Knongsrok

· 2023-10-04

សិល្បៈវប្បធម៌ខ្មែរអស្ចារ្យណាស់! នេះជាសម្លុយខ្មែរពិតៗ ដែលមិនមែនចម្លងពីប្រទេសជិតខាងដូចគ្រប់គ្នាចោទប្រកាន់ឡើយ

#សិល្បៈវប្បធម៌ខ្មែរ# #ចំណេះដឹង# #ប្រវត្តិសាស្ត្រ#

11677

យោងតាមវចនានុក្រមខ្មែរ សម្លុយគឺជា ស្លៀកសំពត់ឱ្យស្លុយ គឺស្លៀកសំពត់ទម្លាក់ជាយម្ខាងចុះក្រោមទាំងអស់ (បែបយ៉ាង ស្លៀកស្បង់, ស្លៀកសារុង) : សម្លុយសំពត់; ស្លៀកសម្លុយ ។ គុ. ដែលស្លុយចុះ, ដែលផ្ទុយពីចងក្បិន : សំពត់សម្លុយ ។ ចំណែកពាក្យស្លុយ គឺត្រូវបានបកស្រាយក្នុងវចនានុក្រមថា យារដោយសម្រុង : សំពត់ស្លុយ, ស្លៀកសម្លុយស្លុយហៀរកែង ។

ទោះជាយ៉ាងណា នារីខ្មែរតាមចម្លាក់ និងគំនូរ និយមបង្ហាញកំភួនជើង ដូច្នោះសម្លុយខ្មែរគឺត្រឹមហ្នឹង ។ ដោយជនជាតិខ្មែរចេះស្លៀកសម្លុយ តាំងពីសម័យនគរភ្នំ និងចេនឡា នេះបើតាម ចម្លាក់បុរាណនានា ដែលជាភស្តុតាងដ៏សំខាន់បំផុត ។ ដោយសម្លុយនេះផងដែរ ខុសពីក្បិន ដែលការចងក្បិនមានទំនាក់ទំនង និងប្រភពពី សាសនាហិណ្ឌូ ហើយច្នៃទម្រង់ជាខ្មែរ ។ សម្លុយសម័យចេនឡា និងនគរភ្នំ មានការចាប់ផ្នត់ និង ជីប? បានស្រស់ស្អាតណាស់ ដែលសម័យបច្ចុប្បន្នពុំសូវឃើញមានទេ។

តែថ្ងៃនេះផងដែរ យើងខ្ញុំនឹងបង្ហាញពីការស្លៀកសម្លុយខ្មែរពិតៗ ដែលកូនខ្មែរមួយចំនួនមិនធ្លាប់បានដឹង តែចោទប្រកាន់ថាខខ្មែរចម្លងការស្លៀកសម្លុយនេះពីប្រទេសជិតខាងទៅវិញ ទាំងដែលប្រទេសថៃកកើតក្រោយប្រទេសខ្មែរយើងសោះ។ ដោយការបង្ហាញសម្លុយខ្មែរនេះ ចេញពីបទពិសោធន៍និងងក្តីស្រលាញ់ ចេញពីរបេះដូងរបស់ Nob Dane SamAngkar ។

សូមទស្សនារូបភាពសម្លុយខ្មែរយើងខខាងក្រោមនេះ

Credit Pic: Nob Dane SamAngkar

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)