
Knongsrok
· 2023-10-20
មកដឹងពីភាពខុសគ្នារវាងមនុស្សស្រីដែលពាក់ស្បែកជើងកែង និងពាក់ស្បែកជើងរាប
#ជីវិតមនុស្សស្រី# #ចំណេះដឹង# #ចំណេះដឹងទូទៅ#
2200
ជាទូទៅ មនុស្សស្រីភាគច្រើនចូលចិត្តពាក់ស្បែកជើងកែងជាងស្បែកជើងរាប ដូចជាចូលរួមក្នុងកម្មវិធីផ្សេងៗ ឬ ទៅធ្វើការនៅក្នុងក្រុមហ៊ុន ។
ចំពោះខ្ញុំវិញយល់ឃើញថា ពេលដែលយើងពាក់ស្បែកជើងកែងវាបានបង្ហាញពីមោទកភាព និងភាពអំនួតរបស់មនុស្សស្រីម្នាក់ ចំណែកឯស្បែកជើងរាបវិញ វាបានបង្ហាញពីសន្តិភាពផ្លូវចិត្ត ដោយធ្វើឱ្យយើងមានអារម្មណ៍ថាងាយស្រួលក្នុងការធ្វើដំណើរ។
អ្វីដែលស្បែកជើងកែងផ្តល់ឱ្យនោះគឺជាភាពជឿជាក់ ភាពលេចធ្លោ និងមោទកភាពចំពោះខ្លួន ចំណែកឯស្បែកជើងរាបផ្តល់ឱ្យនោះគឺជាភាពស្ងប់សុខ និងសន្តិភាពផ្លូវចិត្ត។
មនុស្សស្រីនៅក្នុងលោកនេះមានតែពីរប្រភេទទេ ទីមួយ គឺជាមនុស្សស្រីមានសុភមង្គល និងមួយទៀតជាមនុស្សស្រីដែលរឹងមាំ។
មនុស្សស្រីមានសុភមង្គល ៖ មានន័យថា នាងត្រូវបានឱបក្រសោបក្នុងដៃ មិនចាំបាច់រឹងមាំអ្វីឡើយ។
មនុស្សស្រីរឹងមាំ ៖ មានន័យថា ត្រូវបានវិវត្តិន៍នៅក្នុងទឹកភ្នែក និងការឈឺចាប់ មិនរឹងមាំមិនបានឡើយ។
នេះគឺជាភាពខុសគ្នារវាងអត្ថន័យទាំងពីរខាងលើ មិនថាពិភពលោក និងមជ្ឈដ្ឋានជុំវិញខ្លួនអ្នកប្រែប្រួលទៅជាយ៉ាងណានោះទេ អ្នកនៅតែត្រូវការភាពស្ងប់ស្ងាត់ និងភាពនឹងធឹង ក្លាហានទៅប្រឈមមុខនឹងរឿងរ៉ាវទាំងនោះ។
ទោះអ្នកគ្រាន់តែជាមនុស្សស្រី មិនប្រាកដថាអាចជោគជ័យបានគ្រប់កិច្ចការមែន ប៉ុន្តែអ្នកចាំបាច់ត្រូវតែធំធាត់ និងអភិវឌ្ឍន៍ខ្លួនទៅមុខជានិច្ច។
ឆាកជីវិត មានភ្លៀងមានខ្យល់ មានឧបសគ្គ មិនថាយ៉ាងណាទេ ពួកយើងត្រូវតែរស់នៅឱ្យបានល្អ។
ឆាកជីវិត មានជូរចត់ល្វីងផ្អែម មិនថាយ៉ាងណាទេ ពួកយើងនៅតែត្រូវរស់នៅឱ្យបានសុខ។
ប្រហែលជាកាយចិត្តនឿយហត់ ប៉ុន្តែទ្រាំយូរៗទៅ គឺអាចស៊ាំនឹងវាបានហើយ។
ប្រហែលជាអ្នកមិនដឹងថាត្រូវធ្វើយ៉ាងម៉េចទើបល្អ ប៉ុន្តែទ្រាំៗទៅក៏អាចប្រឈមមុខបាន។
