TNAOT News

· 2023-09-06

ព័ត៌មានសង្ខេបស្តីពីព្រឹត្តិការណ៍និងពិព័រណ៍កម្ពុជាក្នុងខែកញ្ញាយ៉ាងសម្បូរបែបនៅទីនេះ!

#សង្គម# #Event Collection# #ព័ត៌មានសង្គម#

10226

ប្រសិនបើលោកអ្នកកំពុងស្វែងរកឱកាសការងារល្អៗជាច្រើនតាមរយៈពិព័រណ៍ដ៏ សម្បូរផ្សេងៗ លោកអ្នកអាចចូលមកអានព័ត៌មានសង្ខេបទាំងនេះបាននៅ ក្នុងសារព័ត៌មាន TNAOT_APP ដែលយើងខ្ញុំបានសម្រាំងជាពិសេសប្រចាំខែញ្ញា ឆ្នាំ ២០២៣នេះ មានទាំងសេវាកម្ម ផលិតផល ការប្រម៉ូសិន តាមទីតាំងផ្សេងៗដូចខាងក្រោម៖

ការប្រកួតស្លៀកពាក់បែប Cosplay 

យើងមានសេចក្តីសោមនស្សរីករាយក្នុងការប្រកាសនូវព្រឹត្តិការណ៍ដ៏រំភើបមួយគឺ »ការប្រកួតស្លៀកពាក់បែប Cosplay» ដែលធ្វើឡើងនៅ Factory Phnom Penh នាចុងសប្តាហ៍នេះ។ មិនតែប៉ុណ្ណោះ យើងក៏នឹងមានផ្ទះខ្មោចដ៏ព្រឺព្រួច និងការច្រៀងដោយសេរី ដែលនឹងមានការផ្ដល់ជូនជាកាដូរ Couponជាច្រើន។ កម្មវិធីចាប់ផ្តើមពីថ្ងៃទី ៣០ ខែកញ្ញា និង ថ្ងៃទី ១ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង ១២ថ្ងៃត្រង់ ដល់ ៦ល្ងាច ។ 

ប្រសិនបើអ្នកមានចំណូលចិត្តលើការតុបតែងសម្លៀកបំពាក់ cosplay ទៅតាមតួអង្គដែលអ្នកចូលចិត្តនោះ នេះជាឱកាសដ៏ល្អរបស់អ្នកដើម្បីបង្ហាញពីទេពកោសល្យ និងភាពច្នៃប្រឌិតរបស់អ្នក។ យើងកំពុងរង់ចាំមើលថាតើឈុតសម្លៀកបំពាក់ និងតួអង្គដ៏អស្ចារ្យអ្វីខ្លះដែលអ្នកនឹងយកមកបង្ហាញនាចុងសប្តាហ៍នេះ។

សម្រាប់ព័ត៍មានបន្ថែមសូមទាក់ទងមកកាន់៖

093 299 933

https://www.facebook.com/profile.php?id=100082996375976

កម្មវិធី EuroCham Cambodia

កិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា គឺជាកិច្ចប្រជុំកំពូលធុរកិច្ចរយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី ២៨ ដល់ថ្ងៃទី ២៩ ខែ កញ្ញា ឆ្នាំ ២០២៣ ចាប់ពីម៉ោង ៨ ព្រឹកដល់ម៉ោង ៥ ល្ងាច នៅ Sofitel Phnom Penh Phokeethra ដែលតភ្ជាប់មេដឹកនាំធុរកិច្ចនៅក្នុងតំបន់មេគង្គ និងស្វែងយល់ពីគំនិតនៃសមាហរណកម្ម ការតភ្ជាប់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច។ 

លោកអ្នកអាចរកទិញសំបុត្រតាមរយៈ ៖

010 880 123

https://sites.google.com/view/asean-business-summit/home 

ព្រឹត្តិការណ៍ Weekend Eco Sunrise Park

តោះៗ ជួបគ្នានៅព្រឹត្តិការណ៍ Weekend Eco Sunrise Park នៅ សួនបណ្តោះអាសន្ន នៃគម្រោងដឹស្តាផ្លាទីនីម អេកូ សាន់រ៉ាយ ក្នុងគម្រោង បុរី ប៉េង ហួត ហ្គ្រេនស្តាផ្លាទីនីម (បឹងស្នោ) ចាប់ពីថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ២០២៣ នេះតទៅ រៀងរាល់ថ្ងៃសុក្រដល់ថ្ងៃអាទិត្យ ចាប់ពីម៉ោង ៣រសៀល រហូតដល់ម៉ោង ១១យប់!

