
Harbor Property
· 2023-10-12
តើប្លង់បំបែកក្បាលដី និងប្លង់រឹងដូចគ្នាដែរឬទេ?
#ចំណេះដឹង# #ប្លង់រឹង# #ប្លង់បំបែកក្បាលដី# #ចំណេះដឹងទូទៅ#
9009

នៅពេលទិញផ្ទះជាពិសេសគម្រោងបុរី ឬគម្រោងដីឡូតិ៍ អ្នកទិញនឹងទទួលបានប្លង់បំបែកក្បាលដី
ដែលបានបង្កជាការយល់ច្រលំថាប្លង់បំបែកក្បាលដីនោះជាប្លង់រឹង
។ មានប្រិយមិត្តរបស់ Harbor Property បានសួរដោយផ្ទាល់តាមរយៈបណ្តាញសង្គមដូច្នេះថា “តើប្លង់បំបែក្បាលដីដែលខ្ញុំ កំពុងកាន់នឹងគឺជាប្លង់រឹង ឬយ៉ាងណា?”
និយាយជារួមសកម្មភាពបំបែកក្បាលដីជាសកម្មភាពដែលពេញនិយមបំផុតសម្រាប់គម្រោងលំនៅដ្ឋានបុរី និងដីពុះឡូតិ៍លក់។ យោងតាមក្រសួងដែនដីនគរូបនីយកម្ម ចាប់តាំងពីឆ្នាំ២០២២មក ក្រសួងតម្រូវឲ្យ ម្ចាស់គម្រោងលំនៅដ្ឋាន ឬដីឡូតិ៍ ត្រូវតែចេញប្លង់បំបែកក្បាលដីមុនពេលលក់ទៅឲ្យអតិថិជន។

ក្រោមរូបភាពនេះប្លង់បំបែកក្បាលដីត្រូវបានចែកចេញជា៖ ការបំបែកក្បាលដីដោយផ្ទេរ ជាការបំបែកដីជាប្លង់តូចៗ ឱ្យទៅអ្នកផ្សេង ដែលអាចកើតឡើងតាមរូបភាពដូចជា ការលក់ទិញ ប្រទានកម្ម ដោះដូរ ផ្ទេរមរតក ឬតាមសេចក្តីសម្រេចរបស់តុលាការជាដើម។
ដោយឡែក ការបំបែកក្បាលដីដោយមិនផ្ទេរ គឺការបំបែកដី ទៅប្លង់តូចៗ តែមិនទាន់មានផ្ទេរកម្មសិទ្ធិឱ្យនរណាម្នាក់នោះទេ។ ការបំបែកបែបនេះពេញនិយមក្នុងអាជីវកម្មដីឡូតិ៍ ឬបុរី។
ភាគច្រើននៅកម្ពុជាម្ចាស់គម្រោងលំនៅដ្ឋានទាំងនោះបានប្រគល់ប្លង់បំបែកក្បាលដីដោយមិនផ្ទេរ។ ឧទាហរណ៍ឲ្យងាយយល់៖ ម្ចាស់គម្រោងដីឡូតិ៍មួយបានបំបែកប្លង់តូចៗជា១០០ប្លង់ដើម្បីទុកលក់ ដូច្នេះប្លង់ទាំង១០០នោះត្រូវបានគេហៅថាប្លង់រឹងបំបែកក្បាលដីត្រឹមត្រូវ តែជាធម្មតាគេហៅថាប្លង់បំបែកក្បាលដី ដោយសារនៅលើប្លង់មេគឺនៅតែ ស្ថិតនៅក្រោមឈ្មោះម្ចាស់គម្រោងអភិវឌ្ឍដើម។
ដើម្បីធ្វើឲ្យការទិញដី ឬផ្ទះរបស់អ្នកកាន់តែមានសុវត្ថិភាពលោកអ្នកគួរតែ ធ្វើការផ្ទេរកម្មសិទ្ធិម្តងទៀត នៅរដ្ឋបាលសុរិយោដី ដើម្បីក្លាយជាកម្មសិទ្ធិករពេញសិទ្ធិលើអចលនទ្រព្យនោះ។ ជាមួយគ្នានេះត្រូវជជែកឲ្យអស់សព្វគ្រប់ទាក់ទងនឹងការកាត់ប្លង់ ដើម្បីកុំឲ្យមានការភាន់ច្រលំ ដោយសាររូបរាងរបស់ប្លង់បំបែកក្បាលដី គឺវាដូចគ្នាទៅនឹងប្លង់រឹងបេះបិទ ខុសគ្នាត្រង់តែការចុះព័ត៌មានតែប៉ុណ្ណោះ៕

អានអត្ថបទបន្ថែម៖
-នីតិវិធីនៃការចុះបញ្ជីពន្ធដារសម្រាប់អចលនទ្រព្យ
-អ្នកជាប់ពន្ធត្រូវមានឯកសារសំខាន់ៗទាំង៧នេះ សម្រាប់ការចុះបញ្ជីអចលនទ្រព្យ
លោកអ្នកអាចស្វែងរកអចលនទ្រព្យនៅខេត្តសៀមរាប
តាមរយៈគេហទំព័រ ឬកម្មវិធីក្នុងទូរស័ព្ទ
របស់ Harbor Property
ដោយសេរីនិងឥតគិតថ្លៃ!
អំពីសេវាកម្ម ឬចម្ងល់ផ្សេងៗសូមទំនាក់ទំនងយើងខ្ញុំតាមរយៈ៖
Hotline: +855 99 252288 , +855 66 252288
(Telegram)/ +855 16 252288
WeChat: HB066886633

សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
យោបល់ទាំងអស់ (0)