ប្រហែលមានសើចខ្លះយំខ្លះ ប៉ុន្តែចេះតែដើរៗទៅក៏កន្លងផុតបាត់ទៅ។
គ្មាននរណាមកបាំងខ្យល់បាំងភ្លៀងឱ្យអ្នកមែន ប៉ុន្តែខ្លួនអ្នកអាចដើរទៅមុខបានដោយមិនបាច់ពឹងនរណា ។
- កុំចេះតែយល់ថា ខ្លួនអ្នកគួរឱ្យអាណិត ពីព្រោះជីវិតរបស់នរណាក៏ពិបាកដែរ។
- កុំមើលស្រាលខ្លួនឯងថា ជារបស់ឥតបានការឱ្យសោះ ប្រសិនបើអ្នកព្រមតស៊ូ ដប់ឆ្នាំក្រោយអ្នក គឺជាបុគ្គលម្នាក់ជោគជ័យជាមិនខាន។
- កុំចេះតែត្អួញថាខ្លួនអត់មានអ្វីសោះ ប្រសិនបើអ្នកចេះស្កប់ស្កល់ គ្រប់ពេលវេលាសុទ្ធតែមានសុភមង្គល។
តាមពិតទៅមនុស្សគ្រប់គ្នាសុទ្ធតែមិនងាយស្រួលឡើយ សុទ្ធតែមានការលំបាកមិនចេះអស់ និងភាពទុកសោកដែលនិយាយមិនចេញ។
ពួកយើងត្រូវរស់នៅឱ្យបានល្អ កុំមានសម្ពាធធ្វើអ្វី កុំកើតទុក្ខធ្វើអ្វី អារម្មណ៍របស់ខ្លួន ខ្លួនជាអ្នកទៅកែតម្រង់ សារ៉េចិត្តមួយនេះចុះ។ ពួកយើងត្រូវរស់នៅឱ្យបានល្អ កុំទៅប្រៀបធៀប កុំទៅតូចចិត្ត កិច្ចការរបស់ខ្លួន ខ្លួនទៅប្រឹងប្រែងធ្វើទៅបានហើយ។
ពួកយើងកើតមកមានភាពស្មើគ្នា ដើម្បីសាច់ញាត្តិ ដើម្បីខ្លួនឯង ត្រូវថែរក្សាសុខភាព និងស្តាយស្រណោះជីវិតមួយនេះ។ ផ្លូវនៅវែងឆ្ងាយណាស់ មនុស្សដែលរឹងមាំដូចអ្នក មិនត្រូវនិយាយពាក្យថាបោះបង់នោះទេ។
កិច្ចការនៅមានច្រើនទៀត មនុស្សដែលមានមោទនភាពដូចជាអ្នក ត្រូវតែតស៊ូឱ្យដល់ទីបំផុត៕
បកប្រែដោយ ៖ បក្សីទេព / Knongsrok
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
រឿងគួរឲ្យសោកស្ដាយបំផុតក្នុងអាជីព Sir Alex ថាស្តាយនឹងមិនអាចយកបានកីឡាករ Spurs រូបនេះ
Glazers និង Ed Woodward មានជំហរបែបនេះលើករណីបណ្ដេញចេញលោក Ole Gunnar Solskjaer
ចក្រវាឡមានអ្វីចង់ប្រាប់អ្នក! សូមរើសសន្លឹកបៀមួយដើម្បីដឹងពីមាគ៌ា ដែលនឹងនាំឲ្យជីវិតអ្នករុងរឿង
បើមានទ្វាវេទមន្ត តើអ្នកចង់ទៅណា? រើសមួយ ដើម្បីដឹងពីបញ្ហានៅក្នុងចិត្ត ដែលអ្នកកំពុងចង់គេចចេញទៅឲ្យឆ្ងាយ
យោបល់ទាំងអស់ (0)