ចូលរួមដោយសេរី!

សម្រាប់ព័ត៍មានបន្ថែមសូមទាក់ទងមកកាន់៖

069 229 036

016 703 716

https://www.khbevents.com/

ពិព័រណ៍ និងសន្និសីទអន្តរជាតិលើកទី៦ ស្តីពីឱសថ វេជ្ជសាស្ត្រ មន្ទីរពិសោធន៍ និងឧស្សាហកម្មធ្មេញនៅកម្ពុជា - Pharmed Cambodia!

ពិព័រណ៍ និងសន្និសីទអន្តរជាតិលើកទី៦ ប្រព្រឹត្តិទៅនាថ្ងៃទី ២០ ដល់ថ្ងៃទី ២២ ខែកញ្ញា វេលាម៉ោង ៩ ព្រឹកដល់ម៉ោង ៥ ល្ងាច នៅ នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ (DIECC) ក្នុងទីក្រុងភ្នំពេញ Pharmed Cambodia គឺជាព្រឹត្តិការណ៍ពាណិជ្ជកម្មដ៏ធំបំផុតនៅក្នុងឧស្សាហកម្មថែទាំសុខភាពក្នុងប្រទេសកម្ពុជា ដែលផ្តល់ឱកាសពិសេសមួយដើម្បីស្វែងយល់ពីនិន្នាការ និងបច្ចេកវិទ្យាចុងក្រោយបង្អស់ក្នុងការរីកចម្រើនយ៉ាងឆាប់រហ័សក្នុងវិស័យមួយនេះ ។

ចូលរួមដោយសេរី !

សម្រាប់ព័ត៌មានលម្អិតលោកអ្នកអាចទំនាក់ទំនងតាមរយៈ

093 535 778

info@veas.com.vn 

https://www.facebook.com/PharMedExpo

ពិព័រណ៍ AGRI - LIVESTOCK - AQUA FISHERIES CAMBODIA 2023 

ពិព័រណ៍ និងសន្និសីទអន្តរជាតិលើកទី៥ ស្តីពីកសិកម្ម បសុសត្វ ចំណីសត្វ សុខភាព ទឹកដោះគោ សាច់កែច្នៃ និងជលផលវារីវប្បកម្ម ឧស្សាហកម្មនៅកម្ពុជានឹងបើកជាផ្លូវការថ្ងៃទី ២០-២២ ខែកញ្ញា ឆ្នាំ២០២៣ចាប់ពីម៉ោង ៩ ព្រឹកដល់ម៉ោង ៥ ល្ងាច នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ (DIECC) ក្នុងទីក្រុងភ្នំពេញ នឹងមានការតាំងពិព័រណ៍ជាង ១០០ ផលិតផលមកពី ១៥ ប្រទេស ។ 

ចូលរួមដោយសេរី !

សម្រាប់ព័ត៌មានលម្អិតលោកអ្នកអាចទំនាក់ទំនងតាមរយៈ

093 535 778

info@veas.com.vn 

https://www.facebook.com/events/852121912948618/?acontext=%7B%22event_action_history%22%3A[]%7D

ពិព័រណ៍ និងសន្និសីទអន្តរជាតិលើកទី៦ Cambodia Phar-Med-Lab 2023  

ពិព័រណ៍ និងសន្និសីទអន្តរជាតិលើកទី៦ Cambodia Phar-Med-Lab 2023 នឹងបើកពីម៉ោង ៩ ព្រឹក ដល់ ៥ ល្ងាច ចាប់ពីថ្ងៃទី ២០ ដល់ ២២ ខែកញ្ញា នៅ Hall E កោះពេជ្រ រាជធានីភ្នំពេញ ជាមួយនឹងផលិតផល និងម៉ាករាប់រយមកពី ១៣ ប្រទេស។

ចូលរួមដោយសេរី !

សម្រាប់ព័ត៌មានលម្អិតលោកអ្នកអាចទំនាក់ទំនងតាមរយៈ

093 535 778

info@veas.com.vn 

https://www.facebook.com/PharMedExpo

សូមអញ្ចេីញចូលរួមកម្មវិធីសន្និសីទសារព័ត៌មាន Miss Planet International 3rd Edition Press Converence

ចូលរួមជាមួយពួកយើងក្នុងកម្មវិធី Miss Planet International 3rd Edition Press Converence

 ដែលប្រព្រឹត្តិទៅនាថ្ងៃទី ៩ ខែកញ្ញា ឆ្នាំ ២០២៣ វេលាម៉ោង ៤ រសៀលតទៅ មានទីតាំងនៅ The Frangipani Royal Palace Hotel 

ចូលរួមដោយសេរី !

