣!
ព្រឹត្តិការណ៍ ABU Robocon 2023 ជាកម្មវិធីប្រកួតរ៉ូបូតក្របខណ្ឌនិស្សិតធំជាងគេនៅតំបន់អាស៊ីប៉ាស៊ីភិក នឹងប្រារព្ធធ្វើនៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៣ ចាប់ពីម៉ោង ១១ ព្រឹកតទៅ រៀបចំឡើងដោយទូរទស្សន៍ជាតិកម្ពុជា និងNHK Enterprise។
ក្រុមរ៉ូបូតចំនួន១៤ក្រុម ដែលជើងឯកមកពី១៣ប្រទេស នឹងមកប្រកួតប្រជែងគ្នាដោយផ្ទាល់នៅពហុកីឡដ្ឋានជាតិមរតកតេជោ។ កុំភ្លេចណា ក្នុងនោះក៏មានក្រុមកម្ពុជា ចំនួន២ក្រុមដែរ។
សូមកុំភ្លេចចូលរួមដោយសេរី (Free) ទាំងអស់គ្នា!
សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ៖
https://www.facebook.com/roboconcambodia
អ៊ីម៉ែល ៖ pangchamnan1@gmail.com
២. ពិព័រណ៍អាពាហ៍ពិពាហ៍ “ Marry Me at Oakwood: A Wedding Fair ”
ឈានជើងចូលមកកាន់ពិភពពិព័រណ៍អាពាហ៍ពិពាហ៍របស់យើងដើម្បីទទួលបានភាពងាយស្រួលក្នុងការជ្រើសរើសដោយផ្ទាល់និងសម្រិតសម្រាំងចំពោះតែម្ចាស់អាជីវកម្មដែលមានភាពច្នៃប្រឌិតខ្ពស់ ដូចជាការ តុបតែងលម្អផ្កា សម្អាងការ ជាងថតរូបនិងវីដេអូ ជាងផាត់មុខ ជាងកាត់ដេរ គ្រឿងអលង្កាប្រណិតៗ និងជាច្រើនទៀត។ល។ ដែលប្រព្រឹត្តិទៅនៅថ្ងៃសៅរ៍ ទី២៦ ខែសីហា ឆ្នាំ២០២៣ ចាប់ពីម៉ោង៩:០០នាទីព្រឹក ដល់ ៨:០០យប់ ! មានទីតាំងនៅ Oakwood Premier Phnom Penh
សូមកុំភ្លេចចូលរួមដោយសេរី (Free) ទាំងអស់គ្នា!
សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ៖
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
តំបន់មជ្ឈិមបូព៌ាប្រឈមការរីកសាយនៃសង្រ្គាម ខណៈអ៊ីស្រាអែល ប្ដេជ្ញាសងសឹកការវាយប្រហារពីអ៊ីរ៉ង់
មានមនុស្ស ៣ ប្រភេទ ដែលអ្នកមិនគួរទាក់ទងជាដាច់ខាត បើមិនដូច្នេះទេ វានឹងប៉ះពាល់ដល់អ្នកខ្លាំងណាស់
អាជ្ញាធរប្រទេសប្រេស៊ីល រកឃើញសាកសពជនអន្តោប្រវេសន៍អាហ្វ្រិកនៅលើទូក
ចាប់តាំងពីកសាងឡើងមក តើប្រាសាទអង្គរវត្ត ផ្លាស់ប្តូរឈ្មោះ ប៉ុន្មានដងហើយ?
យោបល់ទាំងអស់ (0)