សម្រាប់ព័ត៌មានលម្អិតលោកអ្នកអាចទំនាក់ទំនងតាមរយៈ 

លេខទូរសព្ទ 90 360 600

ហ្វេសប៊ុក https://www.facebook.com/photo/?fbid=768050711992464&set=gm.964168414644001 

ការតាំងបង្ហាញរថយន្ត អ៊ីស៊ូហ្ស៊ុ និងបើកបរសាកល្បង

ត្រៀមខ្លួននៅបងៗ ISUZU នឹងមានការតាំងបង្ហាញរថយន្តនៅផ្យារទំនើបអុីអន ម៉ល សែនសុខ ស៊ីធី ចាប់ពីថ្ងៃទី ១៥ ដល់ថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង ៩ព្រឹក ដល់ម៉ោង ១០ យប់ ! 

ចូលរួមដោយសេរី !

សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ៖ 

https://www.facebook.com/photo/?fbid=687016006802738&set=gm.223723736989626

លេខទូរសព្ទ៖

077 66 88 99 

023 950 084

ពិព័រណ៍រុក្ខជាតិ និងសួនច្បារភ្នំពេញលើកទី២

ពិព័រណ៍រុក្ខជាតិ និងសួនច្បារភ្នំពេញលើកទី២ ជាព្រឹត្តិការណ៏សាធារណៈដែលធ្វើឡើងដើម្បីអ្នកស្រលាញ់រុក្ខជាតិ និងចង់ស្វែងយល់អំពីរុក្ខជាតិ បានជួបជុំគ្នា ចែករំលែកចំណេះដឹង ផ្លាស់ប្ដូរបទពិសោធន៍ និងជម្រុញលើកទឹកចិត្តសាធារណជនឲ្យយល់ដឹងបន្ថែមអំពីរុក្ខជាតិ សួនច្បារ និងលំហរបៃតងក្នុងទីប្រជុំជន។ កម្មវិធីនេះរៀបចំឡើងដោយ Phnom Penh Houseplant Festival ក្រោមការគាំទ្រពី Friends Futures Factory។

ព្រឹត្តិការណ៍នេះនឹងរៀបចំឡើងនៅថ្ងៃទី ១៦ និង ១៧ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង ១០ ព្រឹកដល់ម៉ោង ៧ យប់ ដោយមានការចូលរួមពីអ្នកលក់រុក្ខជាតិលម្អជាច្រើនប្រភេទដូចជា៖ រុក្ខជាតិដំបងយក្ស ប្រទាល រុក្ខជាតិលម្អស្លឹក កេសកូល អ្នករៀបចំសួនច្បារ និងទេសភាព អ្នកលក់ផលិតផលកសិកម្ម ពិព័រណ៍សិល្បៈអំពីរុក្ខជាតិ សិក្ខាសាលាអំពីរុក្ខជាតិ និងការសម្ដែងពីសិល្បករជាច្រើននាក់។

ក្រៅពីនេះកម្មពិធីមានតូបលក់ភេសជ្ជៈ ទឹកផ្លែឈើ កាហ្វេ ម្ហូបជាច្រើនមុខ និងផលិតផលដែលផលិតក្នុងស្រុក ដូចជាស្មូន សិល្បៈ គ្រឿងអលង្ការ ត្បូង -ល-។

សូមអញ្ជើញចូលរួមព្រឹត្តការណ៍ពិព័រណ៍ខាងមុខនេះឲ្យបានច្រើនកុះករ។

សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ៖  

https://www.facebook.com/photo/?fbid=605605501757324&set=gm.292285426719568

ព្រឹត្តិការណ៍វប្បធម៌រួមជប៉ុន-កូរ៉េ Harvest Moon Festival : 8th Japan-Korea Joint Cultural Event

ចាប់តាំងពីឆ្នាំ ២០១៤ មជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC) និងមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-កូរ៉េ (CKCC) បានត្រលប់មកជាមួយគ្នាវិញ ដើម្បីអបអរសាទរព្រឹត្តិការណ៍វប្បធម៌រួមជប៉ុន-កូរ៉េលើកទី ៨៖ ពិធីបុណ្យសែននំព្រះខែ ។

ព្រឹត្តិការណ៍នេះមិនត្រឹមតែពង្រឹងទំនាក់ទំនងរវាង CJCC និង CKCC ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងចែករំលែកនូវវប្បធម៌ និងទំនៀមទំលាប់ជប៉ុន-កូរ៉េ ដ៏មានតម្លៃដល់ប្រជាជនកម្ពុជា។ នៅពេលដែលប្រជាជាតិទាំងពីរមានទំនៀមទំលាប់ស្រដៀងគ្នា អ្នកចូលរួមនឹងរីករាយជាមួយនឹងចំណេះដឹងទូទៅនៃរឿងនិទាន និងប្រពៃណីដែលជនជាតិដើមទាំងពីរបានបង្ហាញដល់ប្រជាជនខ្មែរផងដែរ ។

ព្រឹត្តិការណ៍នេះនឹងរៀបចំឡើងនៅថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ ២០២៣ វេលាម៉ោង ៩ ព្រឹក ដល់ម៉ោង ៦ល្ងាច ដែលមានទីតាំងនៅ Cambodia-Japan Cooperation Center 

ចូលរួមដោយសេរី ! 

សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ៖  

023 88 36 49 

info@cjcc.edu.kh

https://www.facebook.com/events/780924637367790/?acontext=%7B%22event_action_history%22%3A[%7B%22mechanism%22%3A%22discovery_top_tab%22%2C%22surface%22%3A%22bookmark%22%7D]%2C%22ref_notif_type%22%3Anull%7D

ពិព័រណ៍ Livestock Cambodia 2023

ពិព័រណ៍ និងសន្និសីទអន្តរជាតិលើកទី៥ ស្តីពីបសុសត្វ ទឹកដោះគោ ចំណី និងសាច់កែច្នៃនៅកម្ពុជា នឹងប្រព្រឹត្តទៅនៅថ្ងៃទី២០ ដល់ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣ ចាប់ពីម៉ោង ៩ ព្រឹករហូតដល់ម៉ោង ៥ ល្ងាច នៅមជ្ឈមណ្ឌលឌីអាយស៊ីស៊ី (កោះពេជ្រ) រាជធានីភ្នំពេញ ប្រទេសកម្ពុជា។ 

សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ៖  

093 535 778

info@veas.com.vn

https://veas.com.vn/event/livestock-cambodia-2023/

ពិព័រណ៍ Aqua Fisheries Cambodia 2023

ពិព័រណ៍ Aqua Fisheries Cambodia 2023 នឹងប្រព្រឹត្តទៅនៅថ្ងៃទី២១ ដល់ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣ ចាប់ពីម៉ោង ៩ ព្រឹករហូតដល់ម៉ោង ៥ ល្ងាច នៅមជ្ឈមណ្ឌលឌីអាយស៊ីស៊ី (កោះពេជ្រ) រាជធានីភ្នំពេញ ប្រទេសកម្ពុជា។ 

សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ៖  

94 535 778

info@veas.com.vn

https://veas.com.vn/event/beauty-connect-cambodia-2023/

ពិព័រណ៍ 1 Khmer B2B និង B2C ៖ព្រឹត្តិការណ៍អាជីវកម្មឈានមុខគេគាំទ្រជាផ្លូវការដោយនិយតករកម្ពុជាសំខាន់ៗ 

ពិព័រណ៍ 1 Khmer B2B និង B2C គ្រោងនឹងក្លាយជាព្រឹត្តិការណ៍អាជីវកម្មជោគជ័យបំផុតមួយនៅឆ្នាំ ២០២៣ ដោយមានការគាំទ្រជាផ្លូវការពីនិយតករទីផ្សារមូលបត្រកម្ពុជា (SERC) ផ្សារហ៊ុនកម្ពុជា (CSX) និងនិយតករអចលនទ្រព្យ ។គ្រោងនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២២ ដល់ថ្ងៃទី ២៤ ខែកញ្ញា នៅមជ្ឈមណ្ឌលពិព័រណ៍ខាងក្នុងផ្សារទំនើប Olympia Mall ។ 

ចូលរួមដោយសេរី !

សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ៖  

015 54 94 22

092 86 87 00

https://cambodiainvestmentreview.com/2023/08/30/1-khmer-b2b-and-b2c-expo-a-leading-business-event-officially-supported-by-key-cambodian-regulators/?fbclid=IwAR3MvpFE3w9d69M1F9tGcLQAd76385cbBqxugMjlw4kHqrWZ3uvmv_znJNc

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស